អបអរ! កម្ពុជានឹងមានរោងចក្រតម្លើងរថយន្តអាមេរិក Chevrolet តម្លើងមួយឆ្នាំបានដល់ ១ម៉ឺន៥ពាន់គ្រឿង
Sakada Techie
AUGUST 2 2025
PR
3 mins read

ភ្នំពេញ, ប្រទេសកម្ពុជា៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានចុះហត្ថលេខាផ្ដល់សិទ្ធិផ្ដាច់មុខតម្លើងរថយន្ត ហ្សេវរ៉ូឡ ក្នុង ព្រះរាជាណាចក្រកម្ពុជា រវាងក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និង ក្រុមហ៊ុន ចេណឺរល ម៉ូទ័រ។ នៅក្នុង ពធីចុះហត្ថលេខនេះត្រូវបានធ្វើឡើងនៅអគារតាំងបង្ហាញរថយន្តChevrolet ដោយមានការចូលរួមពីសំណាក់លោក ស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Hector នាយក ប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន General Motors និង តំណាងក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ព្រមទាំងភ្ញៀវ កិត្តិយស ដៃគូសហការ និងសមាជិកសារព័ត៌មានមកពីគ្រប់ស្ថាប័ន។ ពិធីចុះហត្ថលេខានេះបានបើកផ្លូវដល់ក្រុមហ៊ុន ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ក្នុងការសាងសង់រោងចក្រតម្លើងរថយន្តទំនើប ការផ្តល់សេវាកម្មកាន់តែប្រសើរ ព្រមទាំងជួយជម្រុញដល់ការផលិត និងចែកចាយនៅក្នុងតំបន់កាន់តែរីកចម្រើននាពេលអនាគត។

8832fbc2 978d 45d1 Ab4b F1ce4154fd48

លោក Hector ដែលជាប្រធាន និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន GM Asia បានសម្តែងការសាទរចំពោះកិច្ចសហការនេះថា៖ "ភាពជាដៃគូរវាងក្រុមហ៊ុន United Auto Trading និងGeneral Motors គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងតំបន់អាស៊ី អាគ្នេយ៍ ដែលកម្ពុជាបានផ្ដល់នូវទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ កម្លាំងពលកម្មនិងជំនាញ និងជួយជំរុញដល់ការរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ហើយយើងនឹងនៅទីនេះគាំទ្រដល់ក្រុមហ៊ុនយូណាយធីត អូតូ ត្រេឌីង ដើម្បីពង្រឹង សមត្ថភាព និងបន្តរីកចម្រើនលើវិស័យយានយន្តនៅកម្ពុជា” ។

7e7c8cdb 0af6 415f Ac9d 172c55319f64

ឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏មុះមុតនេះ លោក ណម ហាវ នាយកគ្រប់គ្រងក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង បានថ្លែងថា៖ "ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តជាច្រើនឆ្នាំកន្លងមករបស់យើង បានទទួលការជឿទុកចិត្តពីក្រុមហ៊ុន General Motors យើងពិតជាមានមោទនភាពដែលបានទទួលអាជ្ញាប័ណ្ណក្នុងការផលិតរថយន្ត Chevrolet ដែលជាម៉ាក យីហោឈានមុខគេលើពិភពលោក នៅក្នុងរោងចក្ររបស់យើង។ គម្រោងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម គា្នរបស់យើងចំពោះគុណភាព និងឧត្ដមភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង កំណើនឧស្សាហកម្មរបស់ប្រទេសកម្ពុជាផងដែរ។ ដោយឃើញកំណើននៃសេដ្ឋកិច្ចជាតិកើនឡើងពី មួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ 2030 ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការទាក់ទាញវិនិយោគបរទេស បានធ្វើឲ្យក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក មានជំនឿចិត្តខ្ពស់ក្នុងការវិ និយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។ ការវិនិយោគនេះក្នុងទំហំទឹកប្រាក់សរុបចំនួន ១៩លានដុល្លារអាមេរិក ដើម្បីដំណើរការរោងចក្រ តម្លើងរថយន្ត ដែលអាចផលិតឡានចន្លោះពី ១ម៉ឺនដល់១ម៉ឺនពីរពាន់គ្រឿងក្នុងរយៈ ពេល១ឆ្នាំ។

F91402d0 Ad74 4678 90fc 2ef2e083a78a

C528e715 E148 4cce A172 F249cada1333

បន្ថែមលើសមត្ថភាពផលិតនេះ រោងចក្ររបស់ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក ក៏បានផ្ដល់ឱកាសការងារ ដល់ពលកម្មជាតិចំនួនចាប់ពី ៥០០នាក់ឡើងដល់១០០០នាក់ ជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង ជួយកាត់បន្ថយអត្រានិកម្មភាពនៅកម្ពុជា។”

រោងចក្ររបស់ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង នឹងផ្ដោតលើការដំឡើងរថយន្តម៉ាក Chevrolet អោយស្របតាមទី ផ្សារក្នុងស្រុក និងក្នុងតំបន់ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងនិរន្តរភាព ហើយកិច្ចសហការនេះក៏រំពឹងយ៉ាង មុតមាំថាអាចបង្កើតឱកាសការងារថ្មីៗ លើកកម្ពស់សមត្ថភាពប្រជាជនក្នុងស្រុក និងអាចធ្វើឱ្យប្រទេសកម្ពុជាឈានជាដៃគូប្រកួតប្រជែងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តនៅក្នុងពិភពលោក។

អំពីក្រុមហ៊ុន General Motors

ក្រុមហ៊ុន General Motors គឺជាក្រុមហ៊ុនរថយន្តសកលមួយដែលបានប្ដេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយក្នុង ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និរន្តរភាព និងប្រកបដោយភាពច្នៃប្រឌិត។ ជាមួយនឹងប្រតិបត្តិការនៅក្នុងប្រទេស ជាង១០០ ចក្ខុវិស័យរបស់ក្រុមហ៊ុនGM គឺចង់បង្កើតពិភពលោកមួយដោយគ្មានហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ គ្មាន ការបំភាយឧស្ម័នពុល និងកាត់បន្ថយការកកស្ទះចរាចរណ៍ជាមួយនឹងការបំពាក់បច្ចេកវិទ្យាឆ្លាតវៃ។

អំពីក្រុមហ៊ុន United Auto Trading Co., Ltd.

ក្រុមហ៊ុន United Auto Trading Co., Ltd. គឺជាក្រុមហ៊ុនចែកចាយ លក់ចេញ-នាំចូលរថយន្តឈានមុខគេក្នុងប្រទេស កម្ពុជា ជាមួយនឹងបេសកកម្មក្នុងការនាំយកយានយន្ត និងសេវាកម្មលំដាប់ពិភពលោកមកជូនអ្នកប្រើប្រាស់នៅកម្ពុជា និងរួមចំណែកដល់វឌ្ឍនភាពឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ប្រទេស៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia