បច្ចុប្បន្ន Gemini Live គាំទ្រភាសាអង់គ្លេស និងភាសាផ្សេងៗទៀតយ៉ាងសម្បូរបែប ជួយឱ្យលោកអ្នកអាចហាត់និយាយ ឬពិភាក្សាការងារបានយ៉ាងរលូន និងស្ទាត់ជំនាញបំផុត។ មុខងារសន្ទនាផ្ទាល់មាត់ដ៏ឆ្លាតវៃនេះ មិនត្រឹមតែជាជំនួយការក្នុងការឆ្លើយឆ្លងព័ត៌មានរហ័សទាន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍសមត្ថភាពភាសា និងបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ។ មិនថាអ្នកចង់រៀបចំគម្រោងអាជីវកម្ម ត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ការងារ ឬគ្រាន់តែចង់ជជែកលេងកម្សាន្តនោះទេ បច្ចេកវិទ្យានេះនឹងផ្តល់បទពិសោធន៍សន្ទនាបែបធម្មជាតិដូចជាកំពុងនិយាយជាមួយមនុស្សពិតៗអញ្ចឹង។

- សម្រាប់ Android៖ អ្នកអាចប្រើតាមរយៈកម្មវិធី Google Gemini (ទាញយកពី Play Store)។
- សម្រាប់ iOS (iPhone)៖ អ្នកអាចប្រើក្នុងកម្មវិធី Google Gemini (ទាញយកពី App Store)។
- បើកកម្មវិធី Gemini ឡើង មើលទៅជ្រុងខាងស្តាំផ្នែកខាងក្រោមនៃអេក្រង់អ្នកនឹងឃើញរូបតំណាងដូចជា សញ្ញារលកសំឡេង។
- ចុចលើ Icon នោះ វានឹងលោតផ្ទាំង "Gemini Live" ឡើងមក។
- ពេលវាបង្ហាញពាក្យថា "Listening" អ្នកអាចចាប់ផ្តើមនិយាយជាភាសាអង់គ្លេសទៅកាន់ Gemini បានភ្លាមៗ។
- អ្នកអាចផ្អាក (Pause) ឬបញ្ចប់ការសន្ទនា (End) ដោយចុចលើប៊ូតុងនៅលើអេក្រង់
- ចំណុចពិសេសគឺ អ្នកអាចនិយាយកាត់វានៅពេលវាកំពុងនិយាយបាន ប្រៀបដូចជាការនិយាយទូរស័ព្ទជាមួយមនុស្សម្នាក់អញ្ចឹង។

អ្វីដែលអ្នកអាចធ្វើបានក្នុង Gemini Live (ភាសាអង់គ្លេស)៖
- Practice English: ឱ្យ Gemini ដើរតួជាអ្នកសម្ភាសន៍ការងារ ឬគ្រូបង្រៀនដើម្បីហាត់និយាយ។
- Ask for Advice: សួរយោបល់ផ្សេងៗតាមបែបធម្មជាតិដូចមនុស្សនិយាយ។
សូមបញ្ជាក់ផងដែរថា ប្រសិនបើលោកអ្នកមិនទាន់ឃើញនិមិត្តសញ្ញារលកសំឡេងនេះទេ សូមធ្វើការធ្វើបច្ចុប្បន្នភាព (អាប់ឌេត) កម្មវិធីទៅកាន់កំណែចុងក្រោយបំផុត។ មុខងារនេះត្រូវបានផ្តល់ជូនសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ។
