សម្រាប់អ្នកដែលនិយមការសរសេរ មិនថាជារឿងនិទានខ្លី ឬប្រលោមលោកឡើយ បញ្ហាប្រឈមដ៏ធំបំផុតគឺ ការស្វែងរករូបភាពដែលស៊ីគ្នាទៅនឹងសាច់រឿង។ ជាការពិត ការគូរដោយផ្ទាល់ដៃត្រូវចំណាយពេលច្រើន ចំណែកឯការស្វែងរកតាមអ៊ីនធឺណិតវិញ ក៏ជារឿយៗមិនអាចឆ្លុះបញ្ចាំងពីអារម្មណ៍នៃសាច់រឿងបានគ្រប់ជ្រុងជ្រោយដែរ។

ឈប់បារម្ភទៀតទៅ! ចាបខៀវណែនាំវេបសាយ AI ដ៏អស្ចារ្យមួយ ដែលអាចប្រែក្លាយអត្ថបទរបស់អ្នកឱ្យទៅជារូបភាពយ៉ាងរស់រវើក។ គ្រាន់តែបញ្ចូលការពិពណ៌នាពីគំនិតរបស់អ្នក វានឹងបង្កើតរូបភាពដ៏ទាក់ទាញឱ្យភ្លាមៗ ជួយឱ្យសាច់រឿងរបស់អ្នកកាន់តែមានភាពរស់រវើក។

១./ Hugging Face
Hugging Face បានធ្វើឱ្យបច្ចេកវិទ្យាទាំងនេះក្លាយជា "របស់សាធារណៈ" ដែលអនុញ្ញាតឱ្យអ្នកនិពន្ធ កម្មវិធីករ ឬសូម្បីតែសិស្សនិស្សិត អាចយក AI កម្រិតពិភពលោកមកប្រើប្រាស់ និងអភិវឌ្ឍបន្តបានដោយសេរី។

ខាងក្រោមនេះជារបៀបចូលប្រើ
- ចូលទៅកាន់ Browser រួចវាយពាក្យថា AI Comic Factory
- ដូច្នេះអ្នកអាចចូលទៅកាន់វេបសាយនេះតាមរយៈ Hugging Face បាន
- បន្ទាប់មកអ្នកអាចធ្វើការបញ្ចូលពាក្យ (Prompt) នៅខាងលើថាអ្នកចង់បានសាច់រឿងបែបណា
- រួចធ្វើការជ្រើសរើសប្រភេទរូបភាព រើសទំហំ ហើយចុចលើពាក្យ Go ជាការស្រេច។
