មិនធម្មតា! រថយន្ត ៥ ម៉ូឌែលនេះជាប់ចំណាត់ថ្នាក់ដែលថ្លៃជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៥
Khunna - ឃុនណា
AUGUST 19 2025
យានយន្ត
79 views
1 min read

យោងតាមការវិភាគពីប្រភពព័ត៌មានល្បីៗ និងគួរឱ្យទុកចិត្តនៅក្នុងវិស័យរថយន្តដូចជា Forbes, MotorTrend, និង Robb Report បានប្រាប់ឲ្យដឹងថារថយន្ត ៥ ម៉ូឌែលបានជាប់ចំណាត់ថ្នាក់ដែលថ្លៃជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៥។

Most Expensive Cars in the World

ខាងក្រោមនេះជាបញ្ជីរថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ ២០២៥៖ 

1.Rolls-Royce Droptail "La Rose Noire": តម្លៃប៉ាន់ស្មានជាង ៣០ លានដុល្លារ។ វាគឺជារថយន្តដែលផលិតតាមការកុម្ម៉ង់ពិសេស (Coachbuilt) ដែលមានតែ ៤ គ្រឿងប៉ុណ្ណោះនៅលើលោក។

T C Pic   2025 08 19 T151643.834

2.Rolls-Royce Boat Tail: តម្លៃ ២៨ លានដុល្លារ។ រថយន្តនេះត្រូវបានរចនាឡើងយ៉ាងពិសេសដោយយកលំនាំតាមទូកកម្សាន្តប្រណីត ហើយផលិតតែ ៣ គ្រឿងប៉ុណ្ណោះ។

T C Pic   2025 08 19 T153615.370

3.Bugatti La Voiture Noire: តម្លៃ ១៨.៧ លានដុល្លារ។ រថយន្តនេះត្រូវបានផលិតឡើងតែមួយគ្រឿងគត់ដើម្បីឧទ្ទិសដល់ម៉ូដែល Bugatti Type 57 SC Atlantic ដ៏ល្បីល្បាញ។ 

T C Pic   2025 08 19 T154322.211

4.Pagani Zonda HP Barchetta: តម្លៃ ១៧.៦ លានដុល្លារ។ រថយន្តស្ព័រដ៏កម្រនេះត្រូវបានផលិតឡើងត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះ។

T C Pic   2025 08 19 T155057.313

5.SP Automotive Chaos: តម្លៃ ១៤.៤ លានដុល្លារ។ ជារថយន្ត Hypercar របស់ប្រទេសក្រិកដែលត្រូវបានគេហៅថាជា "ultracar" ដំបូងគេលើពិភពលោក។

T C Pic   2025 08 19 T160033.845

គូសបញ្ជាក់ផងដែរថា តម្លៃនៃរថយន្តប្រណីតទាំងនេះអាចប្រែប្រួលបន្តិចបន្តួចអាស្រ័យលើរថយន្តដែលចេញថ្មីៗបន្តបន្ទាប់ទៀត ព្រោះរថយន្តមួយចំនួនត្រូវបានលក់នៅក្នុងការដេញថ្លៃឯកជន ហើយតម្លៃជាក់ស្តែងអាចនឹងមិនត្រូវបានបង្ហាញជាសាធារណៈផងដែរ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia