ឆ្នាំថ្មីចង់បានអាហារូបករណ៍ទេ? តាមដានឆានែលតេឡេក្រាម ៣ នេះ ប្រមូលផ្ដុំព័ត៌មានអាហារូបករណ៍សឹងគ្រប់ខេត្តក្រុង
Khunna - ឃុនណា
DECEMBER 3 2025
គន្លឹះល្អៗ
45 views
2 mins read

ស្ថាប័នជាច្រើនបានកំពុងផ្តល់ជូននូវអាហារូបករណ៍ដ៏សម្បូរបែបសម្រាប់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់ទី ១២ ដែលជាឱកាសមាសដ៏សំខាន់ដើម្បីបន្តដំណើរទៅកាន់ការសិក្សានៅថ្នាក់ឧត្តមសិក្សា។ នៅក្នុងកម្មវិធីអាហារូបករណ៍ទាំងនោះ សិស្សានុសិស្សមានលទ្ធភាពជ្រើសរើសជំនាញសិក្សាជាច្រើនប្រភេទ ទៅតាមចំណង់ចំណូលចិត្ត និងសក្តានុពលរបស់ខ្លួន ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយគុណភាពនាពេលអនាគត។ 

ដូច្នេះហើយមកស្គាល់ Channel Telegram ទាំង ៣ នេះដែលប្រមូលផ្ដុំព័ត៌មានអាហារូបករណ៍ទាំងវគ្គសិក្សារយៈពេលវែង និងខ្លីសឹងតែគ្រប់ខេត្តក្រុង៖

The+high+school+scholarship+foundation+of+fairfield+home

១./ ព័ត៌មានអប់រំ  យុវជន និងកីឡា  -  MoEYS News

ខាងលើនេះ គឺជាឆានែលតេឡេក្រាមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានព័ត៌មានជាច្រើន អំពីអាហារូបករណ៍តាមសាលាជាច្រើននៅក្នុងប្រទេសកម្ពុជា។ អ្នកទាំងអស់គ្នាអាច ចូល Channel Telegram ខាងលើ ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងក្រសួងអប់រំ និងព័ត៌មានអាហារូបករណ៍ទាំងក្នុង និងក្រៅ​ប្រទេសបាន។

Egtr Gwgwrg

/. TVET News

TVET News មានឆានែលតេឡេក្រាម ដែលប្រមូលផ្ដុំទៅដល់ព័ត៌មានអាហារូបករណ៍ជាច្រើនកន្លែង ទាំងនៅតាមខេត្ត និងរាជធានីភ្នំពេញ។ ដើម្បីជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ឬខ្សត់ខ្សោយឱ្យមានឱកាសសិក្សាថ្នាក់ឧត្តមសិក្សា ឆានែល Telegram ផ្លូវការរបស់ TVET (Technical and Vocational Education and Training) គឺជាប្រភពព័ត៌មានដ៏សម្បូរបែបដែលតែងតែផ្សព្វផ្សាយនូវដំណឹងអាហារូបករណ៍ជាច្រើនឥតឈប់ឈរ។ ដូច្នេះ អ្នកទាំងអស់គ្នាអញ្ជើញចូលរួម (Join) ឆានែល Telegram របស់ TVET តាមរយៈតំណភ្ជាប់ដែលមានស្រាប់ ដើម្បីទទួលបានព័ត៌មានថ្មីៗទាំងនោះដោយផ្ទាល់ និងទាន់ពេលវេលា។

Fg Htrhtr

./ អាហារូបករណ៍ អភិសន្ដិបណ្ឌិត ស សុខា

គឺជាប្រភពព័ត៌មានដ៏គួរទុកចិត្តដែលប្រមូលផ្ដុំព័ត៌មានអាហារូបករណ៍ជាច្រើន ដែលត្រូវបានគាំទ្រផ្តាច់មុខដោយឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី។ កម្មវិធីអាហារូបករណ៍ទាំងនេះ គឺជាកិច្ចសហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ដូច្នេះ បើប្អូនៗសិស្សានុសិស្សមានចំណាប់អារម្មណ៍ និងចង់ទទួលបានព័ត៌មានលម្អិតអំពីឱកាសសិក្សាដ៏មានតម្លៃទាំងនេះ សូមអញ្ជើញចូលរួម (Join) ឆានែល Telegram ខាងលើនេះដោយផ្ទាល់។

ហតហយហបហយហយហហ

គូសបញ្ជាក់ផងដែរថា ការតាមដានព័ត៌មានអាហារូបករណ៍ឱ្យបានទាន់ពេលវេលាពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សិស្សានុសិស្ស ព្រោះវាធានាថាយើងនឹងមិនបាត់បង់ឱកាសសំខាន់ៗដែលផ្តល់មូលនិធិសម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សាឡើយ។ នៅពេលយើងដឹងព័ត៌មានលឿន យើងមានពេលវេលាច្រើនគ្រប់គ្រាន់ដើម្បីរៀបចំឯកសារ តម្រូវតាមលក្ខខណ្ឌដាក់ពាក្យ ព្រមទាំងហ្វឹកហាត់សម្រាប់ការប្រឡង ឬសម្ភាសន៍ផ្សេងៗ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia