នរណាថាអាគុបបុរាណ! អាគុប 2022 ថ្មី អាប់ដេតរាងប្រើសុទ្ធ Smart Key ជិះ១០០KM ស៊ីសាំងតែ ១.៥លីត្រ ទេ
Pheakdey Prem
MAY 24 2022
យានយន្ត
4.1 K views
3 mins read

មិន​ឲ្យ​​​​​គេហៅ​ចាស់​កំរិល​ទៀតហើយ​ ​​​ ​ក្រុមហ៊ុនមេធំ​​​ Honda បានសម្រេចចិត្ត​​​ជះឥទ្ធិពល​នៃបច្ចេក​វិទ្យា​​របស់​ខ្លួន​ទៅ​កាន់​​ អាគុប​ C100 ​មក​​ជា 125 វិញម្តង​​ និងបាន​​ផ្លាស់​ប្តូររូប​រាង​​ថ្មីទាំង​ស្រុង​ និង​បំពាក់​នូវ​​ម៉ាស៊ីន​ស៊េរីថ្មី​​ខ្លាំង​ ​ព្រមទាំង​ស៊ីសាំងតិច​ជាងមុន​ទៅទៀត ។​

2022 Honda Super Cub gets a new pillion seat, still looks beautiful | Mini  Auto - Car Blog - The best car reviews

​​​​​​​​​​​តើ​អ្នក​ដឹងទេ​​ Super Cub ដែល​អ្នកទាំងអស់​គ្នា​​តែងហៅ​ថា​ អា​គុប​ នោះ​គឺ​មាន​អាយុ​កាល​ ៧០ឆ្នាំ ​ចាប់តាំងពី Super Cub C100 ត្រូវបានផលិតនៅឆ្នាំ១៩៥៨ ហើយរាប់​​មកទល់​បច្ចុប្បន្ន​នេះ​ ​។​​​​ ប៉ុន្តែ​​ទើប​តែ​កន្លងទៅ​ប៉ុន្មានឆ្នាំ​មកនេះ​ ​​ក្រុមហ៊ុន​ Honda ក៏បាននឹកគិត​ស្រមៃ​ឃើញ​ចង់​កែប្រែ​រូបរាង​​សម័យបុរាណ​​ និងពោរពេញ​ទៅដោយ​​​រឿង​រ៉ាវ​​​ដ៏យូរអង្វែង​ដែល​បានដិតដាម​ជាប់​ក្នុងក្រអៅ​បេះដូង​របស់អតិថិ​ជនជាម្ចាស់​នៃម៉ូតូ​អាគុបមួយនេះ​​​ ​​ ។

Đánh giá Honda Super Cub C125 2022: Có nên mua hay không? | websosanh.vn

​​​​ខណ​:ពេល​បច្ចុប្បន្ន​នេះផងដែរ ​Honda ទើបតែ​បង្ហាញ​​រូបសម្រស់​នៃ Super Cub 125 ស៊េរី​ឆ្នាំ​ ២០២២ កាលពី​ថ្មីៗនេះ​ទេ ដោយ​​ផ្លាស់ប្តូរ​នូវភាព​​ចាស់បុរាណ​​របស់​អាគុប​ ក្លាយ​ជារូបរាងមួយដែលសង្ហារ​មានភាពលេចធ្លូ​​​​​ជាង​ម៉ូតូ​​ដែល​ទើ​ប​តែចេញ​មកដំណាល​ៗ គ្នា​នេះ ។ ​

2022 Honda Super Cub 125 | Complete Specs and Images - MotoNews World

តួយ៉ាង បើ​យើងក្រឡេក​ម​ក​និយាយអំពី​ចំណុចផ្លាស់ប្តូរ​​​ទាំងអស់​នោះរួម​​មាន​​​ ចង្កៀង​ខាង​មុខ​​​​​​​ ដែល​ពី​មុន​​​​​ប្រៀប​ដូច​ចង្ការ​នេអុងអីចឹង​ តែឥឡូវគេប្តូរមក​ជាអំពូល LED ​​​​​​យ៉ាង​ស្រស់ស្អាត​​​និង​បំភ្លឺ​​ផ្លូវ​បាន​ឆ្ងាយ​​ច្បាស់​​​មិន​ចាញ់​អំពូល​គជ់ឡានប៉ុន្មានទេ។​ មួយវិញ​ទៀត​ចំពោះ ​​អាវក្រៅ​​របស់​ Super Cub 125 នេះ​​​ ​​​​​សឹងតែ​ផ្លាស់​ប្តូរ​ទាំងស្រុង​​​​ ជាពិសេស​​ក្បាល​ម៉ូតូ​ ត្រូវបាន​គេទម្លាក់ចុះបន្តិច ​ប៉ុន្តែ​ Honda​ នៅតែរក្សានូវរសជាតិ​នៃអាគុ​ប ​​នៅដដែល​​ គ្រាន់តែ​​​វា​មាន​ភាព​ប្លែក​ភ្នែក​ខ្លាំង​​ ប្រសិន​ជាយើង​​មើល​ពី​​ចម្ងាយ​ យើងគិត​ថា វាមិនមែនអាគុប​​ ។​

Honda Super Cub 125 Finds a Rear Seat for 2022 - Asphalt & Rubber

​​​​យ៉ាងណាមិញ​​​ ​ចំពោះ​​គ្រឿង​ផ្សំ​របស់​ Super Cub 125 នេះ​វិញ​​​ ត្រូវបាន​គេបំពាក់មកជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​ ១២៤សេសេ ​ស្មើរ​នឹង​ ៧.២គីឡូវ៉ាត់​ និង​កម្លាំងបង្វិល​​​​ជុំ ១០.៤ ញ៉ូតុនម៉ែត្រ ​ព្រមទាំង​បន្ថែម​នូវ​បច្ចេ​ក​វិទ្យា Air-Cooled  SOHC 4-stroke 2-vale ដែ​លជួយកាត់បន្ថយការឡើងកម្តៅខ្លាំងរបស់ម៉ាស៊ីន​ និងជួយសន្សំសំចៃនូវកម្រិត​ស៊ីសាំងបាន​ច្រើន​ថែម​ទៀត​ផង​​ ក្នុង​ ១០០ គីឡូម៉ែត្រ​ស៊ី​សាំងតែ​ ១.៥ លីត្រតែប៉ុណ្ណោះ ។​

Honda Super Cub 125 Finds a Rear Seat for 2022 - Asphalt & Rubber

​​​​លើស​ពី​​​​​នេះ​ ​សូម្បី​ទម្ងន់​រវាង​ Super Cub C100 និង Super Cub​ 125 ខុសគ្នា​ឆ្ងាយណាស់​​​​​​​​​​ ចំពោះ C100 មាន​ទម្ងង់ ៦៥ គីឡូក្រាម​​ ​រីឯ​​ 125 មាន​ទម្ង​ន់​​ដល់​ ១១០ គីឡូក្រាមឯណោះ​​​ បើ​ប្រៀបជាមួយ​ Honda Click 125cc វិញ​អាគុបនេះ​ចាញ់តែមួយ​​​លេខ​កន្ទុយ​តែប៉ុណ្ណោះ​ ។​

SUPER CUB 2022 - Honda MC

New 2022 Honda Super Cub and Monkey 125 | News | Bennetts

ម្យ៉ាងវិញ​​​ចំពោះ​​ សុវត្ថិភាព​​​ ខាងក្រុមហ៊ុន Honda បាន​ច្បិចយក​​នូវ​​ប្រព័ន្ធ​កាច់សោរជា Smart-Key ព្រមទាំង​បាន​ហាយឡាយនូវភ្លើង​ពណ៌ជុំ​វិញ​ទៀតផង​ ។ មិនតែប៉ុណ្ណោះ​​​​ ​ចំពោះហ្វ្រាំងខាង​មុខបាន​ប្តូរ​មកជា ហ្វ្រាំង ABS​ ​ឬក៏ហៅថាហ្វ្រាំងដីស​​​​ ​ប៉ុន្តែ​​ចំណែកឯ​ហ្វ្រាំងខាងក្រោយ​​​​​វិញ​​​ Honda នៅតែរក្សា​​​​ហ្វ្រាំង​​​ស្បែក​​ ឬ​ហ្វ្រាំងជាន់​​​​ (Drum Brake ) ។

Difference between Drum Brake and Disc Brake

​គូសបញ្ជាក់​​ផងដែរ​ថា​ ​​​​​សម្រាប់​ការដែល​ Honda បាន​ផ្លាស់ប្តូរនូវរូបរាង​ថ្មី​នេះ តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ​ ​ហើយរូបរាងបែបនេះក៏បន្ត​​ចេញ​លក់ទៅ​តាម​ស៊េរី​ឆ្នាំ​​​នីមួយ​ៗ ផងដែរ​ មកដល់​បច្ចុប្បន្ន​​​​នេះ​ ចំពោះ​តម្លៃ​ដែ​ល​បាន​ដាក់​លក់នៅក្នុងទីផ្សារ​ស្រុកខ្មែរវិញនោះ​ប្រ​ហែល​ជា​​ខ្ទង់​ ៣,៥០០ ដុល្លារ​​ឡើង​ទៅ​​​​​​​ តែវាអាចខុស​គ្នា​បន្តិច​​ ៕

អត្ថបទដោយ៖ ព្រឹម ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia