តិចអត់ដឹង! វេបសាយ AI ៣ នេះអាចធ្វើស្លាយ Presentation បានលឿន ចាយពេលមិនដល់១នាទី
Khunna - ឃុនណា
DECEMBER 22 2025
គន្លឹះល្អៗ
3 views
2 mins read

ជាទូទៅប្រសិនបើអ្នកទាំងអស់គ្នាចង់បង្កើត Slide ភាគច្រើនអ្នកនឹងគិតដល់កម្មវិធី Power Point តែយ៉ាងក៏យើងនៅមានវេបសាយជាច្រើនដែលអាចជួយសម្រួលដល់ការធ្វើ slide ឲ្យអ្នកទាំងអស់គ្នាបានលឿនរហ័សនិងមានច្រើនទម្រង់ផងដែរ។

Power Point Live Banner 2 960x600

ខាងក្រោមនេះជាវេបសាយទាំង៣ដែលប្រើដោយឥតគិតថ្លៃ៖

. Gamma

Hq720 (6)

របៀបប្រើ

  • ចូលទៅកាន់គេហទំព័រ Gamma ហើយបង្កើតគណនី (ឬចូលតាមរយៈគណនី Google)
  • ចុចលើប៊ូតុង "Create new" ហើយជ្រើសរើស "Text to deck"
  • បញ្ចូលប្រធានបទដែលអ្នកចង់បង្កើត ឬចម្លងខ្លឹមសារដែលមានស្រាប់ទៅក្នុងប្រអប់ដែលគេបានរៀបចំ
  • ជ្រើសរើសប្រភេទ (ឧ. presentation, document) និងភាសាដែលអ្នកចង់បាន។
  • Gamma នឹងចាប់ផ្ដើមបង្កើត slide ដោយស្វ័យប្រវត្តិ។ អ្នកអាចកែប្រែ design ឬបន្ថែមខ្លឹមសារតាមតម្រូវការបានយ៉ាងងាយស្រួល។

Preview Ppt 4 (2)

. Canva Magic Design

Canva គឺជាកម្មវិធីដ៏ល្បីល្បាញសម្រាប់ការរចនាក្រាហ្វិកគ្រប់ប្រភេទ ហើយថ្មីៗនេះពួកគេបានបន្ថែមមុខងារ Magic Design ដែលអាចឱ្យអ្នកបង្កើត presentation បានយ៉ាងលឿនដោយប្រើ AI

Hq720 (7)

របៀបប្រើ:

  • ចូលទៅកាន់គេហទំព័រ Canva ហើយបង្កើតគណនី (ឬចូលតាមគណនីដែលមានស្រាប់)។
  • នៅទំព័រដើម (homepage) ស្វែងរក Magic Design Magic Presentation
  • បញ្ចូលប្រធានបទ ឬចំណងជើងដែលអ្នកចង់បង្កើតស្លាយ ដូចជា "របាយការណ៍ទីផ្សារប្រចាំត្រីមាស" ឬ "គន្លឹះដើម្បីថែទាំសុខភាព"។
  • ជ្រើសរើសរចនាប័ទ្ម (style) និងពណ៌ដែលអ្នកពេញចិត្ត។
  • Canva នឹងបង្កើតស្លាយមួយឈុតដែលមានទាំងរូបភាព និងអត្ថបទដែលពាក់ព័ន្ធទៅតាមប្រធានបទរបស់អ្នក។

Slide Presentation in C Anva (1)

. Simplified

As Web Simplified

បៀបប្រើ:

  • ចូលទៅកាន់គេហទំព័រ Simplified ហើយចុះឈ្មោះ ឬចូលគណនី។
  • នៅទំព័រដើម (Dashboard) ស្វែងរកមុខងារ "AI Presentation Maker"
  • បញ្ចូលប្រធានបទ ឬព័ត៌មានលម្អិតអំពីអ្វីដែលអ្នកចង់បង្ហាញ។
  • Simplified នឹងប្រើ AI ដើម្បីបង្កើត slide មួយឈុតឲ្យអ្នកប្រើប្រាស់។
  • អ្នកអាចកែសម្រួលពណ៌, font, និង layout ឲ្យត្រូវនឹងស្ទីលរបស់អ្នកបាន។ ក្រៅពីនេះ អ្នកក៏អាចបន្ថែម elements graphics ផ្សេងៗទៀតបានដែរ។

K0 Z U9 Xa9 Qgit S22x F Btx Banner 2 (1)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia