ក្រុមហ៊ុន Smart Axiata បើកសម្ពោធជាផ្លូវការ យុទ្ធនាការ “ទឹកចិត្តតូចមួយ” (An Act of Kindness) ដើម្បីរួមចំណែកបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យក្នុងសង្គម
Khunna - ឃុនណា
•
NOVEMBER 20 2026
•
PR
•
7 mins read
•

តាមរយៈ ស្មារតីសប្បុរសធម៌ និងការចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមករបស់ប្រជាជនកម្ពុជា Smart ប្រែក្លាយការតភ្ជាប់ទំនាក់ទំនងប្រចាំថ្ងៃ ឱ្យក្លាយជាចលករ នៃការចែករំលែកក្តីសង្ឃឹម ការយកចិត្តទុកដាក់ និងការផ្តល់ឱកាសថ្មីៗដល់សហគមន៍ដែលកំពុងត្រូវការជំនួយ។ 

Img 3472

ភ្នំពេញ ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ2026 – រាល់ការតភ្ជាប់ទំនាក់ទំនង សុទ្ធតែមានអត្ថន័យ និងគោលបំណង ប៉ុន្តែ ពេលខ្លះ អត្ថន័យនៃការតភ្ជាប់ទំនាក់ទំនងអាចធំធេងជាងការហៅទូរស័ព្ទ ការផ្ញើសារ ឬការរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់។ វាអាចក្លាយជាប្រភពនៃក្តីសង្ឃឹមសម្រាប់កុមារ ជួយលើកស្ទួយសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ឬនាំមកនូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់គ្រួសារមួយដែលកំពុងឆ្លងកាត់គ្រាលំបាកក្នុងជីវិត។

ហេតុនេះហើយ ក្រុមហ៊ុន Smart មានមោទនភាពក្នុងការសម្ពោធយុទ្ធនាការដ៏មានអត្ថន័យ​ «ទឹកចិត្តតូចមួយ» (An Act of Kindness) នេះដើម្បីជួយលើកកម្ពស់សុខុមាលភាពសហគមន៍ដែលមានតម្រូវការ។ យុទ្ធនាការនេះផ្អែកលើទស្សនៈដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅគឺ នៅពេលយើងមានឱកាសជួយផ្លាស់ប្តូរជីវិតរបស់នរណាម្នាក់ឱ្យប្រសើរឡើង ទោះបីជាការជួយនេះ វាតិចតួចក៏ដោយ យើងគួរតែចាប់ផ្តើមធ្វើវា។

អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ Smart បានចាត់ទុកប្រទេសកម្ពុជាជាផ្ទះ និងជាទីដែលខ្លួនបានរីកចម្រើនជាមួយប្រជាជនកម្ពុជា។ ទំនុកចិត្តពីប្រជាជនកម្ពុជារាប់លាននាក់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យ យើងរីកចម្រើន និងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់គេ។ គំនិតផ្តួចផ្តើមនេះ គឺជាការបង្ហាញពីការដឹងគុណរបស់ Smart ចំពោះទំនុកចិត្តដ៏មានតម្លៃនេះ ព្រមទាំងជាការរួមចំណែកតបស្នងជូនប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួនវិញ តាមរយៈការរួមចំណែកប្រកបដោយអត្ថន័យ។

គំនិតផ្តួចផ្តើមនេះផ្អែកលើជំនឿមួយថា គោលបំណងដែលមានអត្ថន័យពិតប្រាកដ ត្រូវចាប់ផ្តើមចេញពីក្នុងស្ថាប័ន និងបុគ្គលិកយើងជាមុនសិន។ សម្រាប់​ Smartគោលបំណងនេះចាប់ផ្តើមពីបុគ្គលិកគ្រប់រូប តាមរយៈការបណ្តុះស្មារតីទទួលខុសត្រូវ ក្តីមេត្តាករុណា និងមោទនភាពរួម ដោយយល់ថា ការងារដែលពួកគេបំពេញរៀងរាល់ថ្ងៃ មិនត្រឹមតែរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចូលរួមបង្កើតផលវិជ្ជមានដល់សង្គម ដែលមានអត្ថន័យលើសពីលទ្ធផលអាជីវកម្មផងដែរ។

គោលបំណងរួមនេះនឹងបន្តពង្រីកទៅដល់អតិថិជនរបស់យើង ព្រមទាំងសហគមន៍នានាដែល Smart កំពុងបម្រើសេវាកម្ម។

Img 3487

រាល់ការតភ្ជាប់ទំនាក់ទំនងរបស់យើងសុទ្ធតែអាចបង្កើតការផ្លាស់ប្ដូរប្រកបដោយអត្ថន័យ

តាមរយៈយុទ្ធនាការ “ទឹកចិត្តតូចមួយ” (An Act of Kindness) Smart នឹងបរិច្ចាគថវិការបស់ខ្លួនជំនួសឱ្យអតិថិជនយើង នៅពេលដែលអតិថិជនធ្វើីការភ្ជាប់ប្រចាំខែ និងការជ្រើសរើសប្រើប្រាស់ប្រព័ន្ធ Smart របស់អតិថិជនថ្មី ដែលរាល់ការតភ្ជាប់របស់អតិថិជននឹងក្លាយជាកម្លាំងចលកររួម ដើម្បីគាំទ្រដល់អង្គការមនុស្សធម៌ចំនួនពីរ អង្គការ Handicap International (HI) និងអង្គការ Japan Heart Cambodia។

អតិថិជនមិនចាំបាច់បរិច្ចាគ បង់ប្រាក់បន្ថែម ឬចំណាយលើថ្លៃសេវាណាមួយឡើយ។ការរួមចំណែកទាំងអស់នេះ គឺជាការផ្តល់ជូនទាំងស្រុងពីក្រុមហ៊ុន Smart។

នេះគឺជាមធ្យោបាយសាមញ្ញមួយដ៏មានន័យ សម្រាប់ក្រុមហ៊ុនអាចធ្វើកាថ្លែងអំណរគុណដល់អតិថិជនដែលបានជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ខ្លួន ព្រមទាំងបំប្លែងទំនុកចិត្តរបស់ពួកគេទៅជាការគាំទ្រដ៏មានអត្ថន័យសម្រាប់អ្នកដែលកំពុងត្រូវការជំនួយបំផុត។

តាមរយៈភាពជាដៃគូជាមួយ អង្គការ Handicap International យុទ្ធនាការនេះនឹងរួមចំណែកលើកកម្ពស់លទ្ធភាពទទួលបានសេវាស្តារនីតិសម្បទា ឧបករណ៍ជំនួយ និងឱកាសផ្សេងៗសម្រាប់ជនមានពិការភាព។

ចំណែកតាមរយៈភាពជាដៃគូជាមួយ អង្គការ Japan Heart Cambodiaយុទ្ធនាការនេះនឹងគាំទ្រដល់ការទទួលបានសេវាថែទាំសុខភាពសម្រាប់កុមារដែលកំពុងប្រឈមនឹងជំងឺធ្ងន់ធ្ងរ រួមទាំងជំងឺមហារីក ព្រមទាំងផ្តល់ក្តីសង្ឃឹមដល់គ្រួសារដែលកំពុងឆ្លងកាត់គ្រាលំបាកក្នុងជីវិត។

ការបញ្ចូលទឹកប្រាក់ប្រចាំខែរបស់អតិថិជនអាចជារឿងដ៏សាមញ្ញមួយសម្រាប់អតិថិជន។ ប៉ុន្តែតាមរយៈគំនិតផ្តួចផ្តើមនេះ សកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញនោះ នឹងក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដ៏មានអត្ថន័យ ក្នុងការជួយលើកកម្ពស់គុណភាពជីវិតរបស់មនុស្ស។

Img 3477

គោលបំណងរួមដែលចាប់ផ្តើមពីបុគ្គលិករបស់យើង

សម្រាប់ Smart «ទឹកចិត្តតូចមួយ» មិនមែនគ្រាន់តែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ គំនិតផ្តួចផ្តើមនេះក៏មានគោលបំណងកសាងវប្បធម៌ការងារមួយ ដែលបុគ្គលិកគ្រប់រូបមានអារម្មណ៍ថា ខ្លួនជាផ្នែកមួយនៃគោលបំណងដ៏ធំធេង និងយល់ច្បាស់ ការខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេអាចបង្កើតផលវិជ្ជមានសម្រាប់សហគមន៍យើងបាន។

បុគ្គលិកគ្រប់រូប មិនថាបំពេញការងារនៅតាមហាងលក់រាយ ផ្តល់សេវាគាំទ្រអតិថិជន អភិវឌ្ឍបណ្តាញទូរគមនាគមន៍ ឬគាំទ្រដល់ការផ្តល់សេវាកម្មឌីជីថលនោះទេ សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការតភ្ជាប់ទំនាក់ទំនង ដែលធ្វើឱ្យគំនិតផ្តួចផ្តើមនេះអាចកើតមានឡើង។

នេះបញ្ជាក់យ៉ាងច្បាស់ថា នៅពីក្រោយសមិទ្ធផលអាជីវកម្មនីមួយៗ គឺមានមនុស្សជាធនធាន និងកម្លាំងចលករ ហើយភាពជោគជ័យដែលមានអត្ថន័យពិតប្រាកដ មិនត្រូវបានវាស់វែងត្រឹមតែលទ្ធផលអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈផលវិជ្ជមានដែលក្រុមហ៊ុនបានបង្កើតឡើងក្នុងការលើកកម្ពស់សង្គមផងដែរ។

សារពីនាយកប្រតិបត្តិរបស់ Smart

លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

«អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជាបានផ្តល់ឱ្យ Smart នូវអ្វីៗដែលមានតម្លៃយ៉ាងពិតប្រាកដ នោះគឺទំនុកចិត្ត ឱកាស និងកិត្តិយសក្នុងការក្លាយជាផ្នែកមួយនៃជីវិតរបស់ប្រជាជនរាប់លាននាក់។

ខ្ញុំតែងតែជឿជាក់ថា នៅពេលប្រទេសមួយ និងប្រជាជនរបស់ប្រទេសនោះបានផ្តល់ឱ្យយើងយ៉ាងច្រើន យើងក៏មានទំនួលខុសត្រូវក្នុងការផ្តល់អ្វីមួយដែលមានអត្ថន័យតបស្នងវិញផងដែរ។

ជំនឿនេះហើយ គឺជាបេះដូងនៃ យុទ្ធនាការ ​«ទឹកចិត្តតូចមួយ»។

សម្រាប់ខ្ញុំ នេះមិនមែនគ្រាន់តែជាគម្រោងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) មួយផ្សេងទៀតនោះទេ។ វាគឺជាការផ្តល់គោលបំណងមួយដល់ស្ថាប័នរបស់យើង ដែលមានអត្ថន័យលើសពីអាជីវកម្ម។ ជាគោលបំណងដែលបុគ្គលិករបស់យើងអាចមានជំនឿ មានមោទនភាព និងយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ។

ខ្ញុំជឿថា មនុស្សម្នាក់ៗតែងតែបំពេញការងារបានល្អបំផុត នៅពេលពួកគេដឹងថា អ្វីដែលពួកគេកំពុងធ្វើមានអត្ថន័យ មិនមែនត្រឹមតែចំពោះក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះជីវិតរបស់អ្នកដទៃផងដែរ។

ហើយខ្ញុំក៏ចង់ឱ្យគោលបំណងនេះពង្រីកទៅដល់អតិថិជនរបស់យើងផងដែរ។

រាល់ពេលដែលនរណាម្នាក់ជ្រើសរើសប្រើប្រាស់សេវាកម្ម Smart មិនថាតាមរយៈការបញ្ចូលលុយប្រចាំខែ ឬស៊ីមកាតថ្មីនោះទេ យើងចង់បំប្លែងទំនុកចិត្តដ៏សាមញ្ញនេះ ទៅជាឱកាសមួយសម្រាប់យើងក្នុងការផ្តល់អ្វីមួយតបស្នងវិញ។

អតិថិជនរបស់យើងមិនចាំបាច់បង់ប្រាក់បន្ថែមអ្វីទាំងអស់។ យើងក៏មិនស្នើសុំឱ្យពួកគេបរិច្ចាគដែរ។ គឺ Smart ផ្ទាល់ជាអ្នករួមចំណែកថវិកានេះ ដើម្បីជាការថ្លែងអំណរគុណចំពោះអតិថិជន។

សូមអរគុណចំពោះការផ្តល់ទំនុកចិត្តដល់យើងខ្ញុំ។ សូមអរគុណដែលបានអនុញ្ញាតឱ្យយើងរីកចម្រើនជាមួយប្រទេសកម្ពុជា។ ហើយសូមអរគុណដែលបានផ្តល់ឱកាសឱ្យយើងអាចបង្កើតការផ្លាស់វិជ្ជមានដល់បងប្អូនកម្ពុជាយើង។

Img 3488

សម្រាប់កុមារដែលកំពុងតស៊ូប្រយុទ្ធនឹងជំងឺមហារីក ការខិតខំប្រឹងប្រែងរួមគ្នារបស់យើងអាចផ្តល់នូវឱកាសមួយទៀតសម្រាប់ជីវិតគេ។ សម្រាប់ជនមានពិការភាព វាអាចមានន័យថាជាការទទួលបានឯករាជ្យភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមកាន់តែច្រើន។

យើងប្រហែលជាមិនអាចផ្លាស់ប្តូរជីវិតរបស់មនុស្សគ្រប់រូបបានទេ។ ប៉ុន្តែប្រសិនបើយើងអាចរួមគ្នាផ្លាស់ប្តូរជីវិតរបស់មនុស្សសូម្បីតែម្នាក់ឱ្យប្រសើរឡើងបាន នោះក៏ជារឿងមួយដែលមានតម្លៃគួរឱ្យធ្វើដែរ។

ប្រទេសកម្ពុជាមានវប្បធម៌ដ៏ល្អប្រពៃរួចទៅហើយ ក្នុងការចេះជួយគ្នា មានទឹកចិត្តសប្បុរស និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ យើងមិនមែនមកទីនេះដើម្បីបង្កើតស្មារតីនេះឡើយ។ យើងគ្រាន់តែចង់ក្លាយជាផ្នែកតូចមួយនៃស្មារតីដ៏ល្អប្រពៃនេះប៉ុណ្ណោះ។

ពីព្រោះនៅទីបំផុត ការវាស់វែងភាពជោគជ័យពិតប្រាកដរបស់យើង មិនមែនគ្រាន់តែអាស្រ័យលើចំនួនមនុស្សដែលយើងអាចតភ្ជាប់ទំនាក់ទំនងជាមួយនោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើចំនួនជីវិតដែលយើងអាចជួយឱ្យកាន់តែប្រសើរឡើងផងដែរ។

នេះហើយគឺជាស្មារតីនៃ «ទឹកចិត្តតូចមួយ» និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុនSmart ដែលយើងប្តេជ្ញាចិត្តកសាងឱ្យបាន។”

ដៃគូសហគមន៍ក្នុងការបង្កើតផលវិជ្ជមានប្រកបដោយអត្ថន័យ

តាមរយៈភាពជាដៃគូជាមួយ អង្គការ Handicap International (HI) និងអង្គការ Japan Heart Cambodia យើងមានគោលបំណងប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាការគាំទ្រជាក់ស្តែង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ។

លោក Rajib DAKUA នាយកប្រចាំប្រទេសកម្ពុជានៃ អង្គការ Handicap International (HI)  មានប្រសាសន៍ថា៖

«ភាពជាដៃគូថ្មីនេះជាមួយក្រុមហ៊ុន Smart គឺជាឱកាសដ៏មានអត្ថន័យក្នុងការបំប្លែងការតភ្ជាប់ទំនាក់ទំនងប្រចាំថ្ងៃ ទៅជាផលជះជាក់ស្តែងដែលអាចផ្លាស់ប្តូរជីវិតរបស់ជនមានពិការភាពនៅកម្ពុជា។

តាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាស្តារនីតិសម្បទា ឧបករណ៍ជំនួយ និងឱកាសប្រកបដោយបរិយាបន្ន យើងអាចជួយមនុស្សកាន់តែច្រើនឱ្យទទួលបានឯករាជ្យភាព សេចក្តីថ្លៃថ្នូរ និងការចូលរួមក្នុងសង្គមកាន់តែប្រសើរឡើង។

តាមរយៈការរួមចំណែករួមគ្នាពី Smart និងអតិថិជនរបស់ខ្លួន គំនិតផ្តួចផ្តើមនេះបង្ហាញថា អំណាចនៃភាពជាដៃគូអាចជួយលុបបំបាត់ឧបសគ្គ លើកកម្ពស់ជីវិត និងកសាងប្រទេសកម្ពុជាឱ្យក្លាយជាសង្គមមួយដែលមានបរិយាបន្នកាន់តែប្រសើរ ដោយមិនទុកនរណាម្នាក់ចោលឡើយ»។

លោកស្រី Ryoko Matsubara អគ្គនាយករងនៃ អង្គការ បេះដូងជប៉ុនមានប្រសាសន៍ថា៖

«ចាប់តាំងពីខ្ញុំបានចូលកាន់តំណែងជាអគ្គនាយករងនៃ អង្គការ បេះដូងជប៉ុន ប្រចាំប្រទេសកម្ពុជា នៅក្នុងខែមិថុនា ឆ្នាំ2026 មក ខ្ញុំកាន់តែយល់ច្បាស់អំពីសក្តានុពលដ៏ធំធេងរបស់មន្ទីរពេទ្យយើង។ យើងបាននិងកំពុង ផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រកម្រិតខ្ពស់ដោយឥតគិតថ្លៃ រួមទាំងការព្យាបាលជំងឺមហារីកកុមារ ដល់អ្នកជំងឺដែលខ្វះលទ្ធភាព​ ទទួលបានសេវាថែទាំសុខភាពចាំបាច់។ ជាមួយនឹងការគាំទ្រដែលនឹងទទួលបានពីក្រុមហ៊ុន Smart Axiata នាពេលខាងមុខ យើងមានក្តីសង្ឃឹមថានឹងអាចបន្តជំរុញបេសកកម្មរបស់យើងឱ្យកាន់តែរីកចម្រើន លើកកម្ពស់គុណភាពជីវិតរបស់កុមារដែលយើងកំពុងផ្ដល់សេវាព្យាបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងមន្ទីរពេទ្យ ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលដោយគ្មានលទ្ធភាពទទួលបានការថែទាំសុខភាពឡើយ។»

កាយវិការតូចមួយ គោលបំណងរួម គុណតម្លៃយូរអង្វែង

គំនិតផ្តួចផ្តើមនេះនឹងដំណើរការក្នុងរយៈពេលដំបូងចំនួន 14ខែ ដោយប្រមូលផ្តុំបុគ្គលិក អតិថិជន និងដៃគូអង្គការមនុស្សធម៌ រួមគ្នាក្រោមការប្តេជ្ញាចិត្តតែមួយ គឺការបង្កើតគុណតម្លៃវិជ្ជមានក្នុងសង្គម។

សម្រាប់ Smart «ទឹកចិត្តតូចមួយ» តំណាងឱ្យជំនឿមួយថា ភាពជោគជ័យក្នុងអាជីវកម្ម និងទំនួលខុសត្រូវសង្គម គួរតែដើរទន្ទឹមគ្នា។

នេះគឺជាការប្តេជ្ញាចិត្តក្នុងការបន្តតភ្ជាប់ទំនាក់ទំនងនៅទូទាំងប្រទេសកម្ពុជា ហើយយើងមិនអាចភ្លេចទេថា នៅពីក្រោយការតភ្ជាប់ទំនាក់ទំនងនីមួយៗ គឺមានជីវិតមនុស្ស គ្រួសារ ក្តីសុបិន និងមនុស្សជាច្រើនដែលកំពុងត្រូវការជំនួយផងដែរ។

ទឹកចិត្តតូចមួយ ហាក់ដូចជារឿងធម្មតាសម្រាប់យើង។ ប៉ុន្តែសម្រាប់អ្នកដែលកំពុងត្រូវការវា ទឹកចិត្តនោះអាចមានអត្ថន័យលើសពីអ្វីដែលយើងនឹកស្មានដល់។

នេះគឺជាវិធីដែល Smart បង្ហាញពីការដឹងគុណ និងការតបស្នងចំពោះប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន។

Img 3469

----------------------------

អំពី Smart 

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះ​នៅទូទាំង​ប្រទេសកម្ពុជា ដោយបម្រើអតិថិជនជាង 8 លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏​ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបាន​បញ្ជៀប​ចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។   

Img 3473

ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយ​នៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយ​ភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញ​ឲ្យ​ក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារ អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួម​ចំណែក​យ៉ាងសំខាន់​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។  

អំពី អង្គការ Handicap International (HI)

អង្គការ Handicap International (HI) ដែលកំពុងប្រតិបត្តិការក្រោមឈ្មោះអន្តរជាតិថា Humanity & Inclusion គឺជាអង្គការមនុស្សធម៌អន្តរជាតិមួយដែលមានភាពឯករាជ្យ និងមិនលំអៀង ដោយធ្វើការនៅក្នុងស្ថានភាពនៃភាពក្រីក្រ ការផាត់ចេញពីសង្គម ជម្លោះ និងគ្រោះមហន្តរាយ។ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨២ អង្គការ HI ធ្វើការរួមគ្នាជាមួយជនមានពិការភាព និងក្រុមប្រជាជនដែលងាយរងគ្រោះផ្សេងទៀត ដើម្បីលើកកម្ពស់លក្ខខណ្ឌជីវភាព ជំរុញការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ព្រមទាំងគាំទ្រដល់ការបរិយាបន្នពួកគេទៅក្នុងសង្គម។

HI ផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រផ្នែកអភិវឌ្ឍន៍ ក្នុងវិស័យនានា រួមមាន៖ ការស្តារលទ្ធភាពពលកម្ម, ការស្តារមុខងារកាយសម្បទាឡើងវិញ បរិយាបន្នពិការភាព សេវាសុខភាពសុខាភិបាល និងការអប់រំដែលបើកទូលាយសម្រាប់មនុស្សគ្រប់គ្នា ការការពារការអប់រំអំពីហានិភ័យ និងការឆ្លើយតបក្នុងគ្រាអាសន្ន។ អង្គការ ក៏ធ្វើការដើម្បីកាត់បន្ថយផលប៉ះពាល់នៃអំពើហិង្សាប្រដាប់អាវុធ តាមរយៈសកម្មភាពកំចាត់មីន និងការគាំទ្រដល់ជនរងគ្រោះដោយសារសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។ HI លើកកម្ពស់ឱកាសស្មើភាពគ្នា លទ្ធភាពទទួលបានសេវា ការចូលរួម និងការពង្រឹងសិទ្ធិអំណាចរបស់ជនមានពិការភាព ព្រមទាំងក្រុមមនុស្សងាយរងគ្រោះផ្សេងទៀត។

នៅក្នុងប្រទេសកម្ពុជា អង្គការ HI សហការជាមួយស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងបរិយាបន្នសេវាកម្មដែលផ្តល់ឱកាសដល់មនុស្សគ្រប់គ្នា លើកកម្ពស់លទ្ធភាពទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការថែទាំសុខភាព ជំរុញការអប់រំបរិយាបន្ន និងជីវភាពរស់នៅដែលរួមបញ្ចូលជនមានពិការភាព ព្រមទាំងលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព។ តាមរយៈភាពជាដៃគូ និងវិធីសាស្ត្រដែលផ្តោតលើសហគមន៍ អង្គការ HI បានចូលរួមចំណែកកសាងសង្គមមួយដែលកាន់តែមានបរិយាបន្ន មានលទ្ធភាពទទួលបានសេវាផ្សេងៗដោយងាយស្រួល និងមានភាពធន់ ដែលមនុស្សគ្រប់គ្នាអាចចូលរួមបានយ៉ាងពេញលេញ ព្រមទាំងទទួលបានសិទ្ធិ និងឱកាសស្មើៗគ្នា។

អំពី អង្គការ បេះដូងជប៉ុន (Japan Heart )

អង្គការ បេះដូងជប៉ុន (Japan Heart) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិផ្នែកវេជ្ជសាស្ត្រដែលមានមូលដ្ឋាននៅប្រទេសជប៉ុន និងប្តេជ្ញាផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនដែលត្រូវការជំនួយ។ នៅក្នុងប្រទេសកម្ពុជា អង្គការ បេះដូងជប៉ុន កំពុងដំណើរការមន្ទីរពេទ្យចំនួនពីរ រួមមាន មជ្ឈមណ្ឌលវេជ្ជសាស្ត្របេះដូងជប៉ុន (Japan Heart Medical Center (JHMC) ដែលផ្តោតជាចម្បងលើការផ្តល់សេវាព្យាបាលដល់មនុស្សពេញវ័យ និង មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បេះដូងជប៉ុន (Asia Children's Medical Center (ACMC) ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលកុមារ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៥។ ជាគោលការណ៍ មន្ទីរពេទ្យទាំងពីរផ្តល់សេវាថែទាំ និងព្យាបាលជំងឺដោយមិនគិតថ្លៃ។

Img 3489

ក្នុងឆ្នាំ២០២៥ អង្គការ បេះដូងជប៉ុន បានផ្តល់សេវាពិគ្រោះជំងឺក្រៅចំនួនជាង ២៨,០០០ ករណី បានផ្តល់ការវះកាត់ជាង ១,៦០០ ករណី និងបានទទួលព្យាបាលអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យជាង ១,៨០០ នាក់ ក្នុងនោះមានកុមារដែលមានជំងឺមហារីកប្រមាណ ៣៣០ នាក់។

ចាប់តាំងពីការបើកដំណើរការមក មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីបេះដូងជប៉ុន (ACMC) បានបង្ហាញពីកំណើនយ៉ាងឆាប់រហ័សនៃចំនួនអ្នកជំងឺដែលមកទទួលសេវា។ ចំនួនអ្នកជំងឺមកពិគ្រោះជំងឺក្រៅប្រចាំខែបានកើនឡើងពីប្រមាណ ១,០០០ ករណីក្នុងខែមករា ឆ្នាំ២០២៦ ដល់ជាង ៥,០០០ ករណីក្នុងខែកញ្ញា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ ចំនួនការវះកាត់ក៏បានកើនឡើងពីប្រមាណ ៥០ ករណី ដល់ជាង ៨០ ករណីក្នុងមួយខែផងដែរ។

អង្គការ បេះដូងជប៉ុន បន្តប្តេជ្ញាចិត្តក្នុងការពង្រីកលទ្ធភាពទទួលបានសេវាថែទាំ និងព្យាបាលជំងឺ ដើម្បីឱ្យកុមារ និងប្រជាជនដែលកំពុងត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជា អាចទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងការយកចិត្តទុកដាក់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia