ផ្អែមមាត់ហើយ ហ្វេនៗ Tocama 😛 កាលពីពេលថ្មីៗ នេះ Toyota បានបង្ហាញរូបភាព ១សន្លឹងត្រង់ចំណុចទ្វារឃ្លប់ក្រោយរបស់ឡាន Tacoma ដែលបានបញ្ជាក់ថា Toyota បានសម្រេចចិត្តរួចរាល់ហើយក្នុងការបំពាក់នូវម៉ាស៊ីន i-Force Max Hybrid មានម៉ូទ័រអគ្គិសនីភ្ជាប់មកជាមួយ ដូចនឹងបងធំ Tundra អ៊ីចឹងដែរ។
ថ្មីៗនេះ បើយោងតាមការចេញផ្សាយពីប្រភពបរទេស Carscoops បានឲ្យដឹងថា Toyota Tacoam ស៊េរី ឆ្នាំ២០២៤ ជាឡានប្រភេទ Pick up នឹងមានសំណាងទទួលបាននូវម៉ាស៊ីនថ្មីខ្លាំង និងសន្សំសំចៃជាងមុន ជាមួយនឹងបច្ចេកវិទ្យា អគ្គិសនី iForce Max ពោលគឺជាប្រភេទម៉ាស៊ីនពាក់កណ្ដាលអគ្គិសនី ប៉ុន្តែមិនអាចសាកថ្មខាងក្រៅបានដូចពពួកឡានស៊េរី Plug-in Hybrid ឬ PHEV បានឡើយ។
សម្រាប់ការមកដល់ Tacoma ជំនាន់ថ្មី ក៏ដូចជាឡានខ្នាតពាក់កណ្តាល SUV មានជម្រើសម៉ាស៊ីន ២ Option ដោយទទីមួយ គឺមាននូវម៉ាស៊ីន Hybrid Performance មុខកាត់ស៊ីឡាំង 2.4L ចំនួន៤ ព្រមទាំងមាន Turbocharged មកជំនួយផងដែរ រីឯម៉ូទ័រអគ្គិសនី គឺនៅផ្នែកខាងក្រោយ ហើយសម្រាប់ Option ទីមួយនេះ មានកម្លាំងម៉ាស៊ីន 340hp និងកម្លាំងរមួរ 400 lb-ft តែចំពោះ option នេះគ្មាននូវបច្ចេកវិទ្យា I-Force Max ឡើយ។
ចំណែកឯ Option ទីពីរ គឺបានធ្វើឲ្យ Tacoma TRD Pro ស៊េរីឆ្នាំ២០២៤ មាននូវ i-Force Max Hybrid Performance ដូច Tundra ដែរ។ ហើយចំពោះជម្រើសទីពីរនេះ មានមុខកាត់ស៊ីឡាំងធំជាង ជម្រើសទី២ មានដល់ទៅ 3.5L Twin Turbo ស៊ីឡាំង 6V និងម៉ូទ័រអគ្គិសនី ១គ្រឿងផងដែរ ដែលអាចបង្កើតកម្លាំងសរុប 389hp និងកម្លាំងរមួរ 649NM ។ ទោះបីជា Tacoma មានបច្ចេកវិទ្យា i-Force Max Hybrid Performanc ដូចនឹង Tundra ពិតមែន ប៉ុន្តែ ម៉ាស៊ីន 6V បូករួមនឹងម៉ូទ័រអគ្គិសនី ១គ្រឿង របស់ Tundra នៅតែមានកម្លាំងខ្លាំងជាងដដែល 437hp និងកម្លាំងរមួរ 790Nm ។
គួរជំរាបផងដែរថា ការជូនដំណឹងរបស់ Toyota មានតែរូបមួយសន្លឹង និងព័ត៌មានខ្លះទាក់ទងនឹង Tacoma តែប៉ុណ្ណោះ ចំណែកឯ ការឌីហ្សាញរូបរាង ទាំងខាងក្នុង ខាងក្រៅ គឺមិនទាន់បញ្ចេញជាផ្លូវការនៅឡើយទេ ដូច្នេះយើងគ្រាន់តែរងចាំព័ត៌មានបន្ថែមទៀតពី Toyota ៕
អត្ថបទដោយ៖ ព្រឹម ភក្តី