រថយន្តមួយនេះត្រូវបានកែប្រែជាមួយបច្ចេកវិទ្យាទំនើបបំផុតគឺ 2025 Cadillac Escalade
Lee Then
SEPTEMBER 12 2024
យានយន្ត
181 views
3 mins read

អីយ៉ាស់….ឆ្នាំថ្មីនេះ Cadillac បាត់ភ្នែកទៅណាអស់ហើយ…..2025 Cadillac Escalade គឺជារថយន្ត SUV ដែលមានកេរ្តិ៍ឈ្មោះជាកំពូលពីក្រុមហ៊ុន Cadillac។ រថយន្តមួយនេះត្រូវបានកែប្រែជាមួយបច្ចេកវិទ្យាទំនើបបំផុត និងផ្ដល់បទពិសោធន៍សូម្បីតែក្នុងការបើកបរ និងនិយមន័យថ្មីនៃផាសុខភាពក្នុងការធ្វើដំណើរ។ 2025 Cadillac Escalade ជាទូទៅគឺជារថយន្ត SUV ថ្នាក់កំពូលដែលបានកែប្រែអោយទាន់សម័យ និងផ្ដល់នូវមុខងារថ្មីៗទំនើបបំផុត។

2025 Cadillac Escalade.jpg

រថយន្ត Cadillac Escalade 2025 មានជម្រើសម៉ាស៊ីន ២ ប្រភេទ ដែលរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើប ដើម្បីផ្ដល់សមត្ថភាពខ្ពស់ សន្សំសំចៃប្រេង និងសមត្ថភាពក្នុងការទាញទម្ងន់។ Cadillac Escalade 2025 សម្រាប់ជម្រើសម៉ាស៊ីនទី១
1. ម៉ាស៊ីន V8 6.2 លីត្រ EcoTec3

  • កម្លាំង: 420 horsepower (hp)
  • កម្លាំងរមួល: 623.68 Nm
  • ប្រអប់លេខ: 10-Speed Automatic
  • បច្ចេកវិទ្យាEcoTec3 (រួមបញ្ចូល Direct Injection, Active Fuel Management, និង Variable Valve Timing)
  • ម៉ាស៊ីននេះផ្ដល់កម្លាំងខ្ពស់ និងមានប្រសិទ្ធភាពក្នុងការបើកបរនៅលើគ្រប់ផ្លូវ ដោយសារមានបច្ចេកវិទ្យាផ្នែកបង្កើនប្រសិទ្ធភាពប្រើប្រាស់ប្រេង។2022 Cadillac Ct5 V Blackwing Lt4 V8 Engine Is Hand Built Says Chief Engineers 158028 1.jpeg

ម៉ាស៊ីន V8 នេះអាចទាញបានទម្ងន់ធំ និងផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើររយៈពេលវែង ហើយវាក៏មានសមត្ថភាពជ្រើសរើសស៊ីឡាំងតាមតម្រូវការដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងនៅពេលមិនចាំបាច់។
2. ម៉ាស៊ីន Duramax 3.0 លីត្រ Turbo-Diesel I6

  • កម្លាំង: 277 horsepower (hp)
  • កម្លាំងរមួល: 623.68 Nm.
  • ប្រអប់លេខ: 10-Speed Automatic
  • បច្ចេកវិទ្យាTurbocharger ដើម្បីបង្កើនកម្លាំងម៉ាស៊ីនដោយប្រើសម្ពាធខ្យល់បំភាយ
  • Direct Fuel Injection (ចាក់ប្រេងដោយផ្ទាល់)2025 Cadillac Ct5 V Blackwing 103.jpg

ម៉ាស៊ីន Diesel នេះមានប្រសិទ្ធភាពប្រើប្រាស់ប្រេងខ្ពស់ និងត្រូវបានរចនាឡើងសម្រាប់ការបើកបរដែលត្រូវការកម្លាំងទាញ និងប្រសិទ្ធភាពសម្រាប់ការធ្វើដំណើរឆ្ងាយ។ Turbo-Diesel ផ្ដល់កម្លាំងទាញល្អឥតខ្ចោះ ស្របពេលដែលចំណេញប្រេង Diesel បានយ៉ាងមានប្រសិទ្ធភាព Cadillac Escalade 2025 ផ្តល់ជូនជម្រើសម៉ាស៊ីនទាំងនេះដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកបើកបរដែលចង់បានសមត្ថភាពខ្ពស់ និងការសន្សំសំចៃប្រេងក្នុងការធ្វើដំណើរ 
1. រចនាបថខាងក្រៅ
Cadillac Escalade មានរចនាបថទាក់ទាញ និងមានលក្ខណៈធំទូលាយរៀងមាំ ធន់ និងល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តរថយន្ត SUV Full Size ដែលមានសមត្ថភាព និងមានឥទ្ធិពល
រចនាជាមួយចង្កៀង LED បែបត្បូងមរតកគួរអោយចាប់អារម្មណ៍ ប៉ាណាមុខធំមានភ្លើងអំពូល LED មួយខ្សែរអមប៉ាណា ផ្ចាប់ជាមួយនិង ​logo ដ៏ស្រស់ស្អាត សម្រាប់ផ្នែកខាងក្រោយគឺនៅរក្សាររូបរាងដើមទេតែក៏ប្រណិតជាមុនដែរ

Intro 1721162931.jpg

2. បច្ចេកវិទ្យាខាងក្នុង
នៅក្នុងរថយន្ត Escalade 2025 នេះផ្ដល់បទពិសោធន៍ដ៏អស្ចារ្យដោយបច្ចេកវិទ្យាទំនើប:
ប្រព័ន្ធ Infotainment ជាមួយនឹងអេក្រង់ទំហំធំ 38 អ៊ីញ ប្រព័ន្ធភ្ជាប់ជាមួយ GPS ច្បាស់ល្អ និងពេញលេញ ចំណុចភ្ជាប់អ៊ីនធឺណិត 5G ដែលអាចឱ្យអ្នកភ្ជាប់គ្រប់ឧបករណ៍នៅក្នុងរថយន្តដោយសេរី។

2025 Cadillac Escalade Iq Interior 115 64d24fb687bed.jpg

4. បរិមាណខាងក្នុង និងផាសុខភាព
មានកៅអីស្បែកដែលអាចកម្តៅ និងត្រជាក់បាន ហើយអាចកែសម្រួលតាមតម្រូវការសម្រាប់អ្នកបើកបរនិងអ្នកដំណើរ ផ្ដល់ផាសុខភាពល្អជាងមុនសម្រាប់អ្នកដំណើរដោយប្រើឧបករណ៍បំពងសំឡេង AKG សម្រាប់ការស្តាប់តន្ត្រីកំសាន្តនៅក្នុងរថយន្ត។
5. ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ
Cadillac Escalade 2025 សម្គាល់សុវត្ថិភាពជាចម្បងក្នុងការរចនារថយន្តនេះ មានប្រព័ន្ធបញ្ជាការបើកបរ Semi-Autonomous ដែលអាចបញ្ជារបើកបរដោយស្វ័យប្រវត្តិលើផ្លូវជាតិ កាមេរ៉ាបង្ហាញទិដ្ឋភាព 360 ដឺក្រេដែលអាចបង្ហាញសភាពជុំវិញរថយន្តបានច្បាស់ល្អ ប្រព័ន្ធត្រួតពិនិត្យការព្រមានការបុកបញ្ច្រាស និងការពារអ្នកដំណើរជាច្រើន។ ថយន្ត Cadillac Escalade 2025 គឺជាជម្រើសដ៏ល្អសម្រាប់អ្នកចង់បានរថយន្តដែលបង្កប់ជាមួយបច្ចេកវិទ្យាប្រណិត ផាសុខភាពខ្ពស់ និងសុវត្ថិភាពគ្រប់ជ្រុង

2025 Cadillac Escalade Iq Sport 011 1024x768.jpg

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia