ក្រុមហ៊ុន Li Auto បានក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មី (New Energy Vehicles - NEVs) ដែលល្បីល្បាញនៅប្រទេសចិន និងចំនួនការលក់ដ៏ច្រើនលើសលប់។
ក្រុមហ៊ុន Li Auto គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ហើយល្បីល្បាញសម្រាប់ការផលិតរថយន្តអគ្គិសនីដែលមានបំពាក់ម៉ាស៊ីនប្រើប្រេងឥន្ធនៈ (range extender) ដើម្បីជួយបង្កើនចម្ងាយធ្វើដំណើរ។ ម៉ូដែលល្បីៗមួយចំនួនរបស់ក្រុមហ៊ុនរួមមាន Li L6, Li L7, Li L9 និង Li MEGA។ ដោយបច្ចុប្បន្ននេះ Li Auto បាននាំយករថយន្តទំនើបជាច្រើន ដើម្បីដាក់លក់លើទីផ្សារកម្ពុជាផងដែរ។
យោងតាមកិច្ចសម្ភាសន៍របស់ចាបខៀវជាមួយនិង កញ្ញា ម៉ៅ ពិសី ដែលជាផ្នែកលក់រថយន្តផ្ទាល់នៃក្រុមហ៊ុន Li Auto បានប្រាប់ឲ្យដឹងថា ទាំងនេះគឺជាមូលហេតុដែលអ្នកគួរទិញរថយន្ត Li យកទៅប្រើប្រាស់។ ដូច្នេះខាងក្រោមនេះនឹងបង្ហាញពីចម្លើយទៅកាន់អ្នកទាំងអស់គ្នា។
- រថយន្ត Li បានផ្តល់ការសន្សំសំចៃខ្ពស់ដល់អ្នកប្រើប្រាស់ដូចជា៖
- ការសាកថ្មនៅផ្ទះបានយ៉ាងងាយ ឬសាកតាមស្ថានីយ៍ទូទាំងប្រទេសកម្ពុជាក៏បាន និងសាកបានលឿនរហ័ស
- ចំណុចពិសេសមួយទៀតនោះគឺ សាកថ្មក៏ចំណេញ ហើយចាក់សាំងក៏ចំណាយតិច តែជិះបានយូរ
- រថយន្ត Li បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពថ្មមួយ CATL ដែលគុណភាពខ្លាំង និងថ្លៃជាងគេក្នុងចំណោមរថយន្តអគ្គិសនីលើពិភពលោក
- Option ទំនើបៗ, ប្រព័ន្ធការពារសុវត្ថិភាពជុំវិញរថយន្ត, កាមេរ៉ា ៥៤០ ដឺក្រេ (ចំនួន ១០ គ្រាប់)
- ក្នុងករណីអ្នកបើកបរមានបញ្ហាបុកប៉ះពេលធ្វើដំណើរ គឺរថយន្ត Li ភ្ជាប់មកជាមួយកម្រិតដែកធន់ខ្លាំង ដែលអាចទប់ទម្ងន់បុកប៉ះបានល្អ ដែលមានគ្រោងដែកការពារ និងទប់ទម្ងង់បានរហូតដល់ទៅ ២០០០ MPA
- សុខភាពថ្ម គឺធន់ជាមួយអាកាសធាតុ, Range ខ្ពស់រត់បានឆ្ងាយ, ចំណាយលុយតិច, សម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន, ចំណេញក្នុងការចាយលើថាមពលថ្ម ឬថាមពលសាំង
- ប្រើឡានអគ្គិសនីរក្សាសណ្តាប់ធ្នាប់បរិស្ថានដោយគ្មាននូវការបំពុលតាមរយៈផ្សែង។
ដោយអ្នកជំនាញក៏បានប្រាប់ពីគុណសម្បត្តិរថយន្ត Li ពីរម៉ូឌែល គឺឡាន Li L6 និង Li L7 របស់ក្រុមហ៊ុន Li Auto គឺជាប្រភេទរថយន្ត SUV ប្រើប្រព័ន្ធ Extended-Range Electric Vehicle (EREV) ដែលមានទាំងម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំងសម្រាប់ផលិតថាមពលអគ្គិសនីបន្ថែម។ ម៉ូដែលទាំងពីរនេះមានលក្ខណៈពិសេសប្លែកៗពីគ្នា ដែលស័ក្ដិសមនឹងតម្រូវការផ្សេងៗគ្នា។
- រថយន្ត Li L6 ជាប្រភេទ SUV ប្រាំកៅអី ដែលជាប្រភេទរថយន្តខ្នាតមធ្យម។ បំពាក់ដោយអាគុយប្រភេទ Lithium Iron Phosphate (LFP) ដែលមានទំហំ 36.8 kWh សម្រាប់ថ្មពេញ។ ដោយអ្នកគ្រាន់តែចំណាយលុយត្រឹមតែ ២១០០០៛ អាចរត់ចម្ងាយបាន ២១២ គីឡូម៉ែត្រ ហើយវាក៏មានលក្ខណៈពិសេសមួយទៀតគឺអាចចាក់សាំងជំនួសការសាកថ្មបាន ដល់ទៅ ៦០ លីត្រ ដែលប្រើប្រាស់ថាមពលរួមបញ្ជូលគ្នាអាចឱ្យរថយន្តរត់ចម្ងាយបានដល់ទៅ ១៣៩០ គីឡូម៉ែត្រ។ នេះជាទំហំអាគុយដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃបានយ៉ាងល្អបំផុត សន្សំសំចៃ និងស៊ីសាំងតិច អាចយកទៅជិះដោយទទួលបានផលចំណេញច្រើន។
- រថយន្ត Li L7 មានជម្រើសអាគុយធំជាង Li L6។ ម៉ូដែល Li L7 ប្រើអាគុយទំហំ 52 kWh ដែលអាចរត់ចម្ងាយដល់ទៅ ២៨៦ គីឡូម៉ែត្រ។ ប្រសិនបើអ្នកចំណាយលុយត្រឹមតែ ៣០០០០៛ ជាង នោះរថយន្តនឹងអាចរត់ចម្ងាយដល់ទៅ ២៨០ គីឡូម៉ែត្រ។ ប្រសិនបើចាក់សាំងបានដល់ ៦៥ លីត្រ អាចរត់ចម្ងាយដល់ទៅ ១៤២១ គីឡូម៉ែត្រ។
គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចង់សាកសួរនាំព័ត៌មានបន្ថែម ឬទិញរថយន្តម៉ូឌែល Li ណាមួយសូមធ្វើការទាក់ទងទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការណ៍ ផ្នែកលក់រថយន្តរបស់ក្រុមហ៊ុន Li Auto Cambodia និងទូរស័ព្ទលេខ: 090347628។
អត្ថបទដោយ៖ ងួន ឃុនណា