ចេះប្រើឬនៅ! នេះជារបៀបបង្កើត Sticker ប្លែកៗជាមួយរូបខ្លួនឯង ដោយឥតគិតថ្លៃ
Khunna - ឃុនណា
NOVEMBER 28 2025
គន្លឹះល្អៗ
1 views
1 min read

វិធីងាយបំផុត និងផ្លូវការដើម្បីបង្កើត Sticker ប្លែកៗដោយប្រើរូបខ្លួនឯង (ជាលក្ខណៈតុក្កតា) នៅលើ Telegram

16787301f3979d042edfad969b8b889b (1) (1) (1)

ខាងក្រោមនេះជាជំហានងាយៗដែលអ្នកអាចធ្វើបាន៖

របៀបរៀបចំរូបភាព Sticker:

  • ត្រូវប្រាកដថា រូបភាពរបស់អ្នកជាឯកសារ .PNG
  • មានផ្ទៃខាងក្រោយ ថ្លា (transparent background)
  • មានទំហំ 512x512 pixels

607dc1f574da0300181e2837 (1) (1)

ប្រើ Bot @Stickers របស់ Telegram:

  • ចូលទៅកាន់កម្មវិធី Telegram រួចស្វែងរក @Stickers
  • វាយ /newpack ដើម្បីបង្កើត Sticker pack ថ្មី។
  • ដាក់ឈ្មោះ Sticker pack របស់អ្នក។
  • ផ្ញើរូបភាព Sticker របស់អ្នកទៅកាន់ Bot (ត្រូវប្រាកដថាផ្ញើជា File មិនមែនជា Photo ទេ)។
  • ជ្រើសរើស Emoji ដែលត្រូវគ្នានឹង Sticker របស់អ្នក។

607dc32644f4540019207803 (1) (1)

  • បន្តបន្ថែម Sticker ផ្សេងទៀតតាមវិធីដដែល។
  • នៅពេលចប់ វាយ /publish
  • ដាក់ Short name សម្រាប់ Sticker pack របស់អ្នក។
  • Bot នឹងផ្តល់ Link ឱ្យអ្នក ហើយអ្នកអាច Add Stickers នោះទៅ Telegram របស់អ្នកជាការស្រេច។

Image4 2 (1) (1)

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីនោះ អ្នកនឹងចូលទៅកាន់ផ្ទាំង Chat ជាមួយ Bot នោះ ហើយអាចចាប់ផ្តើមបង្កើត Sticker បានដោយចុច Start រួចបន្តតាមការណែនាំដែលបានរៀបរាប់ខាងលើ។ ក្នុងករណីអ្នកទាំងអស់គ្នាមិនទាន់នូវចំណុចណាមួយសូមទស្សនាពីរបៀបបង្កើតតាមរយៈវីដេអូមួយនេះបាន។ https://www.youtube.com/watch?v=4L7s-ki_c28

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia