មិនធម្មតា! Microsoft វាយលុកទីផ្សារជាមួយម៉ូដែលថ្មី១នេះ ប្រើឈីប Snapdragon X2 កម្លាំងម៉ាស៊ីន និងថ្មកាន់តែសាហាវ
Khunna - ឃុនណា
JUNE 18 2026
អេឡិចត្រូនិក
87 views
2 mins read

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសដាក់លក់ជាផ្លូវការនូវកំពូលកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ខ្លួនគឺ Surface Laptop (8th Edition) និងកុំព្យូទ័រថេប្លេតបត់បែនបាន Surface Pro (12th Edition) ដោយការមកដល់ជំនាន់ថ្មីនេះ មានការផ្លាស់ប្តូរដ៏ធំមួយគឺការបំពាក់នូវបន្ទះឈីបជំនាន់ចុងក្រោយ Qualcomm Snapdragon X2

Lzvb Etp L Ds Ixg Bo C

ការប្រកាសចេញនេះ គឺជាការបន្តវេនដោយផ្ទាល់ពីម៉ូដែលឆ្នាំ ២០២៤ ដែលកាលនោះបានទាក់ទាញចិត្តអ្នកប្រើប្រាស់យ៉ាងខ្លាំងជាមួយឈីប Snapdragon X1 និងជាអ្នកបើកផ្លូវដំបូងគេបង្អស់សម្រាប់យុទ្ធនាការ Copilot Plus PC របស់ Microsoft លើប្រព័ន្ធប្រតិបត្តិការ Windows on Arm

លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន៖

  • Surface Pro (12th Edition) ជាប្រភេទថេប្លេត ដែលមានទំហំអេក្រង់ ១៣ អ៊ីញ។ វាមានជម្រើសកម្លាំងម៉ាស៊ីនពីរប្រភេទគឺ ឈីប Snapdragon X2 Plus មានទម្រង់ផ្កាយរណប 10-core និងឈីបលំដាប់កំពូល Snapdragon X2 Elite ដែលមានទម្រង់ 12-core
  • Surface Laptop (8th Edition) មានជម្រើសទំហំអេក្រង់ពីរគឺ ១៣.៨ អ៊ីញ និង ១៥ អ៊ីញ។ ម៉ូដែលទាំងពីរទំហំនេះ សុទ្ធតែមានជម្រើស configuration ឈីប X2 Plus និង X2 Elite ដូចគ្នាទៅនឹងម៉ូដែល Pro ដែរ។

Surface Laptop 8 15 Inch

កុំព្យូទ័រជំនាន់ថ្មីទាំងពីរម៉ូដែលនេះ ត្រូវបានដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃនេះតទៅ ជាមួយតម្លៃនិងទំហំផ្ទុកចាប់ផ្តើមដូចខាងក្រោម៖

  • Surface Pro 12 មានតម្លៃចាប់ផ្តើមពី $1,499 ឡើងទៅ ដោយទទួលបានទំហំផ្ទុក SSD 256GB និង RAM 16GB (បញ្ជាក់៖ តម្លៃនេះមិនទាន់បូករួមបញ្ចូលក្តារចុច Type Cover ឬប៊ិច Stylus ឡើយ)។
  • Surface Laptop 8 មានតម្លៃចាប់ផ្តើមពី $1,599 ឡើងទៅ ដោយទទួលបានទំហំផ្ទុក SSD 512GB និង RAM 16GB

Microsoft Surface Qualcom X2 Hero Leak 1200x624

សម្រាប់អ្នកប្រើប្រាស់ដែលត្រូវការកម្លាំងម៉ាស៊ីនខ្លាំងជាងនេះ Microsoft ក៏មានជម្រើសបន្ថែមដំឡើង ទាំងទំហំ RAM និងទំហំផ្ទុកឱ្យកាន់តែធំខ្ពស់ជាងនេះទៅតាមតម្រូវការការងារផងដែរ។ ការផ្លាស់ប្តូរមកប្រើប្រាស់បន្ទះឈីប Snapdragon X2 នាពេលនេះ មិនត្រឹមតែជួយបង្កើនល្បឿនដំណើរការ និងសមត្ថភាពក្រាហ្វិកឱ្យខ្លាំងជាងមុនដាច់នោះទេ ប៉ុន្តែវាក៏ជួយសន្សំសំចៃថាមពល ធ្វើឱ្យថ្មកុំព្យូទ័រកាន់បានយូរជាងមុនជាច្រើនម៉ោង ព្រមទាំងជួយជម្រុញឱ្យមុខងារបញ្ញាសិប្បនិម្មិត របស់ Windows កាន់តែមានភាពរលូន និងឆ្លាតវៃជាងមុនមួយកម្រិតទៀត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia