សម្រាប់លោកអ្នកដែលប្រាថ្នាចង់បានរាងកាយមាំមួន សម្រកទម្ងន់ និងពង្រឹងសុខភាពឱ្យកាន់តែប្រសើរ កម្មវិធីហាត់ប្រាណទាំងនេះគឺជា 'ជំនួយការដ៏វៃឆ្លាត' ដែលអនុញ្ញាតឱ្យអ្នកហាត់ប្រាណនៅផ្ទះបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍អ្វីទាំងអស់។ រាល់លំហាត់ប្រាណត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង មកជាមួយវីដេអូណែនាំ និងការបង្ហាញបច្ចេកទេសតាមក្បួនខ្នាតត្រឹមត្រូវពីមួយជំហានទៅមួយជំហាន។

នេះគឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់អ្នកដែលមានមមាញឹកខ្លាំង មិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅកាន់ក្លឹបហាត់ប្រាណ (Gym) ប៉ុន្តែនៅតែអាចថែរក្សាសុខភាព និងសម្រស់បានយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះចាបខៀវនឹងប្រាប់អ្នកទាំងអស់គ្នាពីកម្មវិធី ៣ ដែលងាយស្រួលហាត់ និងមានតិកនិកបង្រៀនល្អៗ
- កម្មវិធី៖ Home Workout No Equipment
- កម្មវិធី៖ JustFit Lazy Workout
- កម្មវិធី៖ Home Fitness Workout by GetFit

អ្នកទាំងអស់គ្នាអាចស្វែងរក និងទាញយកកម្មវិធីទាំង ៣ នេះបានយ៉ាងងាយស្រួលនៅលើ App Store (សម្រាប់ iOS) និង Play Store (សម្រាប់ Android)។
