ចម្លែកណាស់! Laptop ផ្សេងទុកចោលហាលក្តៅឡើងកម្តៅ និងចុះថ្ម តែ Laptop ១ម៉ូឌែលនេះវិញទុកចោលហាលក្តៅបែរជាឡើងថ្មវិញ
Khunna - ឃុនណា
MARCH 12 2025
អេឡិចត្រូនិក
223 views
3 mins read

ថ្មីៗឃើញថាក្រុមហ៊ុនផលិត Laptop គឺមានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសការដំឡើងនូវសេរ៊ីម៉ូឌែល និងមុខងារថ្មីៗជាច្រើន។ បើយើងក្រឡេកមើលក្រុមហ៊ុន Lenovo វិញឃើញថាកាលពីប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុន Lenovo បានចេញនូវ Laptop ថ្មីមួយដែលមានឈ្មោះថា Solar Yoga PC ។ 

Best Lenovo Laptops 20241010 Medium

ក្រុមហ៊ុន Lenovo បានបង្ហាញគំនិតកុំព្យូទ័រ Yoga ថ្មីដែលប្រើថាមពលពន្លឺព្រះអាទិត្យ និងអាចសាកថ្មដោយខ្លួនឯងពីការស្រូបយកពន្លឺព្រះអាទិត្យដោយផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់ MWC 2025 ដែលជាពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិទ្យាធំមួយដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ2025 នៅទីក្រុងបាសេឡូណា។ ក្រុមហ៊ុន Lenovo បាននាំយកអ្វីដែលថ្មីដោយបានដាក់ឈ្មោះ Laptop នោះថា Solar Yoga PC ប៉ុន្តែក្រុមហ៊ុនមិនទាន់បានប្រកាសជាផ្លូវការណាមួយក្នុងការដាក់លក់កុំព្យូទ័រ Yoga Solar PC ទៅក្នុងខ្សែសង្វាក់ផលិតកម្មនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ កុំព្យូទ័រ ThinkBook Plus Gen 6 របស់ខ្លួន ដែលមានអេក្រង់ OLED ដែលអាចពង្រីក និងរមូរបាន ត្រូវបានបង្ហាញជាគំនិតដំបូងនៅឯ Mobile World Congress ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ប៉ុន្តែអតិថិជននឹងអាចរកទិញបាននៅអំឡុងខែមិថុនា ឆ្នាំ២០២៥ ក្នុងតម្លៃ ៣,៤៩៩ ដុល្លារ។ 

232a724ea2869ef196cc2821c0954b4b

តួម៉ូដែល Solar Yoga PC នៅខាងក្រោយខ្នង Laptop មួយនេះអាចស្រូបយកកោសិកាពន្លឺព្រះអាទិត្យជាច្រើន ពួកវាអាចភ្ជាប់មកជាមួយបច្ចេកវិទ្យា Back Contact Cell របស់ក្រុមហ៊ុនដែលបានដំឡើងនូវមុខងារមួយនេះ។ បច្ចេកវិទ្យានេះដំណើរការរួមគ្នាជាមួយនឹងប្រព័ន្ធ Dynamic Solar Tracking ដែលវាស់ចរន្ត និងវ៉ុលរបស់បន្ទះសូឡាដែលនូវពីក្រោយ Laptop នោះជាមួយប្រព័ន្ធ Solar-First Energy វាលៃតម្រូវការកំណត់ឆ្នាំងសាករបស់កុំព្យូទ័រដែលប្រើថាមពលពន្លឺព្រះអាទិត្យរបស់ Lenovo ដោយស្វ័យប្រវត្តិ ដើម្បីផ្តល់អាទិភាពដល់ការផ្ទេរ និងបំប្លែងថាមពលដែលប្រមូលបានទៅក្នុងឧបករណ៍ឲ្យដូចទៅនឹងការប្រើអគ្គិសនីដើម្បីសាកថ្មដែរ។ ប្រព័ន្ធនេះសន្សំសំចៃការប្រើប្រាស់ថាមពលរបស់កុំព្យូទ័របានច្រើន សូម្បីតែក្នុងស្ថានភាពពន្លឺតិចក៏ដោយក៏ Laptop របស់អ្នកប្រើប្រាស់មិនងាយអស់ថ្មលឿនដែរ។

Lenovo Yoga Solar Pc Concept Laptop Mwc 2025

ក្រុមហ៊ុន Lenovo និយាយថា កុំព្យូទ័រ Yoga ដំណើរការដោយថាមពលព្រះអាទិត្យ ដែលវាអនុញ្ញាតឱ្យឧបករណ៍រក្សាការសាកថ្ម នៅពេលដែល Laptop នោះទុកចោលដោយមិនបានប្រើប្រាស់។ បន្ទះសូឡារបស់វាមានអត្រាបំលែងជាង 24 ភាគរយ ដែលវាជឿថាជាអត្រាខ្ពស់បំផុតមួយនៅក្នុងឧស្សាហកម្មថាមពលមួយនេះ វាអាចស្រូប និងបំប្លែងពន្លឺព្រះអាទិត្យដោយផ្ទាល់ និងគ្រប់គ្រាន់ក្នុងរយៈពេល 20 នាទី នេះមានន័យថាវាអាចផ្តល់ថាមពលដល់ខ្លួនឯងសម្រាប់ការប្រើរយៈពេលមួយម៉ោងពេញនៅលើឧបករណ៍ laptop កុំព្យូទ័រនេះមានកម្រាស់ 15 មីលីម៉ែត្រ និងទម្ងន់ត្រឹមតែ 1.22 គីឡូក្រាម Laptop មួយម៉ូឌែលលនេះវាមានសភាពស្តើង និងស្រាល ដូច្នេះអ្នកប្រើប្រាស់អាចយកវាជាប់តាមខ្លួនបានគ្រប់ទីកន្លែង។ 


គូសបញ្ជាក់ថាមកទល់ពេលនេះពុំទាន់មានម៉ូដែល Laptop ណាមួយដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការប្រើបន្ទះសូឡាស្រូបយកពន្លឺដើម្បីបញ្ជូលថ្មដូចទៅនឹង  Solar Yoga PC នៅឡើយទេ នេះជារឿងមួយដែលកោតសរសើរដល់អ្នកផលិតក្នុងគំនិតច្នៃប្រឌិតខ្ពស់ និងសព្វថ្ងៃនេះ Lenovo ក៏មានការគាំទ្រប្រើប្រាស់ពីប្រជាជនខ្មែរផងដែរក្នុងការទិញយកទៅប្រើប្រាស់ក្នុងគោលបំណង ការសិក្សា ការងារ Live Stream និងផ្សេងៗទៀត។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia