ឆាប់ដោះស្រាយភ្លាម! អ្នកប្រើ Telegram បើមិនចង់ឲ្យទូរស័ព្ទស៊ីថ្មលឿន ត្រូវតែបិទមុខងារ ៣ នេះចោល
Khunna - ឃុនណា
AUGUST 15 2025
ឌីជីថល
370 views
1 min read

មុខងារ Power Saving នៅក្នុង Telegram គឺជាមុខងារមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយសន្សំសំចៃថាមពលថ្មទូរសព្ទរបស់អ្នក នៅពេលប្រើប្រាស់កម្មវិធី Telegram។ មុខងារនេះមានប្រយោជន៍ខ្លាំង ជាពិសេសនៅពេលដែលថ្មទូរសព្ទរបស់អ្នកនៅសល់តិច ហើយអ្នកមិនអាចសាកថ្មបាន។

Getty Images 688189016

មុខងារ Power Saving ដំណើរការដោយការបិទ ឬកាត់បន្ថយលក្ខណៈពិសេសមួយចំនួននៅក្នុង Telegram ដែលស៊ីថាមពលថ្មច្រើន ដូចជា៖

  • Animations និង effects: ដូចជាចលនានៅក្នុង Sticker, Emoji, និងចលនានៅពេលប្ដូរផ្ទាំង។

Telegram Telemoji Animated Emoji Apple

  • Autoplay វីដេអូ និង GIFs: វីដេអូ និងរូបភាព GIFs នឹងលែងដំណើរការដោយស្វ័យប្រវត្តិទៀតហើយ។

Telegram for Desktop Does Not Autoplay Gi Fs and Videos

  • ការទាញយករូបភាព ឬវីដេអូដោយស្វ័យប្រវត្តិ (preload media): កម្មវិធីនឹងមិនទាញយកឯកសារមេឌៀ (ដូចជារូបភាព ឬវីដេអូ) ដោយស្វ័យប្រវត្តិទៀតទេ។

Auto Download Settings of Telegram on I Phone

ការបិទមុខងារទាំងនេះអាចជួយឱ្យកម្មវិធី Telegram ដំណើរការលឿនជាងមុននៅលើទូរសព្ទចាស់ៗ និងជួយពន្យារអាយុកាលថ្មរបស់អ្នកផងដែរ។

O7h7arkvv2r61

របៀបបើកមុខងារ Power Saving

អ្នកទាំងអស់គ្នាអាចកំណត់មុខងារនេះឱ្យបើកដោយស្វ័យប្រវត្តិនៅពេលថ្មរបស់អ្នកនៅសល់ដល់កម្រិតកំណត់ណាមួយ ឬក៏អាចបើកវាតាមការកំណត់ដោយដៃបាន។

ដើម្បីបើកមុខងារនេះ អ្នកអាចចូលទៅកាន់៖ Settings > Power Saving នោះអ្នកនឹងឃើញជម្រើសផ្សេងៗដើម្បីកែតម្រូវមុខងារនីមួយៗតាមចំណូលចិត្តរបស់អ្នក។

J

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាឧស្សាហ៍ប្រើ Telegram ហើយមិនបានបើកមុខងារនេះដើម្បីជួយទេ​ នោះថ្មទូរស័ព្ទអ្នកទាំងអស់គ្នានឹងចុះខ្លាំង និងឡើងកម្តៅជាងមុ​ននៅពេលអ្នកប្រើកម្មវិធី Telegram

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia