​​​​​​​​​​អាចបើក​ឆ្លង​ទន្លេបានទៀត​​​​ ! ​​​​Elon និយាយ​ថា​​​ Tesla Cybertruck មាន​​ Waterproof ​​​​ការ​ពារ​ទឹក​ជ្រាប​​​​​​​​​​​​​​​​​​ ​
Pheakdey Prem
SEPTEMBER 30 2022
យានយន្ត
233 views
2 mins read

​​​​​ថ្មី​ៗនេះ​ ​​​​លោក Elon musk  ដែល​​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Tesla បាន​​បង្ហោះ​​សារ​​​​បែប​គុណ​ភា​ព​​ទៅ​កាន់​​ប្រិយ​មិត្ត​​​​អ្នក​​លេង​​បណ្ដាញ​សង្គម​​ Twitter ថា​​​​  “រថយន្ត​អគ្គិសនី​​​​​ Tesla Cybertruck នឹង​មាន​​​​​​មុខ​ងារ​​ Waterproof ​enough ​​ការពារ​ទឹក​​​​​ជ្រាប​​​ ដែល​អាច​ធ្វើ​​ជាទូ​ក​​​សម្រាប់​ចម្លង​​​ឆ្លងកកាត់​ ទន្លេ បឹងបួរ ​​​និង​សមុទ្រ​​​​បាន ដោយគ្មាន​ការ​រំខាន​ពី​​រលក​ធំ​ៗបក​បោក​​​” ។

Screenshot 2022 09 30 120228

​​​​ដើម្បី​​​​​ឲ្យ​​​​​​​មនុស្ស​​​ទាំង​ពិភព​លោក​បាន​ឃើញ​​​​​​នឹង​ភ្នែ​ក​​ផ្ទាល់​​​ថា​​​​ ​Cybertruck  មាន​សមត្ថភាព​​ដូច​​​ទូ​ក​​​​​​​​ឬ​យ៉ាង​ណា​​ ​លោក​​ Elon musk បាន​​​កំណត់​​គោល​​ដៅ​​​​​​​​បើ​ក​​ឆ្លង​ទឹក​​ពី​​​ Starbase របស់​​​​ SpaceX  ទៅកាន់​​​កោះ​​ South Padre ​​ក្នុង​រដ្ឋ​តិកសាស់​​​​ មាន​ចម្ងាយជាង ​ ៣៦០ម៉ែត្រ​​ ។​

Screen Shot 2022 09 29 at 2.05.31 Pm (1)

​​​​​​​​​​បើ​​​រំឭកទៅ​​កាន់​​អតី​ត​កាល​បន្តិ​​​ត​​ ​ការ​បើក​បង្ហាញ​​​​ Tesla  Cybertrcuk  ដំបូង​​​​​​កាល​ពី​ឆ្នាំ២០១៩​​ ​​​ពេល​​​នោះ​ដែរ​​ ក្នុង​ការធ្វើ​​បទ​បង្ហា​ញ​របស់​​លោក​ Elon musk ផ្ទាល់​​ លោក​ក៏​បាន​​​​​​តេស្ត​​​​ទៅលើ​ផ្នែ​កកញ្ចក់​​​​របស់​​​ Cybertruck  ដោយ​រក​​​​​​​​​​បាឡុង​​មូ​​ល​​​​​​​​​មួយ​គុបមួយ​ទំហឹង​​ដៃ​​​ទៅ​​​កញ្ចក់​ពេល​នោះ​ដែរ​ ​​កញ្ចក់​ដ៏សែន​រឹងមាំ​ ត្រូវបាន​​បែក​​​​​​​​​​​​ ​​ព្រម​ទាំង​មាន​ស្នាម​​​រាង​​មូល​របស់​កូន​បាឡុង​តូច​ថែម​ទៀត​​ផង​​​។

Elon Musk admits Tesla's Cybertruck could flop

 ​ហេតុ​​ដូចនេះហើយ​​ទើប​​ Cybertruck ត្រូវ​បាន​​​​​​​​​​អូស​​ចូល​រោងចក្រ​​​ ដើម្បី​​ឆែក​មើល​​​​បច្ចេកទេសសាជា​ថ្មី​​ ព្រម​ទាំង​​បន្ថែម​នូវបច្ចេក​វិទ្យាទំនើប​​ៗ ជាក់​ស្តែង​ដូច​ជា​មុខ​ងារ Waterproof  enough​ ដែ​ល​ប្រែលក្ខខណ្ឌ​​​​ឲ្យ​​ Cybertruck ​​ ជំនួស​​ទូកបាន​​​​​​​​។​

​​​​​​​​​​ចំពោះ​​អ្នក​​​​​អាន​​​​វិញ​ មាន​គំនិត​យ៉ាង​ណា​​ចំពោះ​​ការ​និយាយ​​អះ​អាង​ដែល​ចេញ​ពី​មាត់​របស់​​លោក​ Elon musk ខាងលើ​នេះ​​​ ​​បញ្ចេញ​​​មតិ​ម្នាក់​មួយ​មក​​៕

​​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia