ក្រុមហ៊ុន Ford Motor Company គឺជារោងចក្រផលិតរថយន្តដ៏ធំមួយរបស់អាមេរិក ដែលមានទីស្នាក់ការកណ្តាលនៅ Dearborn, Michigan ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីរនៅសហរដ្ឋអាមេរិក បន្ទាប់ពី General Motors និងជាក្រុមហ៊ុនធំជាងគេទីប្រាំមួយនៅលើពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ 2022)។ ក្រុមហ៊ុននេះមានវត្តមាន និងលក់រថយន្តនៅទូទាំងពិភពលោកដែលមានភាពល្បីល្បាញខ្លាំង។
យោងតាមការប្រកាសជាសាធារណៈលើគេហកទំព័រ Ford Media Center (News Releases) បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Ford Motor Company លក់រថយន្តបានប្រហែល 4.5 លានគ្រឿង ក្នុងឆ្នាំ 2024 និង 4.4 លានគ្រឿង ក្នុងឆ្នាំ 2023 នៅទូទាំងពិភពលោក។
ចំពោះស៊េរីរថយន្តដែលលក់ដាច់ជាងគេ ក្រុមហ៊ុន Ford មានម៉ូដែលល្បីៗជាច្រើន ជាពិសេសគឺប្រភេទរថយន្តភីកអាប់ (Pickup) និង SUV។ ខាងក្រោមនេះគឺជាស៊េរីមួយចំនួនដែលលក់ដាច់ខ្លាំង៖
- Ford F-Series (F-150, F-250, etc.): នេះគឺជាស៊េរីរថយន្តភីកអាប់ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។ វាមានជម្រើសម៉ាស៊ីនច្រើន រួមទាំងសាំង ម៉ាស៊ូត កូនកាត់ (Hybrid) និងអគ្គិសនី (F-150 Lightning)។
- Ford Ranger: ជាប្រភេទភីកអាប់មួយទៀតដែលពេញនិយមខ្លាំងនៅទូទាំងពិភពលោក ជាពិសេសនៅអាស៊ី និងអូស្ត្រាលី។
- Ford Explorer: ជាប្រភេទ SUV ទំហំធំដែលល្បីល្បាញសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ និងមានកន្លែងធំទូលាយ។
- Ford Escape: ជាប្រភេទ SUV ទំហំមធ្យមដែលពេញនិយមសម្រាប់អ្នកប្រើប្រាស់ក្នុងទីក្រុង។
- Ford Bronco / Bronco Sport: ជាស៊េរីថ្មីដែលផ្តោតលើសមត្ថភាព Off-road និងមានការរចនាម៉ូដបែបផ្សងព្រេង។
- Ford Maverick: ជាប្រភេទភីកអាប់ទំហំតូចដែលល្បីល្បាញដោយសារការសន្សំសំចៃប្រេង និងតម្លៃសមរម្យ។
- Mustang Mach-E: ជាប្រភេទរថយន្ត SUV អគ្គិសនីដែលយកឈ្មោះល្បីរបស់ Mustang មកប្រើប្រាស់។
គូសបញ្ជាក់ផងដែរថា សេរ៊ីទាំងនេះបង្ហាញពីភាពខ្លាំងរបស់ Ford ក្នុងការផលិតរថយន្ត ដែលជាទីផ្សារធំមួយសម្រាប់ក្រុមហ៊ុន សូម្បីតែប្រទេសជុំវិញពិភពលោកក៏មានអ្នកប្រើប្រាស់រថយន្ត Ford ដោយក្នុងនោះក៏មានអ្នកនិយយមជិះនៅកម្ពុជាផងដែរ។
ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍សូមតាមដានគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ Ford Cambodia