កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla ប្រហែលជាកំពុងតែក្រពុលខ្លាំងហើយ ក្រោយពេលមានមនុស្សជាច្រើនបានរិះគុណទៅលើបច្ចេកវិទ្យា Full self Driver Beta មិនទាន់ដោះស្រាយចប់នៅឡើយផង ស្របតែកើតរឿងថ្មីមួយទៀត អំពីស្នាមរលាតស្បែកដៃចង្កូត រថយន្តតម្លៃជាង ១២ម៉ឺនដុល្លារ ។
បើយោងតាមគេហទំព័រពី The drive បានឲ្យដឹងថា ម្ចាស់រថយន្ត Tesla Model S Plaid បានបង្ហាញរូបភាព ៣សន្លឹក នៅក្នុង Twitter អមជាមួយ Caption សរសេរថា “ Tesla Model S Plaid របស់ខ្ញុំទើបតែជិះបាន ១២០០០ម៉ាយ ឬ ១៩៣១២គីឡូម៉ែត្រ នេះវាក៏បានកើតឡើងរួចហើយចំពោះរថយន្តខ្ញុំ” ។
Yeah 😅 pic.twitter.com/jK0VPgTMuV
— The Kilowatts 🚗⚡️ (@klwtts) July 30, 2022
យ៉ាងណាមិញ ជុំវិញនៃរឿងនេះ ជាទូទៅមនុស្សជាច្រើនបានប្រើនូវសារធាតុប្រឆាំងឬវត្ថុ ដែលអាចប៉ះពាល់ដល់ស្បែកដៃចង្កូត ដូចជា ជាតិអាកុល ឡេ ស្រា ក្រចកដៃ និងវត្ថុរឹងផ្សេងៗជាដើម ដែលជាបញ្ហាអាចរលាតនូវស្បែកចង្កូត ហើយរឿងរ៉ាវទាំងនេះខាងផ្នែកទំនាក់ទំនងសាធារណ: របស់ Tesla គឺមិនទាន់មានធ្លើយតបដំណោះស្រាយនៅឡើយទេ ។
គួរបញ្ជាក់ផងដែរថា តាមការពិត ការធានាទៅលើរថយន្តទូទៅ គឺ ១០០,០០០ម៉ាយ ប៉ុន្តែចំពោះក្រុមហ៊ុន Tesla គឺគ្រប់រថយន្តទាំងអស់ចំនួន ៥ឆ្នាំ ឬ ១៥០,០០០ម៉ាយ (២៤០០០០គីឡូម៉ែត្រ) ៕
អត្ថបទដោយ៖ ព្រឹម ភក្តី