ជាទូទៅ នៅពេលដែលចង់បង្កើតស្លាយ (Slide) ភាគច្រើនយើងតែងតែនឹកឃើញដល់កម្មវិធី PowerPoint មុនគេ។ ប៉ុន្តែ បច្ចុប្បន្នមានវេបសាយ AI ជាច្រើនដែលអាចជួយសម្រួលដល់ការរៀបចំ Slide របស់អ្នកឱ្យកាន់តែលឿនរហ័ស ងាយស្រួល និងមានទម្រង់ច្នៃប្រឌិតយ៉ាងសំបូរបែប។

ជាកម្មវិធីដ៏ល្បីល្បាញសម្រាប់ការរចនាក្រាហ្វិកគ្រប់ប្រភេទ ហើយថ្មីៗនេះពួកគេបានបន្ថែមមុខងារ Magic Design ដែលអាចឱ្យអ្នកបង្កើត presentation បានយ៉ាងលឿនដោយប្រើ AI។
របៀបប្រើ:
- ចូលទៅកាន់គេហទំព័រ Canva ហើយបង្កើតគណនី (ឬចូលតាមគណនីដែលមានស្រាប់)។
- នៅទំព័រដើម (homepage) ស្វែងរក Magic Design ឬ Magic Presentation។
- បញ្ចូលប្រធានបទ ឬចំណងជើងដែលអ្នកចង់បង្កើតស្លាយ ដូចជា "របាយការណ៍ទីផ្សារប្រចាំត្រីមាស" ឬ "គន្លឹះដើម្បីថែទាំសុខភាព"។
- ជ្រើសរើសរចនាប័ទ្ម (style) និងពណ៌ដែលអ្នកពេញចិត្ត។
- Canva នឹងបង្កើតស្លាយមួយឈុតដែលមានទាំងរូបភាព និងអត្ថបទដែលពាក់ព័ន្ធទៅតាមប្រធានបទរបស់អ្នក។

២. Gamma
ជាដំណោះស្រាយដ៏ឆ្លាតវៃបំផុត។ នេះមិនមែនត្រឹមតែជាឧបករណ៍ធ្វើ Slide ធម្មតាទេ ប៉ុន្តែវាជា AI សហការីដែលយល់ពីអ្វីដែលអ្នកចង់បាន។
របៀបប្រើ
- ចូលទៅកាន់គេហទំព័រ Gamma ហើយបង្កើតគណនី (ឬចូលតាមរយៈគណនី Google)។
- ចុចលើប៊ូតុង "Create new" ហើយជ្រើសរើស "Text to deck"។
- បញ្ចូលប្រធានបទដែលអ្នកចង់បង្កើត ឬចម្លងខ្លឹមសារដែលមានស្រាប់ទៅក្នុងប្រអប់ដែលគេបានរៀបចំ
- ជ្រើសរើសប្រភេទ (ឧ. presentation, document) និងភាសាដែលអ្នកចង់បាន។
- Gamma នឹងចាប់ផ្ដើមបង្កើត slide ដោយស្វ័យប្រវត្តិ។ អ្នកអាចកែប្រែ design ឬបន្ថែមខ្លឹមសារតាមតម្រូវការបានយ៉ាងងាយស្រួល។

៣. Tome
លើសពីការធ្វើ Slide គឺការបង្កើត "សាច់រឿង" ដោយប្រើ AI
ប្រសិនបើអ្នកទាំងអស់គ្នាធុញទ្រាន់នឹងការធ្វើ Slide បែបចាស់បុរាណ ហើយចង់បានអ្វីដែលថ្មីប្លែក និងមានឥទ្ធិពល Tome.app គឺជាជម្រើសដ៏អស្ចារ្យ។ Tome មិនមែនជាកម្មវិធីធ្វើ Presentation ធម្មតាទេ ប៉ុន្តែវាជា "AI-powered storytelling partner"។
របៀបប្រើ
- ទៅកាន់ tome.app ហើយ Sign in ជាមួយ Google។
- ចុចប៊ូតុង "Create" នៅខាងលើ។
- វាយប្រធានបទដែលចង់បាន (ឧទាហរណ៍៖ "អត្ថប្រយោជន៍នៃបច្ចេកវិទ្យា") ក្នុងប្រអប់ខាងក្រោម រួចចុច Enter។
- AI នឹងបង្ហាញចំណងជើង Slide នីមួយៗ បើពេញចិត្តចុច Continue។
- AI នឹងរៀប Slide ឱ្យ (ទាំងអត្ថបទ និងរូបភាព)។ បងអាចចុចត្រង់ណាដើម្បីកែអក្សរ ឬដូររូបភាពតាមចិត្ត។

គូសបញ្ជាក់ផងដែរថា Gamma លេចធ្លោជាងគេលើភាពរហ័ស និងការរៀបចំ Layout ដែលមើលទៅមានវិជ្ជាជីវៈខ្ពស់ភ្លាមៗ (Professional Look) ដោយអ្នកគ្រាន់តែផ្តល់ Topic វានឹងរៀបចំទាំងសាច់រឿង និងរូបភាពឱ្យយ៉ាងមានរបៀប។ ចំណែក Canva គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់បានភាពបត់បែនខ្ពស់ និងមាន Font អក្សរខ្មែរស្អាតៗច្រើន រួមជាមួយ Template រាប់ពាន់ដែលងាយស្រួលកែសម្រួលតាមចិត្ត។ ដោយឡែក Tome ផ្ដោតខ្លាំងលើការនិទានរឿង (Storytelling) បែបទំនើប ដែលមានលក្ខណៈ Interactive និងប្រើ AI បង្កើតរូបភាពប្លែកៗបានយ៉ាងល្អ។
