ល្បី​​​ថាឡាន​អគ្គិសនី​ Toyota bZ4X ចូលមក​ខ្មែរ​តម្លៃតែខ្ទង់១០ម៉ឺន$ ​​​​​​​​​​​​​សាក​ថ្ម​ម្តង​ជិះបាន​​ 390Km ​​​​អ៊ែមហួស​​
Pheakdey Prem
DECEMBER 12 2022
យានយន្ត
2.2 K views
2 mins read

ការ​ទន្ទឹម​របស់​​បង​ប្អូន​មក​ដល់​ហើយ​​ ​​​​​​​ឡាន​អគ្គិសនី​ Toyota bZ4X ស៊េរី​​ឆ្នាំ​២០២៣ ​ចូល​មកស្រុក​ខ្មែរ​​ឮ​ថា​​តម្លៃ​​ជាង​ ១០ម៉ឺន​ដុល្លារ​​ប៉ុណ្ណោះ​​ ​​​​​​​​​ចំពោះ​​​​ Option វិញ​​ជា​ប្រភេទ​ Limited  ដោយ​​អាច​សាកថ្ម​​​ពេញ​ម្តង​​ ជិះ​​បាន​ចម្ងា​យ​​ ៣៩០​គ.ម ។​

Toyota Bz4x 2021 02 Dynamic Exterior Front Angle Suv Scaled

​​​កាល​​ពី​​​ពេលថ្មីៗនេះ​ ​​​​​​Toyota bZ4X ស៊េរី​ឆ្នាំ២០២៣ ​បាន​បង្ហាញ​មុខ​ជាលើក​ទី​​​​​​​២​ នៅប្រទេស​​ថៃ​ ក្នុង​កម្មវិធី​ Motor expo 2022 លើក​ទី​៣៩ ជាមួយ​រូបរាង​​​​ស្អាត​​ប្លែក​​ ​​​​​​​​គ្មាន​​បាណា​​​​ខាងមុខ​ ​​​​​​​​​​​​​​​តែ​មាន​​​​អំពូល​ភ្លើង​​ LED ៤គ្រាប់​ ​និង​​​​អំពូល​ភ្លើង​​ Daytime Running light ​ រាងជា​អក្សរ​ J ​​​នៅ​ផ្នែក​ខាងរីឯខាង​ក្រោយ​ ​រាងជា​បន្ទាត់​អូសកាត់​​ទទឹង​រថយន្ត​តែម្តង​ ហើយ​ចំពោះ​​ផ្នែក​ខាងអ្វី​ដែល​គួរ​ចាប់​​អារម្មណ៍​ខ្លាំង​គឺ​ទៅ​លើ​​​ ដៃ​ចង្កូត​​​​​​​​ដែល​មានរូបរាងស្រដៀង​​នឹង​ដៃ​ចង្កូត​​យន្ត​ហោះ ប៉ុន្តែគួរ​ឲ្យ​ស្ដាយ​ ​​​​សម្រាប់​​​ជម្រើស​​ option Limited គឺមិន​មាន​​ ចង្កូត​យន្តហោះ​ឡើយ​​។​

319276371 194657663076256 8857245226757774625 N

​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ​​ ពេល​នេះ​​​ Toyota bZ4X មាន​​អ្នក​ធានា​នាំ​ចូល​មក​កាន់​ស្រុក​ខ្មែរ​​​ហើយ​ ​​ជាមួយ​នឹង​ជម្រើស​​ Standard rang ​​​​ប្រើ​ម៉ូទ័រ​អគ្គិសនី​ ១​គ្រឿង​​ ២១៨​ សេះ ​​​​​រត់ដោយ​ប៉ុង​​ខាងមុ​ខ​ FWD ​និង​ថ្ម​មាន​ទំហំ ៧១.៤គីឡូវ៉ាត់ម៉ោង ដោយអាច​​សាក​ថ្ម​​ម្តង​​ ជិះ​បាន​ចម្ងាយ​ ៣៩០​​​គ.ម ។​

Photo 2022 12 12 11 51 42

​​​​​​​​​​​គួរ​បញ្ជាក់​ផងដែរ​​ ​ ​បើ​យោងតាម​ការ​បង្ហោះ​​ពី​ផេក​របស់​ក្រុម​ហ៊ុន​​ Auto US Direct Cambodia បាន​ឲ្យ​​​ដឹងថា​ ​Toyota bZ4X Limited ​ស៊េរី​ឆ្នាំ២០២៣ សម្រាប់​ការ​ចូលមក​ដល់​ខ្មែរ​ គឺមាន​តម្លៃ​ជាង​​ ១០៨២៨៩​ដុល្លារ​សហរដ្ឋអាមេរិក​ ចំ​ពោះ​ឡាន​មួយ​ទឹក​ ​​​​​ដោយ​គិត​ថ្លៃ​ចំណាយ​​​​ទាំងអស់​​​ តាំងពី​ការ​​​​​​​ថ្លៃ​​​​​​​កាត់​ពន្ធ​ កាត់​ឈ្មោះ​​ និង​ឯកសារ​មួយចំនួន​ រហូតមក​ដល់​ខ្មែរ​​។​​ ​សម្រាប់​​ព័ត៌មាន​​​​លម្អិត​​បន្ថែម​អាចទាក់​ទង​​តាម : ០៨៩២៨៨៦៨៧​ ៕​

​អត្ថបទ​ដោយ​ ៖ ព្រឹម​ ភក្តី​

316951780 194657733076249 3518982116510603787 N

319276371 194657663076256 8857245226757774625 N

316694721 194657766409579 2763976665098284846 N317734813 194657813076241 6686265419303491200 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia