មើលឲ្យជាក់! លំអិតពីជាមុខងារ Subscription ដែល Tiktok អនុញ្ញាតឲ្យកម្ពុជាអាចរកលុយបានពីវិធីសាស្រ្តទាំងនេះ
Khunna - ឃុនណា
MARCH 19 2025
ឌីជីថល
1.9 K views
2 mins read

TikTok ជាបណ្តាញសង្គមដ៏ទាក់ទាញមួយដែលអ្នកបង្កើតមាតិការអាចលេងកម្សាន្ត ទស្សនាវីដេអូខ្លី ការផុសនានា ការឆ្លងឆ្លើយជាមួយអ្នកគាំទ្រ និងការផុសរកលុយជាមួយនឹងសហគមន៍អ្នកបង្កើតមាតិកាដែលមានចម្រុះ ដែលអ្នកបង្កើតមាតិកាទាំងអស់មានការគាំទ្រពីអ្នកទស្សនាជាច្រើននៅលើបណ្តាញសង្គម TikTok។ 

យ៉ាងណាមិញកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ យោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok ពីមុខងារដែលអាចអនុញ្ញាតឲ្យអ្នកផលិតមាតិការអាចបើករកលុយបាននោះគឺ “Subscription” ដូច្នេះថាតើអ្វីទៅជាមុខងារ Subscription ហើយដែលអ្នកប្រើប្រាស់អាចរកចំណូលបានពីវា។ 

5520f3fcba5a363e270f679e0c51007f

ខាងក្រោមនេះជាព័ត៌មានលម្អិតពី “Subscription” ដែលចេញដោយក្រុមហ៊ុន TikTok៖ 
•    អត្ថប្រយោជន៍ពីអ្នកជាវ (Subscriber Perks)៖ ផ្លាកពិសេស (Special badges) ដែលបង្ហាញនៅជាប់ឈ្មោះអ្នកជាវ, Emoji ដែលអ្នកផលិតមាតិកាបង្កើត (Custom emotes) សម្រាប់ប្រើក្នុងការខមមិនផ្ទាល់នៅពេលអ្នកផលិតមាតិកាឡាយលើ TikTok (live chat), ការជជែកតាមរយៈឆាតរបស់អ្នកផលិតមាតិការ ដូចជាការជាវចូលជាសមាជិកក្នុង Group Chat (Subscriber-only chats and interactions), អត្ថប្រយោជន៍តាមតម្រូវការផ្សេងទៀត (Other custom perks) ដែលអ្នកបង្កើតសម្រេចចិត្តផ្តល់ជូនពេលដែលមានចំនួនអ្នកគាំទ្រច្រើន។
•    ការរកប្រាក់ (Monetization)៖ អ្នកតាមដានអាចបង់ថ្លៃជាប្រចាំខែ (monthly fee) ដល់ក្រុមហ៊ុន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្តាច់មុខទាំងនោះ, អ្នកបង្កើតមាតិការ (creators) ទទួលបានចំណែកនៃប្រាក់ចំណូលពីការជាវពីអ្នកទស្សនា ឬអ្នកគាំទ្រ (subscription revenue)។

Tik Tok+live+subscription
•    លក្ខខណ្ឌនៃសិទ្ធិ (Eligibility)៖ ជាទូទៅ TikTok មានលក្ខខណ្ឌនៃការមានសិទ្ធិសម្រាប់អ្នកបង្កើតមាតិការដើម្បីផ្តល់ការជាវទៅកាន់អ្នកគាំទ្រ (minimum number of followers) ដូចជាចំនួនអ្នកតាមដានថាបានប៉ុន្មាន View ដូចជា 10k , 50k, 100k, 1M ជាដើមដូច្នេះក្រុមហ៊ុន TikTok និងគិតលុយតាមចំនួនអ្នកមើល និងការប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់សហគមន៍ TikTok (TikTok's community guidelines)។
•    គុណភាពមាតិកា (Content Quality)៖ ការរក្សាបាននូវមាតិកាដែលមានគុណភាពខ្ពស់ និងមានអត្ថប្រយោជន៍ដល់អ្នកទស្សនា និងអ្នកគាំទ្រ ដែលជាប្រភេទវិដេអូ Original មិនយកពីអ្នកដ៏ទៃ មានភាពច្នៃប្រឌិត មានអត្ថប្រយោជន៍ដល់អ្នកមើល ការណែនាំបានត្រឹមត្រូវមានរបៀបរាបរយ គន្លឹះល្អៗជាដើម។

មុខងារ Subscription បានចូលរួមជាមួយសំណុំនៃជម្រើសរកប្រាក់ចំណូលដែលកំពុងរីកចម្រើនរបស់អ្នកផលិតមាតិកា ដែលបង្កើតឡើងដើម្បីគាំទ្រ និងផ្តល់រង្វាន់ដល់អ្នកបង្កើតមាតិកាតាមវិធីថ្មីៗ ខណៈដែលពួកគេមានសម្ថភាពបន្តបំផុសគំនិតពិតៗ និងចូលរួមជាមួយសហគមន៍របស់ TikTok។

Tiktok Monetization Programs 6408d235d8bd2 Sej

គូសបញ្ជាក់ដែរថា ដើម្បីទទួលបានសិទ្ធិចូលប្រើ Subscription មួយនេះអ្នកបង្កើតមាតិកាត្រូវមានអាយុ 18 ឆ្នាំឡើងទៅ មានគណនីដែលដំណើរការល្អ ដោយមានអ្នកតាមដានយ៉ាងតិច 10K នាក់ និងទស្សនាវីដេអូ 100K ដងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយ(មួយខែ) បំពេញតាមតម្រូវការសិទ្ធិ LIVE ជាក់លាក់ពីក្រុមហ៊ុន TikTok និងគោរពតាមគោលការណ៍នៃការផលិតមាតិការបស់អ្នកប្រើប្រាស់ឲ្យត្រូវស្តង់ដាររបស់ក្រុមហ៊ុន TikTok។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia