ធនធានខ្លាំង ប្រទេសរីកចម្រើន! នេះជាជំនាញទាំង ៤ ដែលយុវជនគួររៀនក្នុងសម័យបច្ចេកវិទ្យាទំនើប
Khunna - ឃុនណា
DECEMBER 15 2025
គន្លឹះល្អៗ
379 views
3 mins read

ជាទូទៅការរៀន ឬចាប់យកជំនាញណាមួយដែលអ្នកស្រលាញ់ ហើយប្រឹងដុះខាត់គឺជារឿងមួយដែលល្អបំផុត។ តែក្នុងករណីយុវជនសម័យថ្មីដែលមានគោលបំណងចង់ប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ចាបខៀវសូមណែនាំជំនាញ ៤ ដែលកម្ពុជាកំពុងត្រូវការ ដើម្បីជួយដល់ខ្លួនឯង គ្រួសារ សេដ្ឋកិច្ចជាតិ និងប្រទេសជាតិរីកចម្រើនផងដែរ។ 

Blended Learning

./ ជំនាញទីផ្សារឌីជីថល (Digital Marketing)

ទីផ្សារឌីជីថល គឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទាំងអស់ រួមទាំងអនឡាញ (Online) និងក្រៅអនឡាញ (Offline) ដើម្បីផ្សព្វផ្សាយផលិតផល សេវាកម្ម ឬម៉ាកយីហោ (Brand) ទៅកាន់អតិថិជនគោលដៅ។ គោលដៅចុងក្រោយគឺ ជំរុញការលក់ និងកសាងទំនាក់ទំនងជាមួយអតិថិជន។ ជំនាញនេះមានលក្ខណៈទូលំទូលាយ និងផ្លាស់ប្តូរលឿនណាស់ ព្រោះវាត្រូវពឹងផ្អែកលើវេទិកា ដូចជា Facebook, Instagram, TikTok, LinkedIn ដើម្បីផ្សព្វផ្សាយ មាតិកា និងទំនាក់ទំនងជាមួយសហគមន៍ និងឧបករណ៍បច្ចេកវិទ្យាថ្មីៗ។

Digital Marketing Skills for Business

./ ជំនាញសន្តិសុខបច្ចេកវិទ្យា (Cybersecurity)

សន្តិសុខបច្ចេកវិទ្យា គឺជាការអនុវត្តបច្ចេកវិទ្យាដំណើរការ និងការគ្រប់គ្រងដើម្បីការពារប្រព័ន្ធ បណ្តាញ Networks កម្មវិធី Applications ឧបករណ៍ និងទិន្នន័យពីការវាយប្រហារឌីជីថល ការខូចខាត ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ជំនាញមួយនេះតម្រូបវឲ្យ​អ្នកត្រូវយល់ដឹងអំពី៖

  • ចំណេះដឹងផ្នែក Network និង Operating Systems (OS): យល់ដឹងពី TCP/IP, Linux, និង Windows System Administration
  • ការសរសេរ Scripting: ចេះប្រើភាសាដូចជា Python PowerShell សម្រាប់ការវិភាគទិន្នន័យ និងការធ្វើស្វ័យប្រវត្តិកម្ម Automation
  • ការប្រើប្រាស់ Tools: ចេះប្រើប្រាស់ឧបករណ៍ដូចជា SIEM (Security Information and Event Management), IDS/IPS (Intrusion Detection/Prevention Systems), និង Vulnerability Scanners

Cybersecurity Person at Desktop

./ ជំនាញអភិវឌ្ឍន៍គេហទំព័រ (Web Development)

Web Development សំដៅលើដំណើរការនៃការកសាង និងថែទាំគេហទំព័រ។ នេះរាប់បញ្ចូលទាំងការរចនាគេហទំព័រ Web Design ការបង្កើតកូដ Coding និងការធ្វើឲ្យគេហទំព័រដំណើរការលើអ៊ីនធឺណិត។ Web Developer ត្រូវបានបែងចែកជាបីផ្នែកធំៗ៖

  • Front-End Developer ផ្តោតលើអ្វីដែលអ្នកប្រើប្រាស់មើលឃើញ និងអន្តរកម្មជាមួយ (ផ្នែកខាងមុខនៃគេហទំព័រ)។ ធានាថាគេហទំព័រមានភាពទាក់ទាញ និងងាយស្រួលប្រើ។
  • Back-End Developer ផ្តោតលើអ្វីដែលកើតឡើងនៅពីក្រោយឆាក Server-side។ គ្រប់គ្រង Database, Logic របស់ Server និង API សម្រាប់ទំនាក់ទំនងជាមួយ Front-End
  • Full-Stack Developer មានជំនាញទាំង Front-End និង Back-End ហើយអាចគ្រប់គ្រងគម្រោងទាំងមូលពីដើមដល់ចប់។

Lists of PHP Web Development Tools 001

./ ជំនាញសរសេរកូដ (Coding/Programming)

ការសរសេរកូដ Coding គឺជាសិល្បៈនៃការផ្តល់នូវ សំណុំនៃសេចក្តីណែនាំ Instructions ជាលាយលក្ខណ៍អក្សរដល់កុំព្យូទ័រ ដោយប្រើភាសាណាមួយដែលកុំព្យូទ័រអាចយល់បាន Programming Languages។ គោលបំណងគឺដើម្បីឲ្យកុំព្យូទ័រអនុវត្តកិច្ចការជាក់លាក់មួយ ឬដោះស្រាយបញ្ហាណាមួយ។ ការសរសេរកូដ Coding មិនមែនគ្រាន់តែបង្កើតកម្មវិធីអនឡាញប៉ុណ្ណោះទេ តែវាជាខួរក្បាលរបស់ Robot ឬឧបករណ៍ដែលផលិតបានជាច្រើនប្រភេទដោយប្រើប្រាស់កូដផងដែរ។

Shutterstock 2108122673 1 Scaled

គូសបញ្ជាក់ផងដែរថា ជំនាញខាងលើ គឺតម្រូវការបច្ចេកទេសមិនអាចខ្វះបានឡើយ ដូចជា កុំព្យូទ័រដែលមានសមត្ថភាពសមរម្យ សម្រាប់ការដំឡើងកម្មវិធីអភិវឌ្ឍន៍ (IDE) ឬកម្មវិធីវិភាគទិន្នន័យនានា ព្រមទាំងការតភ្ជាប់អ៊ីនធឺណិតដែលមានស្ថិរភាព ដើម្បីអាចចូលទៅដល់ធនធានសិក្សាអនឡាញ និងធ្វើការងារបានរលូន។ ទន្ទឹមនឹងនេះដែរ ចំណេះដឹងភាសាអង់គ្លេស គឺជាតម្រូវការមូលដ្ឋានដ៏សំខាន់ ដោយសារឯកសារបច្ចេកទេស វគ្គសិក្សាដែលមានគុណភាព និងវេទិកាជំនួយបច្ចេកទេសស្ទើរតែទាំងអស់សុទ្ធតែត្រូវបានសរសេរជាភាសាអង់គ្លេស។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia