ចង់ដឹងថាឡានផលិតចេញពីប្រទេសណា គេមានក្បួនមើលតាមវិធីនេះ
Sakada Techie
AUGUST 21 2025
PR
2 mins read

នៅពេលអ្នកស្វែងរកទិញរថយន្ត មិនថាជារថយន្តថ្មី ឬ រថយន្តមួយទឹកក៏ដោយ អ្វីដែលសំខាន់ជាងគេគឺការពិនិត្យមើលលេខតួរថយន្ត។ លេខតួរ ឬ​ លេខសម្គាល់រថយន្ត (Vehicle Identification Number - VIN) គឺជាលេខកូដ ១៧ ខ្ទង់ដែលខុសៗគ្នាសម្រាប់រថយន្តនិមួយៗ គឺជាលេខសម្គាល់ថារថយន្តអ្នកផលិតមកពីប្រទេសណា ព្រមទាំងបញ្ផាក់អំពីព័ត៌មាននៃឆ្នាំផលិត និង លក្ខណៈបច្ចេកទេសផ្សេងៗរបស់រថយន្តផងដែរ។ ការដឹងអំពីរបៀបពិនិត្យមើលលេខតួរថយន្ត VIN អាចជួយឲ្យអ្នកជៀសវាងការយល់ច្រឡំពីប្រភពផលិតរថយន្ត និង ធានាបានថាអ្នកដឹងច្បាស់អំពីប្រភពពិតនៃរថយន្តរបស់អ្នក។

B0a6c5604802e382288d4f4cc86f9990

ហេតុអ្វីលេខតួ ឬ​ លេខសម្គាល់រថយន្ត VIN Number មានសារៈសំខាន់?

អ្នកទិញរថយន្តជាច្រើននៅកម្ពុជា និង នៅតំបន់អាស៊ាន គឺកំពុងចាប់អារម្មណ៍កាន់តែច្រើនពីប្រភពនៃរថយន្តដែលពួកគេត្រូវទិញ។ រថយន្តមួយចំនួនត្រូវបាននាំចេញផ្ទាល់ពីរោងចក្រនៅតាមបណ្តាប្រទេសផ្សេងៗឧទាហរណ៌ដូចជាប្រទេសចិនមកកាន់ប្រទេសកម្ពុជា ខណៈដែលរថយន្តខ្លះទៀតតម្លើងនិងផលិតនៅបណ្តាប្រទេសផ្សេងៗដូចជាប្រទេសថៃ បន្ទាប់មកទើបចែកចាយនិងនាំចូលមកកាន់ប្រទេសកម្ពុជា។ ការពិនិត្យលេខសម្គាល់រថយន្ត គឺជាវិធីសាមញ្ញនិងងាយស្រួលបំផុតក្នុងការបញ្ជាក់ពីប្រភពរថយន្ត បង្កើនភាពច្បាស់លាស់ និងជួយឲ្យអ្នកមានទំនុកចិត្តខ្ពស់ក្នុងការទិញរថយន្ត។ វាជាជំហានតូចមួយក្នុងការដឹងពីពត៌មានរថយន្ត ប៉ុន្តែអាចផ្តល់នូវសន្តិភាពផ្លូវចិត្ត និង ធានាថាអ្នកទិញបានរថយន្តត្រឹមត្រូវតាមចំណង់ចំណូលចិត្ត និង ប្រទេសដែលអ្នកចង់គាំទ្រ។

Whereismyvin

របៀបសម្គាល់ប្រភពផលិតរថយន្តតាមបណ្តាប្រទេសមួយចំនួន

អក្សរដំបូងនៃលេខសម្គាល់រថយន្ត (VIN number) បង្ហាញពីប្រទេសផលិត៖

* លេខ VIN ចាប់ផ្តើមដោយអក្សរ “L” → គឺផលិតនៅប្រទេសចិន

* លេខ VIN ចាប់ផ្តើមដោយ “ML” ឬ “MR” → ផលិតនៅប្រទេសថៃ

* លេខ VIN ចាប់ផ្តើមដោយលេខ 1, 4, ឬ 5 → ផលិតនៅសហរដ្ឋអាមេរិក

* លេខ VIN ចាប់ផ្តើមដោយអក្សរ “W” → ផលិតនៅប្រទេសអាល្លឺម៉ង់

* លេខ VIN ចាប់ផ្តើមដោយអក្សរ “J” → ផលិតនៅប្រទេសជប៉ុន

ឧទាហរណ៍៖

* រថយន្តដែលមាន VIN: LNBxxxxxxx… មានន័យថារថយន្តនោះផលិតនៅប្រទេសចិន

* រថយន្តដែលមាន VIN: MLCxxxxxxx… ឬ MRHxxxxxxx… មានន័យថារថយន្តនោះផលិតនៅប្រទេសថៃ

* រថយន្តដែលមាន VIN: 1HGxxxxxxx… ឬ 5YJxxxxxxx… មានន័យថារថយន្តនោះផលិតនៅសហរដ្ឋអាមេរិក

* រថយន្តដែលមាន VIN: WVWxxxxxxx… មានន័យថារថយន្តផលិតនៅប្រទេសអាល្លឺម៉ង់

ព័ត៌មានលម្អិតតិចតួចនេះអាចបញ្ផាក់ពីប្រភពផលិត និង ការផ្លាស់ប្តូរជម្រើសរបស់អ្នកទិញរថយន្តដែលចង់បានរថយន្តពីរោងចក្រជាក់លាក់ និង ត្រឹមត្រូវណាមួយ។

ដើម្បីធ្វើជាអ្នកទិញរថយន្តដ៏ឆ្លាតវៃ

មុនពេលអ្នកសម្រេចទិញរថយន្ត សូមចំណាយពេលបន្តិចក្នុងការពិនិត្យលេខសម្គាល់រថយន្ត VIN Number ដែលវានឹងប្រាប់អ្នកពីប្រភពពិតនៃប្រទេសផលិតរថយន្ត មិនថាជាប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសថៃ ឬ ប្រទេសផ្សេងៗទៀត។ ជំហានងាយៗនេះអាចការពារអ្នកពីព័ត៌មានមិនត្រឹមត្រូវ ហើយជួយឲ្យអ្នកធ្វើការសម្រេចចិត្តបានដោយឆ្លាតវៃ និង មានទំនុកចិត្តខ្ពស់។

ចង់ដឹងថារថយន្តរបស់អ្នកមានប្រភពមកពីប្រទេសណា កុំភ្លេចត្រួតពិនិត្យលេខសម្គាល់រថយន្ត VIN Number របស់អ្នកផងណា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia