ថតសំឡេងរួច តែស្ដាប់មិនកើត! ចូលក្នុងវេបសាយ ២ នេះកែកុនថែមថយឲ្យពិរោះឡើងវិញបាន
Khunna - ឃុនណា
JULY 22 2026
ឌីជីថល
8 views
1 min read

បច្ចុប្បន្ន ការថតសំឡេងលែងជាឧបសគ្គទៀតហើយ ដោយយើងអាចប្រើប្រាស់ឧបករណ៍នៅក្បែរខ្លួនដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ ឬឧបករណ៍ឌីជីថលទំនើបៗជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ គុណភាពសំឡេងដែលទទួលបាន តែងមានភាពខុសប្លែកគ្នាទៅតាមកម្រិតបច្ចេកទេសនៃឧបករណ៍នីមួយៗ។ ជាញឹកញាប់ អ្នកប្រើប្រាស់តែងជួបប្រទះបញ្ហាសំឡេងអាប់អួ មិនច្បាស់ ឬមានសំឡេងរំខាន (Noise) ច្រើន ដែលជាកត្តាធ្វើឱ្យខ្លឹមសារបាត់បង់ភាពទាក់ទាញ និងគុណតម្លៃ។

ដើម្បីដោះស្រាយបញ្ហានេះ ចាបខៀវ សូមណែនាំនូវគេហទំព័រកំពូលៗចំនួន ២ ដែលមានសមត្ថភាពខ្ពស់ក្នុងការកែច្នៃសំឡេងធម្មតាៗឱ្យប្រែជាពីរោះ រលូន និងមានគុណភាពស្តង់ដារដូចថតក្នុងស្ទូឌីយោ។

Adobe Podcast (ជាពិសេសមុខងារ Enhance Speech) គឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីកែប្រែគុណភាពសំឡេងឱ្យកាន់តែប្រសើរឡើងក្នុងកម្រិតអាជីព។ ចំណុចពិសេសបំផុតរបស់វា គឺសមត្ថភាពក្នុងការលុបបំបាត់សំឡេងរំខាន (Background Noise) និងសំឡេងរំពង (Echo) ចេញពីឯកសារសំឡេងរបស់អ្នកបានយ៉ាងស្អាត ទោះបីជាអ្នកថតនៅក្នុងបន្ទប់ដែលមានសភាពអ៊ូអរ ឬប្រើប្រាស់ត្រឹមមីក្រូហ្វូនទូរស័ព្ទដៃធម្មតាក៏ដោយ។

Screenshot 2025 12 21 160953

២. noisereducer.media.io

ចំពោះវេបសាយទី២ គឺ Noise Reducer របស់ Media.io ដែលជាឧបករណ៍អនឡាញដ៏វៃឆ្លាតមួយទៀត សម្រាប់ដោះស្រាយបញ្ហាសំឡេងរំខានបានយ៉ាងឆាប់រហ័ស។ ចំណុចលេចធ្លោរបស់វេបសាយនេះ គឺភាពបត់បែនក្នុងការប្រើប្រាស់ ដោយវាអាចជួយកាត់បន្ថយសំឡេងរំខានបានច្រើនប្រភេទ មិនថាជាសំឡេងខ្យល់ សំឡេងយានយន្ត សំឡេងហឺៗ ឬសំឡេងមនុស្សជជែកគ្នាដែលនៅជុំវិញនោះឡើយ។ អ្វីដែលកាន់តែពិសេសនោះគឺ Media.io មិនត្រឹមតែអាចកែសម្រួលឯកសារសំឡេង (Audio) ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចឱ្យអ្នកបញ្ចូលឯកសារវីដេអូ (Video) ដើម្បីជម្រះសំឡេងរំខានបានដោយផ្ទាល់តែម្តង។

 Capture.jp Grg

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia