​​​​ដាច់​ចិត្ត​​​​ហ៊ាន​​​Show​​ហើយ! ​​​​​​​Tesla ​​​​​អួតខ្លួន​​​​​​​​​ផលិតឡានអគ្គិសនី​​ Model Y ​​​​​​ទី១០០០០ ​​​ត្រឹម​2ឆ្នាំ
Pheakdey Prem
SEPTEMBER 19 2022
យានយន្ត
147 views
2 mins read

កាលពីពេលថ្មី​​ៗ​​នេះ​ ក្រុមហ៊ុន​ Tesla បាន​ប្រកាស​​​​​​​​​​​​​​​​​​​ពី​ទិន្ន​​​​ន័យ​​​​​​​ដ៏​សែន​រីក​រាយ​សម្រាប់​​បុគ្គលិក​​របស់​ខ្លួនដែលធ្វើ​ការ​​​​​​នៅ​​រោងចក្រ​​​​​​​ Giga Factory Texas ដោយ​​បាន​​​ផលិត​រថយន្ត​អគ្គិសនី​​ Tesla  Model Y ទី​១០០០០​​​ ​​​​​​​​​​​ខណ​:​​​ដែល​​​ម៉ូដែល​​​​រថយន្ត​នេះទើប​តែផលិត​​​​​​​​​​​​បាន​ ​២ឆ្នាំ​​​​​​​ ។

Auto Shanghai 2021 - Media Day 2

​​​បើ​យោង​តាម​​​​​​ការផុសចេញ​ពី​អាខោន​​ Twitter របស់​ក្រុមហ៊ុន​​ ​​Tesla បាន​​បង្ហាញ​រូបភាព​​បុគ្គលិក​ និង​​​​មនុស្ស​ជាច្រើន​​បាន​ចូល​រួម​​អបអរ​សាទ​​ដល់​​រោង​ចក្រ​​​​ Giga factory Texas ​​​​​ដែល​បាន​ផលិត​​​រថយន្តអគ្គិសនី​​ ​Tesla Model Y ​ទី​១០០០០​​ ពោល​គឺ​​​​​​​ចំនួន​​​​​​​​ ១០០០០គ្រឿង​​​ ​​​​​​​​​កាលពី​ថ្ងៃទី០៧ ខែ​កញ្ញា​​ ឆ្នាំ២០២២ ។

​​​​​​​​Tesla Model Y ជាប្រភេទ​​រថយន្ត​​ SUV កៅ​អី​ ៣បាំង ឬ​៣ជួរ​​​​​ ​​និង​ជារថយន្ត​​​ដែល​មាន​ការ​លក់​​ដាច់ជា​​ង​គេ​ក្នុង​ចំណោម​​​​ម៉ូដែលរថយន្តទាំងអស់​​របស់​​ Tesla​ ។​ រថយន្ត​​នេះ​​​​​​​​​​មាន​តម្លៃ​​ចាប់​ពីជាង ​​៤៣០០០​ទៅ​ ៤៥០០០ដុល្លារ​ សម្រាប់​​ ​ប៉ុង​​១​​​​ RWD  និង​​​​៦០០០០ទៅ​​​៦៥០០០ដុល្លារ​ សម្រាប់​​​​ប៉ុ​ង២ AWD ​​ហើយ​ក៏​​ប្រភេទ​​ Long Range  ​​​ដោយ​គ្រាន់​តែសាក​ថ្ម​ម្តង​អាច​រត់​បាន​ចម្ងាយ​​ដល់​​ ៥២៥​​គីឡូម៉ែត្រ​​ឯណោះ​ ៕​

​អត្ថបទដោយ​​៖ ​​​ព្រឹម​ ភក្តី​

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia