បច្ចុប្បន្នអត្រាពន្ធគយ ០% នេះអនុវត្តតែលើ ពន្ធគយ (Customs Duty) ប៉ុណ្ណោះ ហើយមានលក្ខខណ្ឌតែចំពោះរថយន្តថ្មី ដែលមានដើមកំណើតផលិតនៅសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% លើទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក តាំងពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាពិតជាបានសម្រេចអនុវត្តអត្រាពន្ធគយ ០% លើទំនិញមួយចំនួនដែលនាំចូលពីសហរដ្ឋអាមេរិក ប៉ុន្តែវាមានលក្ខខណ្ឌច្បាស់លាស់។ ដូច្នេះមកដឹងពីម៉ូឌែលរថយន្ត Toyota ឆ្នាំ ២០២៥ និង ២០២៦ ដែលផលិតនៅអាមេរិក សម្រាប់អត្រាពន្ធគយនាំចូល 0% តែលើរថយន្ដ Toyota ស៊េរី 2025 & 2026 ថ្មី និងមួយទឹកដែលផលិតនៅលើទឹកដីអាមេរិក ហើយសម្រាប់តែការប្រើប្រាស់ក្រោម 5,000km ប៉ុណ្ណោះ។ មានដូចជា៖
- Toyota Highlander Lineup
- Toyota RAV4 Hybrid Lineup
- Toyota Camry Lineup
- Toyota Corolla Lineup
- Toyota Tundra Lineup
- Toyota Sienna Lineup
- Toyota Corolla Cross Lineup

Toyota គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានប្រភពនៅប្រទេសជប៉ុន ហើយត្រូវបានគេស្គាល់យ៉ាងច្បាស់លើគុណភាពនិងភាពធន់មាំ។ លក្ខណៈលេចធ្លោបំផុតរបស់រថយន្តម៉ាកនេះ គឺវាមានកម្លាំងខ្លាំង ធន់នឹងការប្រើប្រាស់យូរឆ្នាំឆ្លងកាត់ស្ថានភាពផ្លូវជាច្រើន ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃប្រេង ជាពិសេសដូចនឹងរថយន្តដែលបានរៀបរាប់ខាងលើជាដើម។
គូសបញ្ជាក់ផងដែរថា Brand Toyota ជា Brand ជប៉ុន តែបើឡានទាំងនោះ មានរោងចក្រផលិត ឬដំឡើង នៅអាមេរិក "Made in USA" គឺទទួលបានលក្ខខណ្ឌពន្ធដូចទំនិញអាមេរិកដែរ។ ដូច្នេះចំពោះម៉ូឌែលខាងលើទាំង ៨ នេះ គឺលក់នៅក្រុមហ៊ុនលក់រថយន្តអាមេរិកឈានមុខគេ ដែលអាចទុកចិត្តបាននៅកម្ពុជា ជាមួយនឹងការធានាជូនប្រកបដោយសុវត្ថិភាពដែលអាចទាក់ទងទៅកាន់ Auto US Direct Cambodia ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវ ឬសួរនាំព័ត៌មាបន្ថែមសូមទាក់ទងទៅកាន់លេខ៖ 𝟬𝟴𝟱 𝟮𝟴𝟴 𝟲𝟴𝟳 ។

