ដំណឹងរីករាយ!សម្តេច ហ៊ុន សែន បញ្ជាក់ថា៖រោងចក្រផ្គុំដំឡើងរបស់ Toyota នឹងបើកដំណើរការនៅខែកក្កដា
Pheakdey Prem
MAY 26 2023
គ្រឿងយន្ត
246 views
1 min read

សម្ដេចតេជោ ហ៊ុន​​ សែន​ បានមានប្រសាសន៍ថា “បន្ដិចទៀតខែកក្កដានេះ រោងចក្រដំឡើងរថយន្ដ TOYOTA គឺនឹងរួចរាល់ អាចនឹងចាប់ផ្ដើមផលិតរថយន្ដនៅតំបន់សេដ្ឋកិច្ចពិសេសនេះ”។

យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា គម្រោងរោងចក្រដំឡើងរថយន្ដ TOYOTA Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) ដែល​ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អាចនឹងបើកដំណើរការនៅក្នុងខែកក្កដា នាពេលខាងមុខនេះហើយ។

Unnamed

បើតាមការបញ្ជាក់ពីក្រុមហ៊ុន TOYOTA Cambodia កាលពីពេលកន្លងទៅ នៅពេលរោងចក្រនេះបើកដំណើរ ក្រុមហ៊ុននឹងធ្វើការ ដំឡើងរថយន្ត​ប្រភេទ Pick-up​ និង SUV មុនគេ រួម​មាន​ TOYOTA HILUX និង TOYOTA FORTUNER ដើម្បី​ផ្គត់ផ្គង់​​​ចែក​ចាយទីផ្សារ​កម្ពុជា​ និង​ជំហាន​ខាងមុខ​អាចនឹង​​​​នាំចេញ​ទៅ​បណ្តាប្រទេស​ជិតខាង​​ផងដែរ។ គួររំលឹកផងដែរ រោង​ចក្រ ​Toyota នេះ​​​​​​​ត្រូវ​បាន​បោះ​​ទុន​វិនិយោគ​គិតជាទឹក​ប្រាក់​ចំនួន​ ៣៦.៨០០​.០០០ដុល្លារ​សហរដ្ឋអាមេរិក៕

Tcam About Masthead D

អត្ថបទ៖ ព្រឹម​ ភក្តី

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth