ថ្មីៗនេះ Tesla ទើបតែបង្ហាញវីដេអូធ្វើតេសត្តសាកល្បងថ្មីអំពី Tesla Bots ឬមនុស្សយន្ត របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រជុំម្ចាស់ភាគហ៊ុន Tesla ។
ដោយយើងបានឃើញអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ Tesla ដែលការធ្វើបង្ហាញនេះ Tesla Bots មានចលនាដើរទៅមុខ(យឺតៗ)ដោយមិនមានការជំពប់ដួលដែលយើងបានឃើញនៅក្នុងការបង្ហាញខ្លួនលើកដំបូងកាលពី កម្មវិធី AI Day ហើយមនុស្សយន្តក៏អាចធ្វើអ្វីៗផ្សេងទៀតបានដែរ ដូចជា រើសរបស់របរ និងស្គាល់វត្ថុជាដើម។
រ៉ូប៉ូត របស់ក្រុមហ៊ុន Tesla នេះដែរ ត្រូវបានរចនាឡើងជាមនុស្សយន្ត ដោយត្រូវបានបង្ហាញដំបូងកាលពីឆ្នាំមុន នៅក្នុងព្រឹត្តិការណ៍ AI Day របស់ក្រុមហ៊ុន។ នៅពេលនោះ ក្រុមហ៊ុន Tesla អាចបង្ហាញបានតែកំណែអាប់ដេតរបស់ bot ដែលមនុស្សយន្តស្ទើរតែមិនអាចដើរទៅមុខបាន ដោយអនុញ្ញាតឱ្យធ្វើចលនាដោយលើកដៃចុះឡើងនៅលើឆាកតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ រ៉ូប៉ូត Bot អាចមានភាពប្រសើរឡើងច្រើនមែនទែន អាចដើរ រើសរបស់របរ និងស្គាល់ពីវត្ថុផ្សេងៗ បានទៀត។
គួរជំរាបផងដែរ Elon Musk បានអះអាងថា រ៉ូប៉ូត Tesla Bot នឹងមានតម្លៃថោកជាងឡាន ១គ្រឿងទៅទៀត ដោយគាត់បានរំពឹងថា អាចដាក់លក់ប្រមាណខ្ទង់ ២ម៉ឺនដុល្លារប៉ុណ្ណោះ៕
ប្រភព៖ Theverg
អត្ថបទ៖ ព្រឹម ភក្តី