មិនធម្មតា! គ្រាន់តែធ្វើទីផ្សារបែបកំផ្លុកកំប្លែងឲ្យគេសើចសោះ តែបុរសម្នាក់នេះអាចរកចំណូលបានខ្ទង់មុឺន$
Khunna - ឃុនណា
MAY 11 2025
អាជីវកម្ម 4.0
113 views
2 mins read

ការធ្វើទីផ្សារគឺពិតជាមានសារៈសំខាន់ណាស់​ សាកស្រមៃថាប្រសិនបើអ្នកធ្វើទីផ្សារត្រូវហើយមានអតិថិជនសួរនាំរាល់ថ្ងៃ នោះអ្នកនឹងសប្បាយរកស៊ីជាមួយអជីវកម្មមួយនោះ ដូច្នេះហើយត្រូវតែដើរឲ្យទាន់ទីផ្សារបច្ចុប្បន្ន។ សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវម្មអាចយកគំរូ ឬលួចរៀនពីការធ្វើទីផ្សារតាមរយៈបុរសម្នាក់ដែលមានឈ្មោះថា តូនី-Tony Zhu” និងអាខោនតិកតុក LC Sign

Who Is Tony Lc Sign Everything You Need to Know About This Guy

លោក Tony Zhu-តូនី ដែលធ្វើការនៅក្រុមហ៊ុន LC Sign Co., Ltd. ត្រូវបានគេស្គាល់តាមរយៈបណ្ដាញសង្គមរបស់គាត់ដែលមានលក្ខណៈកំផ្លុកកំប្លែងនិងទាក់ទាញ ជាពិសេសការធ្វើត្រាប់តាមសំឡេងប្លែកៗ និងវីដេអូដែលល្បីពេញបណ្ដាញសង្គម ដែលបានជួយបង្កើនវត្តមានអតិថិជន និងអាជីវកម្មរបស់ក្រុមហ៊ុនយ៉ាងខ្លាំងនៅលើបណ្តាញសង្គមអនឡាញ។ ក្នុងមួយខែលោក តូនីអាចរកចំណូលបានពីចន្លោះ​ 30000$-50000$ ក្នុងឆ្នាំ ២០២៥ នេះ។ គាត់ក៏ត្រូវបានគេស្គាល់ផងដែរតាមរយៈឃ្លាពេញនិយមរបស់គាត់គឺ "What's up homie, it's Tony!"។ លោក តូនី គឺជា បុគ្គលិកម្នាក់ដែលពូកែខាងថ្វីមាត់ទាក់ទាញអតិថិជន ហើយលោកបានជ្រើសរើសបណ្តាញសង្គមតិកតុកសម្រាប់ធ្វើទីផ្សារដែរធ្វើឲ្យមនុស្សរាប់លាននាក់បានចាប់អារម្មណ៍លើទំនិញដែលលោកបានផ្សព្វផ្សាយ និងមានអ្នកយកតម្រាប់តាមតៗគ្នាផងដែរ។

Hq720 (4)

សព្វថ្ងៃនេះ បណ្ដាញសង្គមដូចជា TikTok បានក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការធ្វើទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងការទាក់ទាញអតិថិជនដោយផ្ទាល់។ បើយោងតាមរបាយការណ៍មួយ ជាង ៩០% នៃអាជីវកម្មដែលប្រើប្រាស់បណ្ដាញសង្គមសម្រាប់ធ្វើទីផ្សារ។ អាជីវកម្មខ្នាតតូចជាង ៧ លានបានប្រើប្រាស់ TikTok ដើម្បីធ្វើទីផ្សារផលិតផល និងបង្កើនប្រាក់ចំណេញរបស់ពួកគេ។

Lc Sign Tony Interview Big Hitter Bts C6333d3d3a9e8854c142c893fcac1264

ទោះបីជាមានបណ្ដាញសង្គមផ្សេងៗទៀតដូចជា Instagram និង Meta ក៏ដោយ រោងចក្រចិនជាពិសេសពឹងផ្អែកលើ TikTok ដើម្បីបង្កើតខ្លឹមសារទីផ្សារដ៏គួរឱ្យទាក់ទាញ ដែលទាក់ទាញទាំងអាជីវកម្ម និងអ្នកប្រើប្រាស់ផងដែរ។ អ្នកផលិតជាច្រើននៅប្រទេសចិនកំពុងប្រើប្រាស់ក្បួនដោះស្រាយ (algorithm) របស់ TikTok ដើម្បីជំរុញយុទ្ធនាការទីផ្សារបែប Viral ដែលទទួលបានជោគជ័យមកដល់បច្ចុប្បន្ននេះ។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia