គណនី Telegram របស់អ្នកអាចប្រឈមនឹងការ Hack បានប្រសិនបើអ្នកប្រើប្រាស់គណនីរបស់អ្នកតាមវិធីណាមួយក្នុងចំណោមវិធីទាំង ៣ យ៉ាងនេះ។

នេះគឺជាមូលហេតុដ៏ធំបំផុតដែលគណនី Telegram របស់អ្នកអាចត្រូវបាន Hack ។ ការ Two-Step Verification (2FA) គឺជាការការពារបន្ថែមដែលទាមទារឱ្យមានពាក្យសម្ងាត់ទីពីរ បន្ថែមពីលើលេខទូរស័ព្ទរបស់អ្នក នៅពេលអ្នកចូលគណនីពីឧបករណ៍ថ្មី។ ប្រសិនបើអ្នកមិនបានបើកមុខងារនេះទេ ជនhack អាចចូលគណនីរបស់អ្នកបានយ៉ាងងាយ ប្រសិនបើពួកគេទទួលបានលេខកូដ SMS ផ្ទៀងផ្ទាត់តែប៉ុណ្ណោះ។

២. គណនីដែលប្រើលេខទូរស័ព្ទបណ្ដោះអាសន្ន ឬលេខដែលមិនបានប្រើជាប្រចាំ
លេខទូរស័ព្ទដែលអ្នកប្រើដើម្បីចុះឈ្មោះគណនី Telegram របស់អ្នកគឺមានសារសំខាន់ណាស់។ ប្រសិនបើអ្នកប្រើលេខទូរស័ព្ទបណ្ដោះអាសន្ន ឬលេខដែលអ្នកមិនបានប្រើប្រចាំ វាងាយស្រួលសម្រាប់ជន hack ក្នុងការទិញ ឬទាមទារលេខនោះឡើងវិញ ហើយប្រើវាដើម្បីចូលគណនី Telegram របស់អ្នកដោយសុវត្ថិភាព។

៣. គណនីដែលចូលក្នុង Group ឬឆានែលមិនទុកចិត្តតែងតែមានទម្លាក់តំណងលីងជាច្រើន
ការចូលរួមក្នុងក្រុម ឬឆានែល Telegram ដែលមិនទុកចិត្ត ឬមានខ្លឹមសារមិនសមរម្យ អាចបង្កើនហានិភ័យនៃការ Hack ។ ក្រុម ឬឆានែលទាំងនេះអាចជាកន្លែងចែកចាយមេរោគ malware ឬ phishing links ដែលនៅពេលអ្នកចុចលើវា អាចបណ្ដាលឲ្យគណនី Telegram របស់អ្នកត្រូវបាន Hack ។ លើសពីនេះ ជនhack អាចប្រើក្រុម ឬឆានែលទាំងនេះដើម្បីបោកបញ្ឆោតអ្នកឲ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬពាក្យសម្ងាត់របស់អ្នកបានយ៉ាងងាយ។

ដើម្បីការពារគណនី Telegram របស់អ្នក សូមប្រាកដថាអ្នកបាន៖
- បើក Two-Step Verification (2FA)
- ប្រើលេខទូរស័ព្ទផ្ទាល់ខ្លួនដែលអ្នកតែងតែប្រើ
- ប្រយ័ត្នចំពោះក្រុម និងឆានែលដែលអ្នកចូលរួម
គូសបញ្ជាក់ផងដែរថា ការចុចលីងដែលមិនស្គាល់ប្រភពនៅលើ Telegram អាចជាគ្រោះថ្នាក់ ជាងគេ និងបង្កើនហានិភ័យ នៃការប្រឈមនឹងការ ហេកគណនីរបស់អ្នក ប្រសិនបើប្រទះឃើញ Group ណាមួយដែលបាន Add អ្នកចូលដោយមិនស្គាល់ប្រភពគួរ Leave ប្រញាប់បំផុត ប្រយ័ត្នប៉ះចំ Link ណាមួយដោយអចេតនា បង្កបញ្ហាដល់អាខោនរបស់អ្នក។
