វាស​នា​​ Tesla Semi ! ​​​​​​​តាំងពីដាក់​លក់​មក ​​​ឮគេអាស្រៅ​មិន​តិច​​ទេ
Pheakdey Prem
JANUARY 22 2023
អាជីវកម្ម 4.0
229 views
1 min read

​​​​​​​​​​​ចាប់​តាំង​​ពី​ Tesla Semi បាន​ដឹក​ចេញ​ឲ្យ​អតិថិជន​​កាល​​​ចុង​​ឆ្នាំ២០២២ មក​​​ ​​​​​​​​​មាន​គេ​ប្រទះ​​ឃើញ​​​​ឡាន​កុង​តាន័រ​នេះ​​បាន​ជាប់​គាំ​ង​​ជាច្រើន​​​ដង​ ជាច្រើន​សារ​ ​​ដោយ​ហេតុ​​​ធ្វើ​ឲ្យ​មាន​​​​​បញ្ហា​ចោទ​សួរ​​​​​សំណួរ​ឈឺ​ក្បាល​​យ៉ាង​ច្រើនទៅ​កាន់​ក្រុម​ហ៊ុន​ Tesla ។​

​យោងតា​ម​ប្រភ​ព​​​​​​​​ពី​​ Twitter  បាន​​ឲ្យ​ដឹង​ថា​ ឡាន​កុងតាន័រ​ ​​​Tesla Semi ​​​​​​​​​​​​​១​គ្រឿង​​ទៀត​បាន​ជាប់​គាំង​​​​នៅ​ផ្លូវ​​​​​​​​​​​​​​​ តាំង​ដើម​​​​ខែ​ ត្រង់​តំបន់​ Modesto រដ្ឋ​កាលី​ហ្វ័រ​ញ៉ា​​ ។​ បើ​​តា​មសន្និដ្ឋាន​​​ ​ឡាន​​ Tesla Semi នេះ​​​​​ ​ជារបស់​ក្រុម​​ហ៊ុនលក់​នំ​​ Fr​ito-Lay ​​​​។

គួ​​រ​ជំរាប​ផងដែរ​​​ថា​ ​​​​ឡាន​​​​​អគ្គិសនីTesla ដឹក​បាន​ ៣៧តោន​នេះ​​​ គឺបា​​ន​​​​រៀប​ចំ​ផលិត​​តាំងពី​ឆ្នាំ​២០១៧ ព្រម​ទាំងបាន​​ផលិត​ចេញ​បាន​យ៉ាង​ជោគ​ជ័យ​នៅ​​ដើម​​ខែ​វិ​ច្ឆកា ឆ្នាំ២០២២៕ ​​

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia