កុំរំលង! ចប់ទី ១២ ចង់រៀនតផ្នែកបច្ចេកវិទ្យា សាកលវិទ្យាល័យ ៣នេះសាកសមបំផុតសម្រាប់និស្សិតនៅកម្ពុជា
Khunna - ឃុនណា
AUGUST 13 2026
ឱកាស
545 views
4 mins read

ការជ្រើសរើសផ្លូវបន្តការសិក្សាលើជំនាញបច្ចេកវិទ្យាបន្ទាប់ពីប្រឡងជាប់ថ្នាក់ទី ១២ គឺជាជំហានដ៏សំខាន់មួយសម្រាប់អនាគតសិស្សានុសិស្សនៅក្នុងយុគសម័យឌីជីថលនេះ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងកើនឡើង ការជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាព វិធីសាស្ត្របង្រៀនទាន់សម័យ និងការអនុវត្តជាក់ស្តែង គឺជាកត្តាចម្បងក្នុងការកសាងមូលដ្ឋានគ្រឹះផ្នែកបច្ចេកវិទ្យាឱ្យបានរឹងមាំ។ ខាងក្រោមនេះ គឺជាគ្រឹះស្ថានសិក្សាកំពូលៗទាំង ៣ នៅកម្ពុជា ដែលសាកសមបំផុតសម្រាប់និស្សិតចង់ចាប់យកជំនាញមួយនេះ៖

 

សាកលវិទ្យាល័យ ផារ៉ាហ្គន (Paragon International University) គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជាភាសាអង់គ្លេសកម្រិតស្ដង់ដារអន្តរជាតិ។ កុំរងចាំយូរ ឱកាសសិក្សាកម្រិតបរិញ្ញាបត្រ ជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់ ឆ្នាំសិក្សា ២០២៦–២០២៧ បានបើកទទួលសិ្សសនិសិត្សឲ្យចូលរៀនហើយ។

+ ចូលរៀនវគ្គថ្មី៖ ខែវិច្ឆិកា ឆ្នាំ២០២៦

កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ៖

  • វិទ្យាសាស្ត្រកុំព្យូទ័រ
  • រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ
  • គ្រប់គ្រងប្រព័ន្ធព័ត៌មាន
  • ស្ថាបត្យកម្ម
  • វិស្វកម្មសំណង់ស៊ីវិល
  • វិស្វកម្មឧស្សាហកម្ម
  • ស្ថាបត្យកម្មខាងក្នុង
  • ធនាគារ និងហិរញ្ញវត្ថុ
  • គ្រប់គ្រងពាណិជ្ជកម្ម
  • សេដ្ឋកិច្ច
  • ភ័ស្ដុភារ និងពាណិជ្ជកម្មអន្តរជាតិ
  • ទំនាក់ទំនងអន្តរជាតិ
  • គណិតវិទ្យា - វិទ្យាសាស្ត្រទិន្នន័យ
  • គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង

សម្រាប់ព័ត៌មានបន្ថែមពីការចុះឈ្មោះចូលរៀន023 996 111 / 017 996 111 / 015 996 111 និងតេឡេក្រាម៖ https://t.me/ParagonU_Info, តេឡេក្រាមប៊ត៖ @paragonu_bot, អ៊ីមែល៖ info@paragoniu.edu.kh

764638151 1367023681478560 3299112296755712480 N

. American University of Phnom Penh

AUPP (American University of Phnom Penh) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវការអប់រំតាមបែបស្ដង់ដារអាមេរិកាំង និងប្រើប្រាស់ ភាសាអង់គ្លេស ទាំងស្រុងក្នុងការបង្រៀន។ សម្រាប់ថ្នាក់បរិញ្ញាបត្រនៅ AUPP មាន ៤ មហាវិទ្យាល័យ និងមុខជំនាញចម្បងៗដូចជា៖

+ មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល (Digital Technologies)

  • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
  • សន្តិសុខស៊ីប័រ (Cybersecurity)
  • បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT)

+ មហាវិទ្យាល័យធុរកិច្ច (Business)

  • ការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration ហិរញ្ញវត្ថុ, ទីផ្សារ, ការគ្រប់គ្រង, ធុរកិច្ចអន្តរជាតិ)
  • គណនេយ្យ (Accounting)

+ មហាវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសង្គម (Law & Social Sciences)

  • កិច្ចការអន្តរជាតិ (International Affairs)
  • ច្បាប់ (Law)

+ មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម (Engineering & Architecture)

  • វិស្វកម្មស៊ីវិល (Civil Engineering)
  • ស្ថាបត្យកម្ម (Architecture)

គូសបញ្ជាក់ផងដែរថា ថ្នាក់សិក្សាថ្មី ២០២៦ កំពុងបើកហើយ កុំភ្លេចទៅចុះឈ្មោះនៅសាកលវិទ្យាល័យ AUPP​ ទាំងអស់គ្នាណា!​ ទីតាំងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ https://maps.app.goo.gl/GjWXgWMg4kKx2oqN9 និងសម្រាប់ព័ត៌មានបន្ថែមពីការចុះឈ្មោះចូលរៀន សូមទាក់ទងតាមរយៈលេខទំនាក់ទំនង 012 266 631

Graduation Ceremony 2024

. Cambodia Academy of Digital Technology - CADT

CADT (Cambodia Academy of Digital Technology) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវរបស់រដ្ឋ ថ្នាក់ជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដោយផ្អែកលើឯកទេសឌីជីថល ១០០%។ សម្រាប់ថ្នាក់បរិញ្ញាបត្រមាន ៣ ជំនាញធំៗ៖

  • បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor of Computer Science)
  • បរិញ្ញាបត្រទូរគមនាគមន៍ និងបណ្តាញ (Bachelor of Telecoms and Networking)
  • បរិញ្ញាបត្រពាណិជ្ជកម្មឌីជីថល (Bachelor of Digital Business)

ការសិក្សានៅ CADT ផ្តល់នូវឱកាសមាស និងឧត្តមភាពប្រកួតប្រជែងជាច្រើនសម្រាប់និស្សិតដែលចង់ជោគជ័យក្នុងវិស័យបច្ចេកវិទ្យា ដូចជា៖

  • អាហារូបករណ៍ពេញ និងប្រាក់ឧបត្ថម្ភ៖ មានកម្មវិធី "អាហារូបករណ៍សម្តេចតេជោឌីជីថល" ដែលរ៉ាប់រងថ្លៃសិក្សា ១០០% ផ្តល់កុំព្យូទ័រ Laptop ប្រើប្រាស់ និងប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែរហូតដល់បញ្ចប់ការសិក្សា។
  • បរិយាកាស Laboratorie និងឧបករណ៍ទំនើប៖ មានបន្ទប់ពិសោធន៍ស៊ីជម្រៅលើផ្នែក AI, Cloud, Cybersecurity, និង IoT ព្រមទាំង Co-working space ស្តង់ដារអន្តរជាតិ។
  • បណ្តាញទំនាក់ទំនងជាមួយក្រសួង និងក្រុមហ៊ុនធំៗ៖ សិស្សមានឱកាសចុះកម្មសិក្សា (Internship) និងធ្វើការលើគម្រោងឌីជីថលថ្នាក់ជាតិផ្ទាល់ ជាមួយក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗក្នុង និងក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម៖​ 015 335 877 https://cadt.edu.kh/

Our 10th Anniversary Celebration Scaled

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia