អនាគតចិនជិះតែឡានអគ្គិសនីទេ! មកស្គាល់ប្រេនឡានអគ្គិសនីល្បីនៅចិន៥ កុំឱ្យគេនិយាយ អត់ដឹងសោះ
Pheakdey Prem
MAY 19 2023
យានយន្ត
554 views
4 mins read

បច្ចុប្បន្ន​នេះ​ ​នៅ​ប្រទេស​​ចិន​ ​អ្នក​ប្រើប្រាស់​​ឡាន​អគ្គិសនី​​​​​​កាន់​តែ​ច្រើន​​​ឡើង​ៗ​​​​ហើយ អាច​ថា​បាន​​អនាគត​​​ចិន​​​​​​​ជិះ​​តែ​ឡាន​អគ្គិសនី​​​​​​​​​​​​សុ​​ទ្ធ​​​​​តែម្តង​ ​ហើយ​​​​​​ខាងក្រោម​នេះជាក្រុម​ហ៊ុន​​​​​យី​ហោ​ឡាន​អគ្គិសនីចិន​ទាំង​ ៥ ដែល​​​​កំពុងតែ​​​​មមាញឹក​ខ្លាំង​​បំផុត ​ជាមួយ​​ការ​លក់​​​​​​ឡាន​​អគ្គិសនី​​​​ ​​នៅ​ក្នុង​ប្រទេស​​ចិន​​​​ ។​​​ បើ​យោងតាម​ប្រភព​​ពី​​​​​​​​ចេញ​ផ្សាយ​ពី​សារព័ត៌មាន​ Business insider ។

១. BYD

BYD Can Take Lead in EV Deliveries. Tesla May Pass Toyota on Operating  Profit. | Barron's

 BYD មកពី​​ពាក្យ​ពេញ​ថា build Your Dream “កសាង​​ក្តី​ស្រមៃ​របស់​អ្នក​” យី​ហោ​ឡាន​​អគ្គិសនី​​​របស់​ចិន​​មួយ​​នេះ​ ​ជា​គូ​ប្រជែង​ដ៏ធំ​មួយ​​​​​​ របស់​​​​ Tesla ​​ដែល​​​​កំពុង​តែ​ដណ្តើ​ម​តំណែង​គ្នា​​ ​ក្លាយ​ជា​អ្នក​លក់​ឡាន​អគ្គិសនី​​​បាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោ​ក ។

Bangkok 2023: BYD Dolphin EV priced at 800k baht in Thailand - Standard  Range, 410 km NEDC, RM104k - paultan.org

​​BYD ​មាន​​ជំហ​បង្គោល​​ដ៏​រឹង​មួយ​​​​ គឺ​លោក​ ​Warren Buffet ​ដែល​ជា​មហាសេដ្ឋី​លេខ​ ៤ ​មាន​ជាង​គេនៅ​លើ​ពិភពលោក​​​​ ដែល​ជា​អ្នក​នៅ​​ពី​ក្រោយ​​​​ខ្នង​​ ​​​ដើម្បី​​​​​ប្រកួត​ប្រ​ជែង​ជាមួ​យ​នឹង​លោក​ Elon Musk ដែលជា​​​ CEO របស់​ Tesla ។

2019 BYD e2 (EV) Technical Specs | China Car News, Reviews and More

​​​​​​​​​​​​​​​ក្រុម​ហ៊ុន​នេះ​ដែរ​ ​​ធ្លាប់​បាន​ជាប់​ជា​ Top-Selling EV Brand in China ​​​​​​​ជាយី​ហោ​ដែល​លក់​ឡាន​អគ្គិសនី​​​​​​​​​​បាន​ច្រើន​ជាងគេ​បង្អស់​​​​​​​​នៅ​ក្នុង​​ប្រទេស​​ចិន​កាល​​​ពី​ ឆ្នាំ២០២២ ​ដោយ​មាន​​ទិន្នន័យ​លក់​​​១ឆ្នាំពេញ​ ​​ចំនួន​ ៩​​​​00,000គ្រឿង​​ នៃ​​ឡាន​ប្រើ​អគ្គិសនីសុទ្ធ​។

​​​​ដោយ​ឡែក​បច្ចុប្បន្ន​​ ​ក្រុម​ហ៊ុន​ Berkshire Hathaway រឺបស់​ លោក Warren Buffet បាន​​លក់​​​​ភាគហ៊ុន​​​​​​មួយ​ចំនួន​​ធំចេញ​ពី​ BYD ដោយ​ហេតុ​ផល​ មិន​ចង់​​​​​​​​​ប្រជែង​​​ជាមួយ​នឹង Elon Musk នេះ​បើយោងតា​ម​​​​​សម្តី​​ដែល​បាន​និយាយ​​កាលពី​​​​ ការ​ប្រជុំ​ភាគហ៊ុន​ នៅ​ថ្ងៃទី​០៦ ខែឧសភា។​ ​​​គួរ​ជំ​រាប​ថា​ ​​​​នៅ​​​​សហរដ្ឋ​អាមេរិក​ ​​​​​​​​​​​BYD មាន​​អាជីវកម្ម​​​តូច​​មួយ​ប៉ុណ្ណោះ​​ ​​​។

២​, Nio

Chinese electric car start-up Nio reveals a new sedan AR VR glasses

 Nio ជាម៉ាក​​យី​ហោ​​​ឡាន​​​អគ្គិសនី​​ទំនើប​​ៗ ​​​លក្ខណ​: Premium EV Brand ហើយ​​​ ​​​Nio ជា​​ក្រុម​ហ៊ុន​​​​​ដ៏​ក្មេង​​ខ្ចី​​​​​​​មួយ​ទើប​តែបាន​បង្កើត​​នៅ​ឆ្នាំ២០១៤ ប៉ុណ្ណោះ​ ​​ហើយ​ទី​ស្នាក់​កណ្តាល​របស់ក្រុមហ៊ុន​​នេះ ស្ថិតនៅ​​​ទី​ក្រុង​ Shanghai ​​និង​មាន ​​​CEO ជា​លោក​​ William Li ។

This electric luxury car lets you snooze while it zooms

​​​​​ពីដំបូង​​ Nio ​​ជា​ក្រុម​ហ៊ុន​ Startup មួយ​ដោយ​ការ​ចាប់​ផ្តើម​​​​​​​​​​​​​​​ពួក​គេ​បាន​ផលិត​​នូវ​​ឡាន​​អគ្គិសនី​​ឆ្លាត​វ៉ៃ​​យ៉ាងទំនើប​​ រួម​ជាមួយ​នឹង​វត្ថុ​​ធាតុ​ផ្សេង​ចេញពី​ធម្មជាតិ​​ទៀត​ផង​​ ​​​​​​ហើយ​​​​​ឡាន​មួយ​ចំនួន​​​របស់​ Nio ​មាន​ថ្លៃ​​​​ជាង​គឡាន Tesla ​ទៅទៀត​ ជាក់​ស្តែង​ដូចជា​ Nio ES7 ជាប្រភេទ​ឡាន​ SUV មាន​តម្លៃ​ ៦៨០០០ដុល្លារ​ ​​​​​ថ្លៃ​ជាង Tesla Model Y ដោយ​​ថ្ងៃ​ដំបូង​លក់​​​បាន​​ត្រឹម​តែ ៣៨០០០ដុល្លារ​ប៉ុណ្ណោះ ។

សម្រាប់​ការ​លក់​​​​ឡាន​អគ្គិសនី​​​​នៅ​ប្រទេស​ចិន​ ក្នុង​ឆ្នាំ២០២២ ​​ប្រមូល​​​​បាន​​ទឹក​ប្រាក់​ចំនួន​ ១៥.៦ពាន់​លានយ៉ាន ឬ​ ២.៣ពាន់លាន​ដុល្លារ​​។ នេះបើយោងតាមហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផ្ទាល់​។

៣​, Wuling

Wuling Hongguang Mini EV China auto sales figures

Wuling ជា​ម៉ាកយី​ហោ​ឡាន​អគ្គិសនី​​​​​​​​​​​មួយ​ត្រូវ​បាន​​បណ្តាក់​ទុន​រួម​គ្នា​ស្ថិត​នៅ​​​​​ក្រោម​ ក្រុម​ហ៊ុន​ធំ General Motors , SAIC Motors និង​ Liuzhou Wuling Motors ។​​ ម៉ាកយី​ហោនេះ​ត្រូវ​បាន​​គេ​ស្គាល់​ដោយសារ​តែ ឡាន​អគ្គិសនី​​​​តូច​ល្អិត​​ ខ្យូត​ៗ Hongguang Mini ​ដែលត្រូវ​បាន​​លក់​​​ដាច់​​ខ្លាំង​បំផុត​​​​នៅ​ឆ្នាំ២០២២ ចំនួន​ ៥៥០,០០០គ្រឿង​ ក្នុង​ទី​ផ្សារ​ប្រទេស​ចិន​។

PHOTOS: GM Unveils New Versions of $6,000 EV Outselling Tesla in China

គួរ​​ជំរាប​ផងដែរ​ថា​ ឡាន​អគ្គិសនី​​ Hongguang Mini ​​​​ត្រូវ​បាន​គេ​ដាក់​លក់​​​​នៅ​​ថ្ងៃដំបូង​​​ក្នុង​​ឆ្នាំ២០២១ តែ ៤៥០០ដុល្លារ តែ​ប៉ុណ្ណោះ បើv​ធៀប​​តម្លៃ​​នេះមក​ស្រុក​ខ្មែរ​ ​ស្មើ​នឹង​​តម្លៃ​​ពពួក​​ Honda ADV ឬ​ ម៉ូតូ​ Vespa ​​។

៤, ZeeKr របស់​ Geely

​​​​ Zeekr ជា​ម៉ាកយីហោ​ឡាន​​អគ្គិសនីដែលស្ថិត​ក្រោម​​ក្រុមហ៊ុន​រថយន្ត​ចិន Geely ដែល​បាន​ទិញ  ​ម៉ាក Volvo របស់ប្រទេសស៊ុយអែត​ក្នុង​ឆ្នាំ ២០១០ ប៉ុន្តែ​​​​ក្រុម​ហ៊ុន​នេះ​​​ទើប​តែបង្កើត​​នៅ​ឆ្នាំ២០២១ ​។​ ​​​​​ចំពោះ​ឡានអគ្គិសនី​​ដំបូង​​គេ​​​របស់​ម៉ាកយី​ហោឡាន​នេះ គឺ Zeekr 001 ដែល​មាន​តម្លៃ​​​ ២៧០០០ដុល្លារ​ ​​ហើយ​នេះ​ដែរ​មាន​ចំណុច​ពិសេស​ពី​​រ គឺ​ អាច​ដោះ​សោរ​​​​ឡាន​បាន​ដោយ​ការ​ស្កេន​មុខ​ និង​​​​​​អាច​ដំឡើង​ទូ​ទឹក​កកនៅក្នុង​ឡាន​បាន​ទៀត​។

Revised Zeekr 001 Has Huge 140 KWH Battery, 641-Mile Range

​​យោង​តាម​​​​​​​ប្រភពពី​ Reuters បាន​ឲ្យ​ដឹងថា​ Zeekr បានលក់​​​ឡាន​អគ្គិសនី​របស់​ខ្លួន​ត្រឹម​​ត្រី​មាស​ទី១ ​ឆ្នាំ២០២៣ បាន​ចំនួន​ ១៥,២៣៤គ្រឿង​ ​​​​ដែល​ស្មើ​នឹងចំនួន​​​ពាក់​កណ្តាល​​នៃ​ការ​លក់​របស់​ Nio និង​ ១០%​ នៃ​ការ​​លក់​របស់​ Tesla ។

៥, Xpeng

2023 Xpeng P7 European version officially released | China Car News,  Reviews and More

Xpeng ជា​​ក្រុមហ៊ុនផលិតរថយន្ត EV ដែលមានទីស្នាក់ការកណ្តាលនៅក្វាងចូវ ដែល​មាន​ឈ្មោះ​ជាផ្លូវ​ការ​ថា Xpeng Motors និង​មាន​​ភាគ​ហ៊ុន​​មួយ​ចំនួន​​របស់​ Alibaba របស់​លោក Jeck Ma មហាសេដ្ឋី​ស្រុក​ចិន​។ ​នាពេល​បច្ចុប្បន្ននេះ ​Xpeng បាន​កំពុងពង្រីកខ្លួន​យ៉ាងខ្លាំងក្លានៅក្នុងទ្វីបអឺរ៉ុប ដោយចាប់ផ្តើមពី ប្រទេសន័រវេសក្នុងខែធ្នូ ឆ្នាំ 2020។

XPeng 1024 Tech Day recap: Neural nets, robotaxis, and flying cars

​សម្រាប់​គោល​ដៅ​ធំ​បំផុត​​របស់​​ក្រុម​ហ៊ុន​ Xpeng Motors គឺ​យក​ឡាន​អគ្គិសនី​របស់​​​ទៅ​កាន់​​​​​​​ក្រៅ​ប្រទេសឲ្យ​បាន​ ១០% ​​​​​​​​​​​នៅ​ឆ្នាំ២០២៥ ។​ដោយ​ឡែក​​ Xpeng បាន​កំពុង​សង្ងំ​​ផលិ​ត​នូវ​ Taxi លើ​អាកាស​ ពោល​គឺ​​ឡាន​ហោះ​ ​ដែល​បាន​បំពាក់​ស្លាប​​​​យន្ត​ហោះ​ ដូច​ទៅ​នឹងស្លាប​ដ្រូនដែរ៕

អត្ថបទ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia