BMW គឺជាក្រុមហ៊ុនផលិតរថយន្ត និងម៉ូតូដ៏ល្បីល្បាញមួយរបស់ប្រទេសអាល្លឺម៉ង់។ ឈ្មោះពេញរបស់ក្រុមហ៊ុនគឺ Bayerische Motoren Werke AG។ BMW ត្រូវបានគេស្គាល់ជាទូទៅថាក្រុមហ៊ុនផលិតរថយន្ត ប្រណីត និងមានសមត្ថភាពខ្ពស់ ដែលគេទទួលស្គាល់ជុំវិញពិភពលោក។
BMW ផលិតរថយន្តជាច្រើនប្រភេទ រួមមានរថយន្ត Sedan (ដូចជា 3 Series, 5 Series, 7 Series), រថយន្ត SUV (ដូចជា X1, X3, X5, X7), រថយន្ត Coupe និង Convertible (ដូចជា 2 Series, 4 Series, 8 Series), និងរថយន្ត Performance/M models ដែលមានសមត្ថភាពខ្ពស់ជាងមុន។ ក្រៅពីនេះ BMW ក៏មានការផលិតរថយន្តអគ្គិសនី (Electric Vehicles - EVs) ផងដែរ។
យោងតាមប្រភព Statista – Global car sales of BMW models និងការចុះផ្សាយជាធារណៈរបស់ BMW Group Annual Report 2023-2024 បានប្រាប់ឲ្យដឹងថា BMW Group 2024 ប្រហែលជា 2.55 លានគ្រឿង នាំចេញកើនឡើង 7.3% លើសឆ្នាំ 2023។ BMW 3 Series ទាំងអស់ប្រហែល 350,000+ គ្រឿងត្រូវបានលក់ចេញក្នុងឆ្នាំ 2024 ដែលជា top-selling BMW sedan នៅពិភពលោក ក្នុងនោះមានដូចជា៖ BMW M Models (M2, M3, M4, M5, M8, X3M, X5M,) និងជាង 200,000 គ្រឿងបានដាក់លក់ក្នុងឆ្នាំ 2024 (កំណត់ត្រាថ្មីដែលកើនឡើងជារៀងរាល់ឆ្នាំ)។
ដូច្នេះមកដឹងពី BMW ៥ ម៉ូឌែលនេះនៅតែបន្តវាយលុកទីផ្សារទូទាំងពិភពលោក និងលក់ដាច់ខ្លាំង៖
- BMW M340i Sedan គឺជារថយន្តស៊េរីល្បីមួយរបស់ BMW ដែលមានការរចនាឡើងយ៉ាងទាក់ទាញ និងមានសមត្ថភាពខ្ពស់។ ម៉ូដែលនេះត្រូវបានគេស្គាល់ថាជាប្រភេទរថយន្ត Luxury Sport Sedan ដែលបំពាក់នូវម៉ាស៊ីនដ៏មានឥទ្ធិពល រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗ។ តម្លៃ M340i Sedan (4.4 sec, 386) គឺ $61,700 ។
- BMW M340i xDrive Sedan គឺជារថយន្តមួយដែលលេចធ្លោខ្លាំងក្នុងប្រភេទរថយន្តស្ព័រលក្ខណៈស៊ីវិល័យ។ Interior ផ្ទៃខាងក្នុងប្រណីតស្រួលអង្គុយ។ ប្រើប្រាស់សម្ភារៈ "មានគុណភាពខ្ពស់" ណាស់។ កៅអី Sporty ជួយ Support រាងកាយអ្នកបើបានល្អពេលបើកបរលឿន។ តម្លៃ M340i xDrive Sedan (4.1 sec, 386) គឺ $63,700 ។
- BMW M3 Sedan គឺជារថយន្តស្ព័រលំដាប់ខ្ពស់ដែលល្បីល្បាញដោយសារ កម្លាំងម៉ាស៊ីនខ្លាំង និងការបើកបរប្រកួតប្រជែង។ ប្រព័ន្ធជើងក្រោម (suspension) ត្រូវបានកែលម្អឲ្យរឹងមាំជាង M3 Sedan ធម្មតាដើម្បីផ្តល់ស្ថិរភាពណឹងល្អនៅពេលបើកបរ។ តម្លៃ M3 Sedan (4.1 sec, 473 )គឺ $78,400 ។
- BMW M3 Competition Sedan គឺជា រថយន្តស្ព័រលំដាប់ខ្ពស់ ដ៏ល្បីល្បាញរបស់ BMW ដែលបានបំពាក់ម៉ាស៊ីនដ៏មានអនុភាព និងបច្ចេកវិទ្យាទំនើបៗ។ ម៉ាស៊ីនដ៏ខ្លាំង: M3 Competition Sedan ប្រើម៉ាស៊ីន Inline-6 Twin-Turbo ដែលផលិតកម្លាំងសេះ (លឿន) បានយ៉ាងច្រើន ជាពិសេសងាយស្រួលបត់បែន។ តម្លៃ M3 Competition Sedan (3.8 sec, 503) គឺ $82,600។
- BMW i5 M60 គឺជារថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តស៊េរី 5 ថ្មីរបស់ BMW ដែលមានលក្ខណៈពិសេស និងសមត្ថភាពខ្ពស់ដូចរថយន្តម៉ាស៊ីន M Series ។ BMW i5 M60 (593, 3.7 sec) គឺតម្លៃ $84,100 ។
គូសបញ្ជាក់ផងដែរថាម៉ូឌែលទាំង ៥ របស់ BMW ខាងលើនេះនៅតែបន្តលក់លើទូទាំងពិភពលោក។ ហើយម៉ូឌែលទាំងអស់នេះពេញនិយមខ្លាំងណាស់ជាពិសេសយុវវ័យពេញជំទង់។ សម្រាប់តម្លៃនៅអឺរ៉ុប និងអាស៊ីអាចខ្ពស់ជាងនេះ 20–40% ដោយសារពន្ធនាំចូល និង VAT។ នៅកម្ពុជា ឧទាហរណ៍ BMW 3 Series អាចឡើងដល់ ~USD 80,000+ (បើគិតពន្ធ) ខណៈ X5 អាចលើស USD 120,000–150,000 (តម្លៃប្រហាក់ប្រហែល)។