ថ្ងៃនេះដែរ ចាបខៀវនឹងនាំអារម្មណ៍លោកអ្នកមកមើលឡានដ៏ទំនើបដែលមហាសេដ្ឋីនិងបុគ្គលល្បីៗ ប្រជ្រៀតគ្នាទិញដោយក្នុងនោះដែរមានយីហោឡានដ៏ល្បីឈ្មោះជាច្រើន ដូចជា Lamborghini , Koenigsegg , Bugatti , Lincoln , McLaren ជាដើម បានប្រារម្ធពិធីបង្ហាញរថយន្តថ្មីយ៉ាងអស្ចារ្យបំផុតនៅលើពិភពលោកនៅ The Quail ។ ខាងក្រោមជារថយន្តចំនួន6 ដ៏ប្រណិត និងមានតម្លៃថ្លៃ ៖
៦ . Lamborghini Urus Performante
Lamborghini Urus Performante ជារថយន្តប្រភេទ Super SUV ស៊េរីឆ្នាំ២០២៣ ដែលកំពុងល្បីៗបំផុតទីផ្សារអឺរ៉ុប ទីផ្សារអាមេរិក ក៏ដូចជាក្នុងស្រុកខ្មែរនិយមជិះច្រើនផងដែរ ។
រថយន្តនេះមានម៉ាស៊ីនចំណុច 4.0 លីត្រ ប៊ីស្តុងចំនួន8 ជាអក្សរ V (V8) មានទាក់ប៊ូចំនួន 2 twin-turbo អាចផលិតកម្លាំងបានដល់ 666hp និងមានល្បឿនលឿនបំផុតរហូតដល់ 306km/h ហើយចំពោះកម្រិតស្ទុះ ពីសូន្យទៅ 100km/h ចាយពេលតែ 3.3វិនាទីតែប៉ុណ្ណោះ ។
៥ . Lincoln L100
Lincoln L100 គឺជាឡានគំរូមានតែ ១គ្រឿងឲ្យគត់នៅលើពិភពលោក ហើយការបង្កើតរថយន្តឡើងមក ដើម្បីអបអរដល់ខួប ១០០ឆ្នាំរបស់ក្រុមហ៊ុន Lincoln ។
រូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះមានភាពរលោង ដោយដំបូលជាប្រភេទកញ្ចក់ថ្លាលាតសន្ធឹងដល់កន្ទុយក្រោយ ដែលអាចបើកបាន ជាមួយនឹងទ្វារពីរសងខាង ដោយទ្វារទាំងគូនេះដែរផងដែរ ត្រូវបានគេហៅថា suicide doors ។
រីឯផ្នែកខាងក្នុងវិញមានកៅអីចំនួន ៤ និងអេក្រង់ឌីជីថល ១គ្រឿងនៅចន្លោះកណ្ដាលកៅអីខាងមុខ រួមមានផ្ទាំងអេក្រង់នៅផ្នែកខាងក្រោមទាំងមូលដោយបង្ហាញពីរូបភាពជាច្រើន ដូចជាទឹកសមុទ្រ ហ្គាឡាក់ស៊ី ជាដើម ។
គួរបញ្ជាក់ផងដែរថា រថយន្តមួយនេះ ដំណើរការដោយ Autopilot គ្មានមនុស្សបើក ហើយក៏មានតែមួយគត់នៅលើលោកផងដែរ ។
៤ . Czinger 21C V Max
Czinger 21C V Max ត្រូវបានគេដាក់រហស្សនាមថា 3D-printed hypercar ព្រោះវាត្រូវបានផលិតមកតាមបែប 3D ។រូបរាងខាងក្រៅបានឌីហ្សាញចេញពី McLaren Speedtail ដែលរូបរាងទាំងមូលពោរពេញទៅរចនាជា erodynamic ដើម្បីធ្វើឲ្យការរត់ល្បឿនកាន់តែលឿនជាងមុន ។
Czinger 21C V Max ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន 2.9 លីត្រ ប៊ីស្តុងចំនួន8 ជាអក្សរ V (V8) មានទាក់ប៊ូចំនួន 2 twin-turbocharged រថយន្តនេះត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនី១ គ្រឿង ធ្វើរថយន្តទាំងមូលប្រមូលកម្លាំងចូលគ្នាផលិតបាន ដល់ 1,350 hp និងមានល្បឿនលឿនបំផុតរហូតដល់ 407km/h ហើយចំពោះកម្រិតស្ទុះ ពីសូន្យទៅ 100km/h ចាយពេលតែ 1.9វិនាទីតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា Czinger 21C V Max នឹងចាប់ផ្តើមលក់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ ក្នុងតម្លៃ 2.3លានដុល្លារ ។
៣ . McLaren Solus GT
McLaren Solus GT គឺជារថយន្តក្នុងជីវិតពិត មិនមែនក្នុងភាគយន្តឡើយ ដោយរថយន្តនេះមានកន្លែងអង្គុយតែមួយប៉ុណ្ណោះ លក្ខណ:បែបនេះវាស្រដៀងទៅនឹងយន្តហោះចម្បាំងលើដងវិថីតាមផ្លូវជាតិអ៊ីចឹង។
គួរបញ្ជាក់ផងដែរថា McLaren Solus GT ត្រូវបានផលិតចំនួន ២៥ គ្រឿងតែប៉ុណ្ណោះ រថយន្តនេះមានតម្លៃក្នុង១ គ្រឿង ដោយគិតតែថ្លៃដើមនិងចំណេញតិចតួចរួមចូលគ្នាតែ 3.6លានដុល្លារទេ នេះមិនទាន់គិតពន្ធនៅឡើយ ៕
២ . Koenigsegg CC850
Koenigsegg CC850 ជារថយន្តប្រណិត មានចំនួនកំណត់ដោយត្រូវបានគេផលិតចេញតែ ៥០គ្រឿងនោះទេ ហើយការកណត់ចំនួនផលិតនេះដែរ ដើម្បីអបអរសាទរដល់ខួប ៥០ឆ្នាំរបស់ក្រុមហ៊ុន Christian von Koenigsegg ។
Koenigsegg CC850 ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន 5.0 លីត្រ ប៊ីស្តុងចំនួន8 ជាអក្សរ V (V8) មានទាក់ប៊ូចំនួន 2 Twin-turbocharged អាចផលិតកម្លាំងដល់ 1,382 hp។
១. Bugatti W16 Mistral
Bugatti W16 Mistral ត្រូវបានផលិតតែ ៩៩គ្រឿងតែប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ៥លានដុល្លារឡើយទៅ ។ លក្ខណ:ពិសេសរបស់រថយន្តនេះទៅកន្ទុយក្រោយ ឌីហ្សាញរាងជាអក្សរ X បង្កំជាមួយអក្សរ Bugatti យ៉ាងឡូយ ។ Bugatti W16 Mistral មានម៉ាស៊ីនចំណុះ 8.0 លីត្រ ទាក់ប៊ូចំនួន ៤ ឬ Quad-turbo និងមានកម្លាំងម៉ាស៊ីនរហូតដល់ 1600hp ព្រមទាំងល្បឿនលឿនបំផុតចំនួន 420km/h ៕
ប្រភព ៖ Supercar Blondia , drive, motorauthority