បើយោងតាមការចេញផ្សាយពីគេហទំពរ Electrek.co បានឲ្យដឹងថា តួលេខនៃការលក់របស់ក្រុមហ៊ុន Tesla មានការថយចុះជាងឆ្នាំមុនៗក៏ពិតមែន ប៉ុន្តែ Tesla នៅតែទទួលបានចំណែកធំពីទីផ្សារឡានអគ្គិសនីនៅសហរដ្ឋអាមេរិកចំនួន 68% នៃការលក់ឡានអគ្គិសនីទាំងមូល។

ក្នុងចំណោមរថយន្តដែលលក់ដាច់ខ្លាំងជាងគេរបស់ Tesla គឺជា Model Y ដែលមានចំនួននៃការលក់ ១០៣២១៥ គ្រឿង ក្នុងឆមាសទី១ ឆ្នាំ២០២២ ហើយរថយន្តបន្ទាប់ជាប់ចំណាត់លេខ២ គឺជា Model X មានចំនួនលក់រហូតដល់ ៩៧០៧៥ គ្រឿង ។ ខាងក្រោមនេះចំនួននៃការលក់រថយន្តអគ្គិសនីចំណាត់ថា្នក់ទាំង ១០ ក្នុងទីផ្សារអាមេរិក ។
១ Tesla Model Y: ១០៣២១៥ គ្រឿង

២ Tesla Model 3: ៩៧០៧៥ គ្រឿង
៣ Ford Mustang Mach-E: ១៨៣៩៩គ្រឿង

៤ Tesla Model S: ១៥៣១៧គ្រឿង
៥ Tesla Model X: ១៣៣៨៤ គ្រឿង

៦ Hyundai Ioniq 5: ១៣២០០ គ្រឿង

៧ Kia EV6: ១២០៣៦ គ្រឿង

៨ Nissan Leaf: ៧៩១១ គ្រឿង

៩ Kia Niro EV: ៦៩៣១គ្រឿង

១០ Polestar 2: ៤៨៧៣គ្រឿង

អត្ថបទដោយ៖ ព្រឹម ភក្តី
