ការដែលអ្នកប្រើប្រាស់ឧបករណ៍បច្ចេកទេស (វេបសាយ ឬ កម្មវិធី) ដើម្បីចម្លងទិន្នន័យវីដេអូដែលកំពុងចាក់ផ្សាយលើអនឡាញ មកទុកក្នុង Storage នៃទូរសព្ទ ឬកុំព្យូទ័ររបស់អ្នក។ ការធ្វើបែបនេះអនុញ្ញាតឱ្យអ្នកមើលវីដេអូនោះបានគ្រប់ពេល ទោះបីជាគ្មានអ៊ិនធឺណិតក៏ដោយ តែដាច់ខាត Copy ទាំងស្រុងយកទៅផុសលើបណ្តាញសង្គមបន្ត បើមិនចង់ដាច់ Page ឬ ឆានែល។

SaveFrom.net: វេបសាយនេះមានភាពល្បីល្បាញ និងងាយស្រួលប្រើប្រាស់។ វាគាំទ្រការទាញយកវីដេអូពីបណ្តាញសង្គមជាច្រើនដូចជា YouTube, Facebook, Instagram, Twitter, TikTok ជាដើម។ អ្នកគ្រាន់តែចម្លង (Copy) តំណភ្ជាប់វីដេអូ ហើយបិទភ្ជាប់ចូលទៅក្នុងប្រអប់បញ្ចូលនៅលើ SaveFrom.net រួចចុច Download។

SnapSave.app: វេបសាយនេះមានចំណុចប្រទាក់ងាយស្រួលមើល និងមានមុខងារទាញយកវីដេអូពី Facebook, TikTok, Instagram, Twitter, YouTube និងវេបសាយល្បីៗជាច្រើនទៀត។ វាអនុញ្ញាតឱ្យអ្នកជ្រើសរើសគុណភាពវីដេអូ (Resolution) មុនពេលទាញយកផងដែរ។

Cobalt: ជាវេបសាយមួយដែលងាយស្រួលឲ្យអ្នកទាំងអស់គ្នាទាញយកវីដេអូបានដោយសេរី ដោយអ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យ Cobalt លើ Chrome ឬ Browser បន្ទាប់មកទៀតអ្នកទាំងអស់គ្នានឹងឃើញក្រឡោនមួយដោយគ្រាន់តែ Copy Link Video ណាមួយមក Past ក្នុងក្រឡោននោះ រួចចុចសញ្ញាព្រួញបញ្ជូនរួចជាការស្រេច ហើយ Video នោះនឹងផ្ទុកក្នុងរូបភាព (Photo) របស់អ្នក ឬ Folder Download ក្នុង Pc។

