លេង Tik Tok បានលុយ! ក្រុមហ៊ុននេះប្រកាសឱ្យលុយ ១ពាន់ដុល្លារ ឱ្យអង្គុយអូស Tik Tok មួយថ្ងៃ១០ម៉ោង
Pheakdey Prem
MAY 25 2023
អាជីវកម្ម
6.6 K views
1 min read

​​​​​នរណា​​ខ្លះ​ពូ​កែ​លេង​ TikTok មិន​ក្រោម​​ពី​ ១០ម៉ោង​ ឥឡូវ​នេះ​មាន​ក្រុម​ហ៊ុន​​មួយ​បាន​ផ្តល់​កន្លែង​ការងារ​​ ​​​​ដោយ​១ថ្ងៃ​ ឲ្យ​ ១០០០ដុល្លារ​ ដោយ​គ្រាន់​​តែ​​​អង្គុយ​​អូស​​លេង​ TikTok ១ថ្ងៃតែ ១០ម៉ោង​ប៉ុណ្ណោះ​ ​។

111

​យោងតាម​​​​​​​​​ប្រភពសារ​ព័ត៌មាន​​​​​​​ Business insider បាន​ឲ្យ​ដឹងថា​ ​​ក្រុម​ហ៊ុន Ubiquitous​​​ ​​​ ​ដែល​ជា​​អ្នក​​ផ្សាព្វផ្សាយ​ពាណិជ្ជ​កម្ម​​​​​លើ​​កម្មវិធី​ TikTok បាន​ប្រកាស​ជ្រើ​ស​​​​អ្នក​​ពូកែ​​មើល​​​ TikTok ​​​ចំនួន​ ៣នាក់​​ ​​​​​​អង្គុយ​​មើល​​​​​វេទិកា ឬ​វីដេអូថ្មី​ៗ ​​​​ដើម្បីស្វែង​រក​​​​ រឿង​រ៉ាវ​​ដែល​​ពេញ​និយម​បំផុត​ និង​មនុស្ស​​​កំពុង​តែ​​​​តាម​ដាន​ច្រើន​ ​(Emering Trending Topic) ​​​​ដោយ​​​ក្រុម​ហ៊ុន​​ផ្តល់​​ទឹក​ប្រាក់​​ចំនួន​ ១០០០ដុល្លារ​​ ​​សម្រាប់​​អ្នក​ដែល​​អូស​​​​លេង​ TikTok ​ បាន១០ម៉ោងក្នុង​ ១ថ្ងៃ​ ​។

Ubiquitous Founder Alex

​សម្រាប់​​​​​​​ការ​ដាក់​ពាក្យ​ចូល​ធ្វើ​ការ ​​​ ​​ក្រុម​ហ៊ុន​តម្រូវ​​ឲ្យ ចូល​​ទៅ​បំពេញ​​​ទម្រង់​បែប​បទ ក្នុង​ គេ​ហទំព័រ Ubiquitous ហើយ​ក្នុង​​​នោះ​ គេ​តម្រូវ​ឲ្យ​​សរសេរអំពី “ហេតុ​​​អ្វី​​​បាន​ជា​អ្នក​​​សាក​សម​​បំផុត​ជាមួយ​នឹងការងារ​នេះ​?” ​ឲ្យ​បាន​ ៥០ ទៅ​ ១០០ពាក្យ​, ត្រូ​វ​មាន​កម្មវិធី TikTok ក៏ដូចជា​ធ្លាប់​ប្រើ​កម្មវិធី​ពីមុន​មក​ ​​ព្រមទាំង​​​មាន​អាយុ​​ចាប់​ពី​ ១៨ឆ្នាំ​​ឡើង​​​ទៅ​។​ ​ចំពោះ​​ពេល​វេលាផុត​កំណត់​ដាក់​ពាក្យ​​​​​​​ នៅថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៣។

​អត្ថបទ៖​ ព្រឹម​ ភក្តី

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth