Sport Car មានតម្លៃ ២ម៉ឺនជាងដុល្លារ ដែលទទួលបាននូវការអនុគ្រោះពន្ធ ០ ភាគរយសម្រាប់រថយន្តថ្មី បើនិយាយពីប្រេន Ford នៅក្នុងប្រទេសកម្ពុជា ងាកទៅណាក៏ឃើញដែរមិនថាជារថយន្ត Pick up, SUV ជាពិសេសនោះគឺ Sport Car របស់ ford គឺ Mustang តែម្ដងគឺទទួលបាននូវការគាំទ្រពីសំណាកយុវវ័យនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង។
បើនិយាយពី model Mustang គឺត្រូវបានក្រុមហ៊ុន ford បានបង្កើតឡើងអស់រយះពេល ៦០ ឆ្នាំមកហើយ រាប់តាំងពីកាលចេញលក់ជាផ្លូវការកាលពីឆ្នាំ ១៩៦៥ មកម្លេះ ហើយបើគិតមកត្រឹមពេលបច្ចុប្បន្ន ford Mustang គឺត្រូវបានធ្វើបច្ចុប្បន្នភាព ៧ ជំនាន់មកហើយ ជាមួយនឹងការលក់សរុបជាង ១០ លានគ្រឿងទូទាំងសកលលោក ។
សម្រាប់ ford Mustang ដែលទទួលបាននូវប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្នគឺ ជាជំនាន់ទី ៦តែម្ដង។ Ford Mustang គឺមាននូវជម្រើសម៉ាស៊ីនចំនួន ៣គឺមានម៉ាស៊ីន
- 3.7L Ti-VCT V6: ផលិតកម្លាំងបាន 300hp
- 2.3L EcoBoost I-4: ផលិតកម្លាំងបាន 310 hp
- 5.0L Ti-VCT V8: ផលិតកម្លាំងបាន 435hp ប៉ុន្ដែសម្រាប់នៅក្នុងប្រទេសកម្ពុជាយើងវិញគឺភាគច្រើនគឺគេពេញនិយមប្រើប្រាស់តែប្រភេទម៉ាស៊ីន ៤ I4 តែប៉ុណ្ណោះ ។ ប្រអប់លេខវិញ វាបានប្រើប្រាស់ប្រអប់លេខ ពីរប្រភេទ គឺប្រភេទមេកានិច ៦វគ្គ និងអូតូម៉ាទិច ៦វគ្គផងដែរ។
គូសបញ្ជាក់ផងដែរថា សម្រាប់ម៉ូឌែល Ford Mustang ប្រភេទថ្មីខ្លាញ់គោ គឺទទួលបាននូវការអនុគ្រោះពន្ធ ០ ភាគរយផងដែរ សម្រាប់រថយន្តផលិតនៅអាមេរិកនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា យោងតាមអនុក្រឹត្យស្ដីពីការដាក់អោយអនុវត្តពន្ធគយលើទំនិញនាំចូលពីអាមេរិកដែល ចេញសេចក្ដីប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជា។
ប្រសិនបើអ្នកទាំងអស់គ្នាចង់បានរថយន្តប្រភេទថ្មី ដើម្បីធានាគុណភាពប្រើបានយូរ គួរតែទាក់ទងទិញពីខាង Ford Cambodia ឬទំនាក់ទំនងតាមរយៈលេខផ្នែកលក់: 078 333 748, 016 333 785។