កម្មវិធី ៣ ដែលអាចរកលុយបាននៅខ្មែរ ក្នុងនោះមានកម្មវិធីធំៗ និងពេញនិយមបំផុត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ហើយមានសក្តានុពលខ្ពស់ក្នុងការរកប្រាក់ចំណូលផងដែរ ដែលមានដូចជា៖ ហ្វេសប៊ុក, យូធូប, និងតិកតុ។
Facebook គឺជាបណ្តាញសង្គមដែលប្រជាជនកម្ពុជាស្ទើរតែគ្រប់គ្នាប្រើប្រាស់។ វាជាកន្លែងដែលពួកគេអាចភ្ជាប់ទំនាក់ទំនង ចែករំលែកព័ត៌មាន និងចំណាយពេលច្រើនបំផុតលើអ៊ីនធឺណិត ជាពិសេសក៏មានវិធីក្នុងការរកលុយតាមបែបសុច្ចរិតផងដែរ។ ដូចជា៖ ការលក់ដូរអនឡាញ (E-commerce): ប្រើ Facebook Page ឬ Marketplace ដើម្បីលក់ផលិតផលផ្ទាល់ខ្លួន នាំចូល ឬលក់បន្ត។ ការបង្កើតមាតិកា (Content Creation): បង្កើតវីដេអូ ឬមាតិកាផ្សេងៗដែលមានអ្នកទស្សនាច្រើន ដើម្បីទទួលប្រាក់ចំណូលពី Ads Break (លក្ខខណ្ឌតម្រូវឲ្យគ្រប់គោលការណ៍) ឬសហការផ្សាយពាណិជ្ជកម្មជាមួយម៉ាកយីហោ (Sponsored Posts)។ សេវាកម្មឌីជីថល៖ ផ្តល់សេវាកម្មដូចជាការផ្សព្វផ្សាយ (Facebook Ads) ការគ្រប់គ្រង Page ឬការរចនារូបភាព/វីដេអូសម្រាប់អាជីវកម្មផ្សេងៗ។
២./ YouTube (យូធូប)
YouTube គឺជាវេទិកាវីដេអូដ៏ធំបំផុតដែលជនជាតិខ្មែរប្រើប្រាស់សម្រាប់ស្វែងរកព័ត៌មាន កម្សាន្ត មេរៀន និងមាតិកាជាច្រើនទៀត ជាពិសេសមានមនុស្សជាច្រើននិយមរកចំណូលតាម YouTube ផងដែរ។ ដូចជា៖ កម្មវិធីដៃគូ YouTube (YouTube Partner Program): បង្កើតឆានែល និងវីដេអូដែលមានគុណភាព ឈានដល់លក្ខខណ្ឌតម្រូវ (ចំនួនអ្នក Subscribe និងម៉ោងមើល) ដើម្បីបើកការផ្សាយពាណិជ្ជកម្ម (Adsense) ក្នុងវីដេអូរបស់អ្នក។ YouTube Shorts: វីដេអូខ្លីៗក៏អាចរកលុយបានតាមរយៈការផ្សាយពាណិជ្ជកម្ម ឬ Creator Fund ផងដែរ។ ការលក់ផលិតផល/សេវាកម្ម៖ ប្រើវីដេអូដើម្បីផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់អ្នកផ្ទាល់ (Affiliate Marketing ឬលក់ផ្ទាល់)។
៣./ TikTok (ទិកតុក)
TikTok បានក្លាយជាកម្មវិធីលេចធ្លោបំផុតមួយនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសសម្រាប់ការកម្សាន្ត និងការមើលវីដេអូខ្លីៗ។ សម្រាប់វិធីរកលុយវិញគឺបានមកពី៖ ការផ្សាយផ្ទាល់ (Live Stream): អ្នកប្រើប្រាស់អាចទទួលបានអំណោយ (Gifts) ពីអ្នកទស្សនាក្នុងពេល Live ដែលអាចប្តូរជាលុយបាន។ ការសហការជាមួយម៉ាកយីហោ (Brand Partnerships): បង្កើតវីដេអូផ្សព្វផ្សាយផលិតផល ឬសេវាកម្មឲ្យក្រុមហ៊ុនផ្សេងៗ (Influencer Marketing)។ TikTok Shop: លក់ទំនិញផ្ទាល់តាមរយៈ TikTok Shop ឬក្នុងពេលផ្សាយផ្ទាល់របស់អ្នក ដោយភ្ជាប់ទៅនឹងប្រព័ន្ធទូទាត់។
គូសបញ្ជាក់ផងដែរថា ការរកលុយតាមរយៈកម្មវិធីទាំងនេះទាមទារនូវ ការខិតខំប្រឹងប្រែង ការអត់ធ្មត់ ភាពច្នៃប្រឌិត និងការយល់ដឹងច្បាស់អំពី គោលការណ៍រកប្រាក់ចំណូល របស់វេទិកានីមួយៗ។ អ្នកត្រូវតែផ្តល់មាតិកាដែលមានតម្លៃ ឬផលិតឲ្យមានគុណភាព ទើបអាចរកចំណូលបានស្ថិតស្ថេរ។ ហើយទាំងនេះជាច្រកចំណូលទី២ដែលល្អបំផុតសម្រាប់អ្នកដែលចង់រកចំណូលបន្ថែម។