ការដែលកុមារខ្សោយត្រចៀក ឬខ្សោយការស្តាប់ (ត្រចៀកឆ្ងន់) នាំឲ្យមាននូវផលប៉ះពាល់ច្រើនណាស់សម្រាប់កុមារ ដូចជាការអភិវឌ្ឍនៃភាសានិយាយ ជំនាញក្នុងសង្គម និងការអប់រំចុះខ្សោយ។ ដូច្នេះហើយទើបអង្គរការសុខភាពត្រចៀកនៅកម្ពុជា បានធ្វើការសប្បុរសធម៌ពីប្រទេសស្វីសនូវ “ឧបករណ៍ជំនួយការស្តាប់ ប្រភេទឌីជីថល” មកចែកជូនដល់កុមារកម្ពុជាដែលកំពុងខ្សោយត្រចៀក ដោយឥតគិតថ្លៃ ។ នេះបើយោងតាមសេចក្តីជូនដំណឹងពីនាយកដ្ឋានសុខាមាលភាពជនពិការ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការផ្តល់នូវឧបករណ៍ជំនួយការស្តាប់ដោយឥតគិតថ្លៃនេះ អង្គការបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ការចែកជូនតែសម្រាប់កុមារា និងកុមារីកដែលមានអាយុក្រោម ១៨ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្រាប់មនុស្សពេញវ័យចាប់ទី១៨ឆ្នាំឡើងទៅលើ ពំទាន់មានការផ្តល់ជំនួយនូវប្រភេទឧបករណ័ជំនួយការស្តាប់ឌីជីថលនៅឡើយទេ។
ដូច្នេះ សូមមាតាបិតា អាណាព្យាបាលដែលមានកូនខ្សោយត្រចៀក ឬការស្តាប់ ប្រញាប់ទាក់ទងទៅអង្គការសុខភាពត្រចៀកនៅកម្ពុជាភ្លាមទៅដើម្បីជៀសវាងកូនរបស់លោកអ្នកជួបបញ្ហា ធំឡើងគ្មានចំណេះដឹងគ្រប់គ្រាន់ និងមិនសូវចេះនិយាយស្តី។
គួរជំរាបផងដែរថា សម្រាប់ម៉ោងធ្វើការចែកជូនឧបករណ៍នេះ ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ និងរៀងរាល់ម៉ោង ៨:00-១២ ថ្ងៃត្រង់ និងម៉ោង ២-៥:៣០ល្ងាច ។ ចំណែកឯលេខទំនាក់ទំនងដើម្បីសុំចុះឈ្មោះ និងសាកសួរព័ត៌មានផ្សេងៗ ៖ 017 537 303, 096 974 4 053 ។
អត្ថបទ៖ ព្រឹម ភក្តី