​​​កុំ​​​​​​ឲ្យ​ខាត​​​! ​​អ្នក​​មាន​​​ SmartVIP ​​​​​មើល​កុន​នៅ​ Major ​​​​គ្រប់​រឿង​​​​​​​តែ​ ១​ដុល្លារ​​​​ទេ​​ ​​​​សម្រាប់​ថ្ងៃមួយ​នេះ
Pheakdey Prem
MARCH 14 2023
អាជីវកម្ម 4.0
394 views
2 mins read

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​ Smart ប្រូម៉ូសិន​​​​​​​​អស់​​ស្ទះ​​​​​​​​​​​ សម្រាប់​​​​សមាជិក​​​​​ SmartVIP ​​​​​​​​​​​​​​​អាច​ទិញ​សំបុត្រ​​ក្នុង​​តម្លៃ​តែ​ ១​​ដុល្លារ​តែប៉ុណ្ណោះ​​ ​​​គ្រប់​​​​​រោង​កុន​​​ Major Cineplex ​​​​​​​​​​​​​​​​​​​by Smart ។​ ​​ មួយ​វិញ​ទៀត​​​​​​​​គ្រប់​រឿង​​​​​ដែល​ចាក់កំពុង​​ក្នុង​រឿង​​​កុន​​​​​ Major ​​​​​​​​​​​​​​ Cineplex ​​​​​​​​​​​​​​​​​​​by Smart ​សុទ្ធ​​​​​តែ​​​​​​តម្លៃ​​​ ១​ដុល្លារ​​ លើ​ក​លែង​តែ​​កុន​ប្រភេទ​ 3D ​​​​​​​ហើយ​​​ចំពោះ​ការ​ប្រូម៉ូសិន​នេះ​​ ​​​​​​មាន​ជារៀង​រាល់​​ថ្ងៃ​ពុធ​​ តែ​ប៉ុណ្ណោះ​ ។

330372965 602066385140732 4728054770749418479 N

​​យោង​តាម​​ការ​បង្ហោះ​​​ពី​ប្រភព​ផេក​ផ្លូវ​ការ​​​​​​​​​របស់​​ Smart Axiata បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​នេះ ​ថា​ ​​​​​​​​​​“រីករាយ​​​​ថ្ងៃ​ពុធ​ ជា​មួយ​នឹង​​ SmartVIP” ការ​ប្រូម៉ូសិន​នេះដែរ​​ ​​​បង​ប្អូន​ណា​ដែល​​ជា​សមាជិក​​ SmartVIP ​​អាច​ទិញ​​​​​សំបុត្រ​កុន​នៅ​ Major Cineplex by Smart ​គ្រប់​ខ្សែភាគ​យន្ត​​ទាំងអស់​ ​ចំណាយ​​​លុយ​តែ ១​ដុល្លារ​​ ​​​​​សម្រាប់​​កុន​ 2D និង​ ២ដុល្លារ​​ សម្រាប់កុន​ 3D ​​​​​​​​​​​​​​ហើយប្រម៉ូសិន​​​​នេះ​គឺ​មាន​​​រៀង​​រាល់​ថ្ងៃ​​ពុធ​តែប៉ុណ្ណោះ​​​ ​។

​​​​​​​​​​​​​​​​​​​​​សម្រាប់​​​​​​​​​​​​​​​​បងប្អូន​​​​​​​​​​ចង់​ក្លាយ​ជា​សមាជិក​ SmartVIP ​គឺ​ងាយ​​ស្រួល​ដូច​បក​​ចេក​​​អ៊ីចឹង​ លោក​អ្នក​​គ្រាន់​តែ​បញ្ចូល​​​លុយ​​យ៉ាង​តិច​​ $5 ក្នុង​​ ១​ខែ​តែប៉ុណ្ណោះ​​ ​​​​​​​​​​​​​​​​។​ ​​ជាមួយ​គ្នា​​​​នេះ​ដែរ​​​​ ​​​​​អ្នកទាំងអស់គ្នា​អាច​​​​​​​​​​​​​ពិនិត្យ​​មើល​​​​​ គណនី​​​​របស់​អ្នក​​​ថាជាប់​ជាមួយ​​ SmartVIP ឬ​នៅ​​តាម​រយ​: ភ្លេត​ហ្វម​​ SmartNas : http://smarturl.it/SmartNas?IQid=facebook ។​

​​​អត្ថបទ​៖ ព្រឹម​ ភក្តី​

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia