ឱកាសល្អសម្រាប់ស្ថាបនិកខ្មែរ! Google កំពុងប្រកាសបើកវគ្គបណ្តុះបណ្តាល Startup បច្ចេកវិទ្យា AI ឆ្នាំ២០២៦
Khunna - ឃុនណា
JUNE 1 2026
ឱកាស
679 views
1 min read

តើអ្នកកំពុងអភិវឌ្ឍផលិតផល AI មែនទេ? នេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់សហគ្រិននៅកម្ពុជា ក្នុងការនាំយកអាជីវកម្មរបស់អ្នកឱ្យឈានទៅកម្រិតអន្តរជាតិ។ កម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ ខែនេះ ត្រូវបានរចនាឡើងសម្រាប់ Startup ដែលស្ថិតក្នុងដំណាក់កាលពី Seed ដល់ Series B

National Flag of All Asean Countries Set of Asean Country Flag Free Vector

លក្ខខណ្ឌវិនិច្ឆ័យនៃការចូលរួម

  • អាជីវកម្មបង្កើតថ្មី (Startups) ដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានដំណោះស្រាយផ្នែកបច្ចេកវិទ្យាដែលអាចដោះស្រាយបញ្ហាប្រឈមធំៗ និងមានន័យ
  • អាជីវកម្មបង្កើតថ្មី ដែលបង្ហាញពីវឌ្ឍនភាពច្បាស់លាស់ ដោយគួរបញ្ជាក់ថាស្ថិតនៅចន្លោះដំណាក់កាលចាប់ផ្តើមដំបូង ដល់ដំណាក់កាលពង្រីកខ្លួនកម្រិត B (Series B)
  • ការបង្កើតផលិតផល ឬសេវាកម្ម ដែលអាចពង្រីកវិសាលភាពបាន សម្រាប់ទីផ្សារគោលដៅជាក់លាក់ ជាមួយទម្រង់នៃការរីកចម្រើនមួយដែលអាចការពារ និងប្រកួតប្រជែងបាន
  • មានលក្ខណៈបច្ចេកវិទ្យាស៊ីជម្រៅ ដោយគួរតែប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជាការរៀនរបស់ម៉ាស៊ីន និងបញ្ញាសិប្បនិម្មិតជាដើម
  • មានការប្តេជ្ញាចិត្តខ្ពស់ ពីសំណាក់ស្ថាបនិក និងប្រធានដឹកនាំផ្នែកបច្ចេកវិទ្យា ក្នុងការចូលរួមយ៉ាងសកម្មទៅក្នុងរាល់វគ្គនីមួយៗនៃកម្មវិធីដែលបានកំណត់
  • ក្រុមស្ថាបនិក ដែលមានផ្នត់គំនិតចង់រីកចម្រើន រួមជាមួយធនធានអ្នកជំនាញផ្នែកបច្ចេកវិទ្យាផ្ទៃក្នុងយ៉ាងទូលំទូលាយ។

Screenshot 2026 06 01 093032

តាមរយៈការចូលរួមក្នុងទម្រង់ Hybrid នេះ អ្នកនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖

  • ទទួលបានការជួយជ្រោមជ្រែងដោយផ្ទាល់ពីក្រុមការងារ Google
  • ឱកាសចូលរួមវគ្គ Bootcamp នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឬសិង្ហបុរី
  • ទទួលបានការណែនាំពីអ្នកជំនាញលំដាប់ពិភពលោក ដើម្បីពង្រីកអាជីវកម្ម និងកែសម្រួលម៉ូដែល AI របស់អ្នក។

Google Accelerator Southeast Asia Scaled

ប្រសិនបើអ្នកមានសក្តានុពលខ្ពស់ សូមត្រៀមខ្លួនដាក់ពាក្យចូលរួមកម្មវិធីនេះឱ្យបានទាន់ពេលវេលា។ បើកទទួលពាក្យចាប់ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ រហូតដល់បិទទទួលពាក្យថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

សូមដាក់ពាក្យចុះឈ្មោះ និងអានព័ត៌មានលម្អិតបន្ថែមពីកម្មវីធី Southeast Asia startups តាមរយៈលីងផ្លូវការមួយនេះ https://goo.gle/4nE0aMQ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia