ទីបំផុតការទន្ទឹមរងចាំរបស់ ហ្វេន Suzuki បានមកដល់ហើយ ឡានអគ្គិសនី concept អនាគតក្នុងក្តីស្រមៃ បានបង្ហាញមុខជាផ្លូការ ជាមួយនឹងមុខមាត់ថ្មី មិនច្រឡំនរណាឡើយ។
យោងាតាមប្រភពពី Electrek.co បានឲ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុន Suzuki បានបង្ហាញនូវគំរូឡានអគ្គិសនីអនាគតឈ្មោះថា Suzuki eVX នៅក្នុងពិព័រណ៍ឡាន Auto Expo 2023 នៃប្រទេសឥណ្ឌា ។ដោយឡែកសម្រាប់ឡានអគ្គិសនីនេះខាង Suzuki បានបញ្ជាក់ថា គាត់គ្រោងយកឡានអគ្គិសនីនេះ ចូលទៅក្នុងទីផ្សារនៅឆ្នាំ២០២៥ ។
សម្រាប់ព័ត៌មានទាក់ទឹនឡាននេះ ខាង Suzuki បានបង្ហាញតែមួយចំនួនប៉ុណ្ណោះ គឺទៅលើកញ្ចប់អាគុយ សម្រាប់បំពាក់មកឡាននេះ គឺមានថាមពលដល់ទៅ 60Kwh ។ ទំហំអាគុយមួយនេះវាពិតជាធំមែនទែន តម្លៃមិនដឹងថ្លៃប៉ុណ្ណាឡើយ ប៉ុន្តែគេដឹងថាអាគុយទំហំ 60Kwh នេះអាចធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ទៅវិញទៅមក មិនទាន់អស់ផង ដោយគ្រាន់សាកភ្លើងពេញម្តង ពោលគឺថាអាគុយនេះ ផ្តល់ថាមពលដល់ឡានអាចរត់ខ្មើតបានចម្ងាយដល់ 550km ។
យ៉ាងណាមិញ ឡានអគ្គិសនី Suzuki eVX មានកម្ពស់ដល់១.៦ម៉ែត្រ ទទឹង ១.៨ម៉ែត្រ និងប្រវែងបណ្ដោយឡាននេះដល់ទៅ ៤.៣ម៉ែត្រ វែងខ្លាំងណាស់។
អ្វីដែលពិសេសសម្រាប់ឡានអគ្គិសនី SUV មួយនេះគឺទៅចង្កៀង ២គ្រាប់ប្រភេទ LED ដែលបង្កប់ក្នុងរបាំងខាងមុខ ចង្កៀងនេះបើយើងមិនសង្គេតមើលឲ្យច្បាស់ប្រហែលជាវង្វេងរកមិនឃើញទេ បើគេមិនបើកភ្លើងឲ្យមើលនោះ ។
មិនតែប៉ុណ្ណោះ នៅផ្នែកខាងមុខ មើលទៅមានភាពរឹងមាំមែនទែន ជាពិសេសការឌីហ្សាញរនាំងការពារមនៅខាងក្រោម ទាំងមុខទាំងក្រោយ ។រីឯផ្នែកខាងក្រោយ យើងឃើញថា ស្តុបនេះត្រូវបានឌីហ្សាញបែប 3D ផុស អមជាមួយ Logo របស់ Suzuki និងអក្សរផុស eVX ដែលបញ្ជាក់ពីម៉ូដែលឡាន ថែមទៀត។
គួរជំរាបផងដែរថា សម្រាប់តម្លៃ ក៏ដូចPerformance របស់ឡាននេះខាងក្រុមហ៊ុន Suzuki គឺបិទមាត់អត់និយាយប្រាប់ឡើយ៕
អត្ថបទដោយ៖ ព្រឹម ភក្តី