យោងតាមការវិភាគពីប្រភពព័ត៌មានល្បីៗ និងគួរឱ្យទុកចិត្តនៅក្នុងវិស័យរថយន្តដូចជា Forbes, MotorTrend, និង Robb Report បានប្រាប់ឲ្យដឹងថារថយន្ត ៥ ម៉ូឌែលបានជាប់ចំណាត់ថ្នាក់ដែលថ្លៃជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៥។
ខាងក្រោមនេះជាបញ្ជីរថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងឆ្នាំ ២០២៥៖
១./ Rolls-Royce Droptail "La Rose Noire": តម្លៃប៉ាន់ស្មានជាង ៣០ លានដុល្លារ។ វាគឺជារថយន្តដែលផលិតតាមការកុម្ម៉ង់ពិសេស (Coachbuilt) ដែលមានតែ ៤ គ្រឿងប៉ុណ្ណោះនៅលើលោក។

២./ Rolls-Royce Boat Tail: តម្លៃ ២៨ លានដុល្លារ។ រថយន្តនេះត្រូវបានរចនាឡើងយ៉ាងពិសេសដោយយកលំនាំតាមទូកកម្សាន្តប្រណីត ហើយផលិតតែ ៣ គ្រឿងប៉ុណ្ណោះ។

៣./ Bugatti La Voiture Noire: តម្លៃ ១៨.៧ លានដុល្លារ។ រថយន្តនេះត្រូវបានផលិតឡើងតែមួយគ្រឿងគត់ដើម្បីឧទ្ទិសដល់ម៉ូដែល Bugatti Type 57 SC Atlantic ដ៏ល្បីល្បាញ។


៤./ Pagani Zonda HP Barchetta: តម្លៃ ១៧.៦ លានដុល្លារ។ រថយន្តស្ព័រដ៏កម្រនេះត្រូវបានផលិតឡើងត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះ។

គូសបញ្ជាក់ផងដែរថា តម្លៃនៃរថយន្តប្រណីតទាំងនេះអាចប្រែប្រួលបន្តិចបន្តួចអាស្រ័យលើរថយន្តដែលចេញថ្មីៗបន្តបន្ទាប់ទៀត ព្រោះរថយន្តមួយចំនួនត្រូវបានលក់នៅក្នុងការដេញថ្លៃឯកជន ហើយតម្លៃជាក់ស្តែងអាចនឹងមិនត្រូវបានបង្ហាញជាសាធារណៈផងដែរ។
