ទាញយកឥតគិតថ្លៃ! វេបសាយ ២ នេះ ជាឃ្លាំងផ្ទុកសៀវភៅរាប់លានក្បាលល្បីទូទាំងពិភពលោក
Khunna - ឃុនណា
•
JANUARY 26 2026
•
ឌីជីថល
•
1.8 K views
•
2 mins read
•

សម្រាប់អ្នកដែលស្រឡាញ់ការអាន និងចង់ស្វែងរកចំណេះដឹងពីជុំវិញពិភពលោកដោយមិនចំណាយប្រាក់ វេបសាយទាំង ២ នេះគឺជា "ឃ្លាំងមាស" ដែលអ្នកមិនគួររំលងឡើយ។

4517

១. វេបសាយ Z-Library 

Z-Library ជាបណ្ណាល័យអេឡិចត្រូនិចដែលផ្ទុកសៀវភៅជាង ១១ លានក្បាល និងអត្ថបទស្រាវជ្រាវរាប់លាន។

របៀបចូលប្រើ៖

  • ចូលទៅកាន់វេបសាយ៖ ស្វែងរកពាក្យថា singlelogin.re ឬ z-library.se (ដោយសារវេបសាយនេះឧស្សាហ៍ដូរ Domain សូមប្រយ័ត្នវេបសាយក្លែងក្លាយ)។
  • ចុះឈ្មោះ (Sign Up): បង្កើតគណនីមួយដោយប្រើអ៊ីមែលរបស់អ្នក (ឥតគិតថ្លៃ)។
  • ស្វែងរកសៀវភៅ: វាយឈ្មោះសៀវភៅ ឬឈ្មោះអ្នកនិពន្ធក្នុងប្រអប់ "Search"។
  • ទាញយក (Download): ចុចលើសៀវភៅដែលអ្នកចង់បាន រួចជ្រើសរើសទម្រង់ឯកសារដូចជា PDF ឬ EPUB រួចចុច Download ជាការស្រេច។

Z Lib

២. វេបសាយ PDF Drive

វេបសាយនេះល្បីខ្លាំងសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ព្រោះវាមានសៀវភៅសិក្សា (Textbooks) និងឯកសារបច្ចេកទេសកម្រៗច្រើនមហាសាល។

របៀបចូលប្រើ៖

  • របៀបចូលប្រើ និងទាញយក៖
  • ចូលទៅកាន់វេបសាយ៖ https://pdfdrive.webs.nf/
  • ស្វែងរក៖ វាយឈ្មោះសៀវភៅ ឬប្រធានបទដែលអ្នកចង់រៀន (ឧទាហរណ៍៖ Psychology, Business, IELTS, Marketing...)។
  • ជ្រើសរើសសៀវភៅ៖ ចុចលើរូបភាពសៀវភៅដែលអ្នកពេញចិត្ត។
  • ទាញយក៖ ចុចលើប៊ូតុង "Download"។ រង់ចាំឱ្យប្រព័ន្ធឆែកឯកសារមួយភ្លែត (Checking for remote file health)។ បន្ទាប់មកវានឹងលោតប៊ូតុង "Go to PDF" ឬ "Download (PDF)" ឱ្យអ្នកចុចម្តងទៀត ជាការស្រេច។

Pdfdrive

គូសបញ្ជាក់ផងដែថា ប្រសិនបើអ្នកទាញយកបានឯកសារប្រភេទ EPUB អ្នកត្រូវការកម្មវិធីអានសៀវភៅ (ដូចជា Apple Books លើ iPhone ឬ Google Play Books លើ Android) ដើម្បីបើកមើល។ វេបសាយទាំងនេះភាគច្រើនមានសៀវភៅជាភាសាបរទេស (អង់គ្លេស, បារាំង, ចិន...) ចំណែកសៀវភៅខ្មែរអាចមានតិចតួចនៅឡើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia