កក្រើកទីផ្សារ! រថយន្តជំនាន់ថ្មី ១នេះលក់ដាច់ ១៥,០០០ គ្រឿងភ្លាមៗ ក្រោយប្រកាសដាក់លក់ត្រឹមកន្លះម៉ោង
Khunna - ឃុនណា
JUNE 3 2026
យានយន្ត
18 views
2 mins read

រថយន្តអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុនយក្ស Xiaomi ម៉ូឌែល Xiaomi SU7 កំពុងតែអង្រួនទីផ្សារយ៉ាងរង្គោះរង្គើ។ ក្រោយការប្រកាសសម្ពោធជាផ្លូវការភ្លាម ឡានអគ្គិសនីរូបរាងដ៏ស៊ីវិល័យមួយនេះ ទទួលបានការបញ្ជាទិញ ហក់ឡើងដល់ ១៥,០០០ គ្រឿង ក្នុងរយៈពេលត្រឹមតែ ៣៤ នាទីប៉ុណ្ណោះ។

Xiaomi Logo

យោងតាមការប្រកាសពីក្រុមហ៊ុនយក្ស Xiaomi Auto បានឱ្យដឹងថា រថយន្តអគ្គិសនីជំនាន់ថ្មី Xiaomi SU7 បានធ្វើឲ្យអ្នកទិញចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលបើកទទួលការកក់ភ្លាម ឡានទំនើបមួយនេះសម្រេចបានការបញ្ជាទិញរហូតដល់ ១៥,០០០ គ្រឿង ក្នុងរយៈពេលត្រឹមតែ ៣៤ នាទីប៉ុណ្ណោះកាន់តែពិសេសនោះ គឺតម្លៃដែលធ្វើឱ្យគូប្រជែងកាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Xiaomi S U7 2026 2aaa 1024x576

Xiaomi SU7 ត្រូវបានដាក់លក់ជាមួយជម្រើស ៣ ម៉ូដែលទៅតាមកម្រិតថវិកា៖

  • ម៉ូដែល Standard តម្លៃប្រហែល $30,300
  • ម៉ូដែល Pro: តម្លៃប្រហែល $34,500
  • ម៉ូដែល Max តម្លៃប្រហែល $42,000

ការផ្លាស់ប្តូរ និងការអាប់ដេតនៅលើរថយន្តជំនាន់ថ្មីនេះ ពិតជាអស្ចារ្យខ្លាំងណាស់បើផ្អែកលើលក្ខណៈបច្ចេកទេស។ សម្រាប់ម៉ូដែល Max ឥឡូវនេះអាចបង្កើតកម្លាំងបានរហូតដល់ទៅ ៦៩០ សេះ ចំណែកឯចម្ងាយបើកបរវិញ គឺត្រូវបានបង្កើនឡើងគ្រប់ម៉ូដែលទាំងអស់ ដោយម៉ូដែល Pro អាចបើកបរបានចម្ងាយរហូតដល់ ៩០០ គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។ ការសាកថ្មក៏មានល្បឿនលឿនជាងមុនផងដែរ ដោយវាអាចបន្ថែមចម្ងាយបើកបរបានរហូតដល់ ៦៧០ គីឡូម៉ែត្រ ក្នុងការសាកថ្មត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌអំណោយផល។

W1200

កាន់តែពិសេសជាងនេះទៅទៀត ប្រព័ន្ធគ្រោងឆ្អឹងវៃឆ្លាត Smart Chassis 2.0 ជំនាន់ថ្មី បាននាំយកប្រព័ន្ធបូមខ្យល់ដកដង្ហើមពីរថត (Dual-chamber air suspension) និងប្រព័ន្ធបូមទប់លំនឹងស្វ័យប្រវត្ត មកបំពាក់លើម៉ូដែលជាច្រើនទៀត មិនមែនមានតែនៅលើម៉ូដែលកំពូលដូចមុននោះទេ។ កម្រិតតម្លៃ និងសម្ថតភាពទាំងនេះហើយ ដែលធ្វើឱ្យ Xiaomi SU7 ក្លាយជា ឃាតករលាក់មុខ នៅក្នុងផ្នែករថយន្តអគ្គិសនីកម្រិតខ្ពស់ (Premium EV) ព្រោះវាមានសមត្ថភាពអាចប្រកួតប្រជែងវ៉ៃដាច់គូប្រជែងធំៗបានយ៉ាងងាយស្រួល ខណៈដែលក្រុមហ៊ុននៅតែរក្សាបាននូវស្មារតីស្នូលរបស់ខ្លួន គឺបច្ចេកវិទ្យាកំពូល តម្លៃសមរម្យបំផុត។

4cf5a0fc382d441ef78a6ecace9bc9e4

បច្ចុប្បន្ននៅប្រទេសកម្ពជាយើងក៏មានអ្នកនិយមជិះរថយន្ត Xiaomi SU7 ផងដែរ ខណៈតម្លៃសមរម្យ រចនាបទបែបស៊ីវិល័យ និងបច្ចេកវិទ្យាទំនើប។

Xiaomi S U7 07.jpg

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្ត SU7 ឬម៉ូឌែល និង Options ពិសេសណាមួយ សូមធ្វើការទាក់ទង ឬសួរនាំព័ត៌មានបន្ថែមទៅកាន់លេខ 078 335 502 និងតាមដានគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ Xiaomi Cambodia ។ ប្រសិនបើអ្នកទាំងអស់គ្នាទិញរថយន្តថ្មី ពីហាងផ្ទាល់ នោះអ្នកទាំងអស់គ្នានឹងទទួលបានការធានាត្រឹមត្រូវ ទំនុកចិត្តខ្ពស់ សេវាកម្មរថយន្ត និងអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន និងធានាជូនសុវត្ថិភាពថែមទៀតផង។ ស្វែងរករថយន្តក្នុងក្តីស្រមៃរបស់អ្នកជាមួយក្រុមហ៊ុនរថយន្ត Xiaomi Cambodia

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia