ច្បាស់ការហើយ ! នគរបាលចរាចរនឹងចុះចាប់ល្បឿនលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី០១ ធ្នូ តទៅ
Pheakdey Prem
NOVEMBER 28 2022
យានយន្ត
386 views
1 min read

​​​ដោយ​សារ​​តែ​​​​​​​​​​​មួយ​រយ:ពេលកន្លង​​ទៅ​នេះ មាន​​​​​​ករណី​គ្រោះ​​ចរាចរណ៍ជាច្រើនលើ​​​​​ផ្លូវល្បឿន​​​លឿន​ ​ព្រោះតែ​​​​កត្តា​​អ្នកបើ​កបរលឿន​​​លើសល្បឿន​​​កំណត់​​​​​ ​​ហេតុ​​ដូ​ច​នេះ​​​​​នគរ​បាល​ចរាច​រ​​ផ្លូវគោក​​ ​នឹង​អនុវត្ត​ន៍​វិធាន​ការ​​ផាក​វិន័យ​ ​ចំពោះ​​អ្ន​ក​បើក​បរ​​​លើ​សល្បឿន​កំណត់​ ចាប់​ពី​ថ្ងៃ​ទី​​០១ ខែ​ធ្នូ ឆ្នាំ២០២២ តទៅ​​ ។​

Img 20221125 180537 018

Img 20221125 180536 893

​​​​បើ​យោង​តាម​​​ប្រភព​​ពីសារ​ព័ត៌មាន​ក្នុង​ស្រុក​ ក្នុង​គេ​ហទំ​ព័រ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ បាន​ឲ្យ​ដឹងថា​​ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បាន​និយាយ​ដូច្នេះ​ថា​៖ “ កម្លាំងនគរបាលផ្លូវល្បឿនលឿន និងធ្វើការត្រួតពិនិត្យល្បឿន និងមានវិធានការផាកពិន័យ បទល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ចៀសវាងការបើកបរលើសល្បឿនកំណត់”។

Img 20221125 180537 809

បន្ថែម​លើ​ពីនេះ​ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ​បាន​ពោល​សារ​ផ្តាំផ្ញើទៅប្រជាជន​កម្ពុជាទាំងមូលថា ៖  ការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ នៅលើផ្លូវល្បឿនលឿននេះ គឺធ្វើឡើងក្នុងគោលដៅធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងក្រោយមើលឃើញថា អ្នកបើកបរមួយចំនួនហាក់សប្បាយរីករាយជាមួយនឹងការបើកបរលើសល្បឿនកំណត់ ដោយភ្លេចខ្លួនថា គ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេលវេលា៕

Img 20221125 180101 337

Img 20221125 180537 395

​​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia