ឡូយណាស់! នេះជាលក្ខណៈពិសេស៣ របស់ទូរស័ព្ទ iPhone Air ដែលទើបតែចេញថ្មី
SOKLY - កូនផ្កាឈូក
SEPTEMBER 10 2025
អេឡិចត្រូនិក
100 views
3 mins read

ដូចដែលលោកអ្នកដឹងស្រាប់ហើយថា ក្រុមហ៊ុន Apple តែងតែបញ្ចេញនូវម៉ូដែលទូរស័ព្ទស៊េរីថ្មី ដែលមានលក្ខណៈពិសេសកាន់តែច្រើន និងកាន់តែទំនើប ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង iPhone Air ដែលទើបតែសម្ពោធថ្មីៗនេះ មានលក្ខណៈពិសេសជាច្រើន ប៉ុន្តែ ៣ចំណុចខាងក្រោមនេះ វាពិសេសជាងគេ ដែលអ្នកទាំងអស់គ្នាត្រូវដឹង មុននឹងចំណាយលុយទិញ៖

ទី១-រចនាបថស្ដើងបំផុត និងទម្ងន់ស្រាលខ្លាំង៖ iPhone ថ្មីមានកម្រាសត្រឹមតែ ប្រមាណ 5.6mm ដែលក្លាយជាម៉ូដែលស្ដើងជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត iPhone។ ជាមួយនឹងទម្ងន់ស្រាលខ្លាំង ធ្វើឱ្យវាជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលចូលចិត្ត ទូរស័ព្ទ មានគុណភាពខ្ពស់ ទំនើប ហើយស្រាលស្រួលដាក់តាមខ្លួន។

ទី២-សមត្ថភាពខ្ពស់ជាមួយឈីបថ្មី៖ ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយ ឈីប A19 Pro ដែលមានកម្លាំងខ្លាំង មានដំណើរការខ្ពស់  ដោយចាយថាមពលអស់តិច អាចដំណើរការកម្មវិធីធ្ងន់ៗ ដូចជា ការកែវីដេអូ 4K, ការលេងហ្គេម 3D AI features ដោយមិនមានការចុះល្បឿន។ ព្រមទាំងគាំទ្របច្ចេកវិទ្យាថ្មីៗដូចជា Wi-Fi 7 (ជាទំនាន់ថ្មីបំផុតនៃបច្ចេកវិទ្យា Wi-Fi  មានល្បឿនរហ័សជាង Wi-Fi 6 អាចដល់ 40Gbps ក្នុង១វិនាទី) និង Bluetooth 6 (ជាការវិវត្តថ្មីបន្ទាប់ពី Bluetooth 5.3 វាមានស្ថិរភាពខ្ពស់ជាងមុន ប្រើថាមពលតិច និងមានការផ្លាស់ប្ដូរទិន្នន័យបានលឿន ជាពិសេសអាចធ្វើឱ្យឧបករណ៍ចាស់ៗ ក្លាយជាទំនើបជាងមុន ពេលដែលបានភ្ជាប់ Bluetooth ជាមួយ iPhone ថ្មី)។

កត្តាទាំងអស់នេះហើយដែលធ្វើឱ្យ iPhone ស៊េរីថ្មីនេះ ក្លាយជាទូរស័ព្ទ ដែលមានល្បឿនខ្លាំង និងភ្ជាប់បណ្ដាញបានរហ័សជាធម្មតា។

ទី៣-អេក្រង់ Super Retina XDR ជាមួយនឹង បច្ចេកវិទ្យា ProMotionអេក្រង់ Super Retina XDR ជាបច្ចេកវិទ្យាអេក្រង់ពិសេសរបស់ Apple វាមានសមត្ថភាព បញ្ចេញពណ៌ច្បាស់ ស្រស់ ជាងមុន។ Resolution ខ្ពស់ ធ្វើឱ្យអាក្រង់ និងរូបភាព មើលច្បាស់ដូចការពិត។ ពន្លឺខ្លាំង (up to 3000 nits) អាចមើលបានច្បាស់ បើទោះបីជានៅក្រោមពន្លឺថ្ងៃក្ដៅខ្លាំងក៏ដោយ។

ជាមួយនឹងបច្ចេកវិទ្យា ProMotion អាចប្ដូរល្បឿន Refresh Rate រហូតដល់ 120Hz នេះមានន័យថា ការ Scroll (អូសចុះឡើង) មានភាពរលូនជាងមុន។ ការលេងហ្គេម និង​ Animation កាន់តែរលូនទាន់ចិត្ត គ្មានករណីទាក់ៗរំខានឡើយ។

បច្ចេកវិទ្យាទាំង២នេះ (អេក្រង់Super Retina XDR ជាមួយនឹង បច្ចេកវិទ្យា ProMotion)  នឹងធ្វើឱ្យ ទូរស័ព្ទម៉ូដែលថ្មីនេះ មានរូបភាពស្អាតបំផុត ពន្លឺខ្លាំង ពណ៌ពិតៗ និង smooth មិនថាប្រើក្នុងកាលៈទេសៈណាក៏ដោយ។

គួរជម្រាបផងដែរថា បើតាមការឱ្យដឹងពីម្ចាស់ហាង Peter Phone Shop Peter Legendary បានឱ្យដឹងថា iPhone Air នៅខ្មែរមានតម្លៃប្រហែល ជាង ១,២០០ដុល្លារ ដែលនេះជាតម្លៃប៉ាន់ស្មាន មិនទាន់ផ្លូវការនៅឡើយ។ ប្រសិនបើលោកអ្នកចង់បាន ក៏អាចកក់ទុកបាន តាមរយៈ Peter Phone Shop Peter Legendary

iPhone Air 3

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia